ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រារាំង​​ការដ្ឋាន​​សាង​សង់​ បំពង់​​ខ្សែ​កាប​្លិ៍​​អុប​ទិច​​កប់​ដី​ មក​​ពី​អ្នក​​ខ្លះ​ខ្វះ​​ការ​យល់​​ដឹង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថ្មី​ៗ​នេះ​មាន​ក្រុម​ហ៊ុន​មួយ​ហៅ​កាត់​ថា CFOCN បាន​ស្ថាប​នា​បំពង់​បណ្តាញ​ខ្សែ​កាប្លិ៍​អុប​ទិច​ទូរ​គ​មនា​គមន៍​កប់​ក្រោម​ដី​ និង​បន្ទប់​ស្ថានីយ​មា៉​សីុន​នៅ​ភូមិ​៨​ សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការ​មន ហើយ​ក៏​មាន​ការ​ប្រឆាំង​តវា៉​ខ្លះ​ពី​សំណាក់​ពល​រដ្ឋ​ដែល​រស់​នៅ​ក្បែរ​ទី​នោះ​ ។ ហេតុ​ផល​គឺ​ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុខ​ភាព​ និង​សុវត្ថិ​ភាព​ ហេតុ​ដូច្នេះ​ហើយ​ក៏​មាន​ការ​រា​រាំង​ការ​ដ្ឋាន​សាង​សង់ ។

រាជធានីភ្នំពេញ ៖ ថ្មី​ៗ​នេះ​មាន​ក្រុម​ហ៊ុន​មួយ​ហៅ​កាត់​ថា CFOCN បាន​ស្ថាប​នា​បំពង់​បណ្តាញ​ខ្សែ​កាប្លិ៍​អុប​ទិច​ទូរ​គ​មនា​គមន៍​កប់​ក្រោម​ដី​ និង​បន្ទប់​ស្ថានីយ​មា៉​សីុន​នៅ​ភូមិ​៨​ សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការ​មន ហើយ​ក៏​មាន​ការ​ប្រឆាំង​តវា៉​ខ្លះ​ពី​សំណាក់​ពល​រដ្ឋ​ដែល​រស់​នៅ​ក្បែរ​ទី​នោះ​ ។ ហេតុ​ផល​គឺ​ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុខ​ភាព​ និង​សុវត្ថិ​ភាព​ ហេតុ​ដូច្នេះ​ហើយ​ក៏​មាន​ការ​រា​រាំង​ការ​ដ្ឋាន​សាង​សង់ ។

ឆ្លង​តាម​​រយៈ​ការ​សិក្សា​យា៉ង​សីុ​ជម្រៅ​ និង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​រួច​មក​ អ្នក​សារ​ព័ត៌​មាន​សង្កេត​ឃើញ​ថា ករណី​ខាង​លើ​គឺ​ជា​ការ​យល់​ច្រឡំ​ដែល​កើត​ឡើង​ដោយ​សារ​ការ​មិន​បាន​យល់​ដឹង​ពី​វិទ្យា​សាស្ត្រ​ទូ​ទៅ​ និង​កង្វះ​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រជា​ពល​រដ្ឋ​ ។ យើង​ត្រូវ​យល់​ឱ្យ​ច្បាស់​ពី​ស្ថាន​ភាព​ខ្សែ​កាប្លិ៍​ពណ៌​ខ្មៅ​ ចង​ជា​បាច់​ៗ​ ដែល​ត្រូវ​បាន​ព្យួរ​លើ​បង្គោល​អគ្គិសនី​យា៉ង​រញ៉េ​រញ៉ៃ​តាម​សង​ខាង​​ផ្លូវ​ ឬ​ដង​វិថី​នានា​​នៅ​រាជ​ធានី​ភ្នំពេញ ។ ខ្សែ​កាប្លិ៍​ដែល​ព្យួរ​ទាំង​នោះ​បាន​ធ្វើ​ឱ្យ​ខូច​សោ​ភ័ណ​ភាព​ក្រុង​ មិន​មាន​សណ្តាប់​ធ្នាប់​ទេ ពេល​ខ្លះ​អាច​មាន​ខ្យល់​វាយ​បោក​ផ្តាច់ ហើយ​មាន​ពេល​ខ្លះ​ត្រូវ​បាន​យាន​យន្ត​បើក​ទាក់​ដាច់​ក៏​មាន​ ។ល។ ហើយ​ក្រុម​ការ​ងារ​ជួស​ជុល​បន្ទាន់​បាន​ប្រើ​ប្រាស់​ដី​ផ្លូវ​ធ្វើ​ការ​ជួស​ជុល​ បង្ក​ឱ្យ​រាំង​ស្ទះ​ចរាចរណ៍ ។

សួរ​ថា​ខ្សែ​កាប្លិ៍​ទាំង​នោះ​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​អ្វី? ការ​ពិត​ទៅ​ ខ្សែ​កាប្លិ៍​ទាំង​នោះ​ជា​ខ្សែ​កាប្លិ៍​បញ្ជូន​សេវា​ ដែល​ប្រជា​ពល​រដ្ឋ​ប្រើ​ប្រាស់​ដើម្បី​​មើល​ទូរ​ទស្សន៍​ ភ្ជាប់​អីុន​ធើរ​ណេត ទូរ​ស័ព្ទ​ ។ ប៉ុន្តែ​វា​ពិត​ជា​រឿង​ពិបាក​ស្រមៃ​ណាស់​នៅ​ក្នុង​ប្រទេស​ជឿន​លឿន​ក្នុង​ពិភព​លោក​ដែល​មាន​សភាព​ខ្សែ​កាប្លិ៍​ដូច​នេះ​!ច្បាប់​ស្តី​ពី​ការ​សាង​សង់​ និង​រៀប​ចំ​ក្រុង​ក្នុង​ប្រទេស​រីក​ចម្រើន​លើ​សកល​លោក​ មិន​អនុ​ញ្ញាត​ឱ្យ​មាន​ការ​ព្យួរ​ខ្សែ​កាប្លិ៍​បែប​នេះ​នៅ​ទី​ក្រុង​ទេ ។ ផ្ទុយ​ទៅ​វិញ​ ខ្សែ​កាប្លិ៍​ទាំង​នេះ​ត្រូវ​បាន​កប់​ក្នុង​បំពង់​ក្រោម​ដី​យា៉ង​ត្រឹម​ត្រូវ​ និង​ស្អាត​បាត​ ។ ខ្សែ​កាប្លិ៍​អុប​ទិច​ដែល​ត្រូវ​បាន​ដាក់​ក្នុង​បំពង់​ជ័រ​ហើយ​កប់​ក្រោម​ដី​ វា​មិន​ត្រឹម​តែ​មាន​សុវត្ថិ​ភាព​នោះ​ទេ  ថែម​ទាំង​មិន​ប៉ះ​ពាល់​ដល់​សោ​ភ័ណ​ភាព​ និង​ចរា​ចរណ៍​ទៀត​ផង ។

ជាង​នេះ​ទៅ​ទៀត​ សមត្ថ​ភាព​បញ្ជូន​រលក​សញ្ញា​ទូរ​គមនា​គមន៍​គឺ​ខ្សែ​កាប្លិ៍​អគ្គិ​សនី​បែប​បុរាណ​មិន​អាច​ប្រៀប​ធៀប​បាន​ឡើយ ។ វា​ចាំ​បាច់​ណាស់​​ដើម្បី​ធ្វើ​ការ​ណែ​នាំ​ខ្លះ​អំពី​​ខ្សែ​កាប្លិ៍​អុប​ទិច និង​ខ្សែ​កាប្លិ៍​អុប​ទិច​ទូរ​គមនា​គមន៍​ ។ ខ្សែ​កាប្លិ៍​អុប​ទិច​គឺ​ជា​ខ្សែ​សរ​សៃ​ឆ្មារ​កញ្ចក់​ដែល​អាច​ដឹក​នាំ​ និង​បញ្ជូន​ទិន្ន​ន័យ​ពន្លឺ ។ សរសៃ​ឆ្មារ​កញ្ចក់​អាច​ងាយ​នឹង​ខូច ហើយ​ខ្សែ​សរ​សៃ​ឆ្មារ​ទាំង​នោះ​ត្រូវ​បាន​រុំ​ខ្ចប់​ និង​ការ​ពារ​ក្នុង​ទុយ​៉ូ​ជ័រ​រុំ​ និង​បិទ​ជិត​ចង​ផ្តុំ​ចូល​គ្នា​បាន​ក្លាយ​ជា​ខ្សែ​កាប្លិ៍​អុប​ទិច ។ ខ្សែ​កាប្លិ៍​អុប​ទិច​ទូរ​​គមនា​គមន៍​គឺ​ជា​ខ្សែ​កាប​អុប​ទិច​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​បញ្ជូន​ទិន្ន​ន័យ​តាម​រយៈ​ខ្សែ​សរសៃ​​ឆ្មារ​ទាំង​នោះ ។ ការ​បង្កើត​សរ​សៃ​ខ្សែ​កាប្លិ៍​អុប​ទិច គឺ​មិន​ចាញ់​ការ​ធ្វើ​បដិ​វត្ត​ឧស្សាហ​កម្ម​ម្តង​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្ស​ជាតិ​ឡើយ​ ។

ខ្សែ​កាប្លិ៍​អុប​ទិច​ទាំង​នោះ​បាន​ធ្វើ​ឱ្យ​ពិភ​ព​លោក​កែ​ប្រែ​យា៉ង​ឆាប់​រហ័ស និង​បាន​ជំរុញ​ឱ្យ​មាន​សម័យ​កាល​ព័ត៌​មាន​វិទ្យា​នីយ​កម្ម​របស់​មនុស្ស​លោក ។ ដោយ​សារ​រលក​សញ្ញា​តាម​ខ្សែ​កាប្លិ៍​អុប​ទិច​មាន​កំហាត​តិច​ជាង​ការ​បញ្ជូន​តាម​ខ្សែ​កាប្លិ៍​អគ្គិ​សនី​ ខ្សែ​កាប្លិ៍​អុប​ទិច​មាន​គុណ​សម្បត្តិ​ច្រើន​ណាស់​ ។ ទី​មួយ​-ការ​បញ្ជូន​ទិន្ន​ន័យ​ទូរ​គម​នា​គមន៍​មាន​ល្បឿន​លឿន​ សមត្ថ​ភាព​ទំហំ​ផ្ទុក​ធំ​ (Bandwidth with large capacity of communication) ។ ទី​ពីរ-កំហាត​តិច​តួច​ ការ​បញ្ជូន​ទិន្ន​ន័យ​មាន​រយៈ​ចម្ងាយ​វែង​ ។ ទី​បី-ប្រឆាំង​នឹង​ដែន​មា៉​ញេ​ទិច ។ វា​ផ្ទុក​សារ​ធាតុ​អីុ​សូ​ឡង់​ ដែល​មិន​ឆ្លង​ភ្លើង​ឬ​មិន​មាន​ស្រទាប់​អីុ​យ៉ុង និង​មិន​រង​កំដៅ​ថ្ងៃ​ទេ ។ ជាង​នេះ​ទៅ​ទៀត​ វា​មិន​​រងផល​ប៉ះ​ពាល់​នឹង​ចរន្ត​អគ្គិ​សនី​ ដែល​ប្រើ​​ប្រាស់តាម​លំ​នៅ​ឋាន​ និង​រោង​ចក្រ​ឧស្សាហ​កម្ម​  ឡើយ ។

ឥឡូវ​សូម​ត្រឡប់​មក​​និយាយ​ពី​អ្វី​ដែល​ក្រុម​ហុ៊ន​ CFOCN ដែល​បាន​លើក​ពី​ការ​ដ្ឋាន​សាង​សង់​បំពង់​ខ្សែ​កាប្លិ៍​អុប​ទិច​ទូរ​គម​នា​គមន៍​ក្រោម​ដី​ និង​បន្ទប់​ស្ថានីយ៍​មា៉​សីុន​​នៅ​ភូមិ​៨​ សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការ​មន​ ​គឺ​ជា​ការ​ងារ​មួយ​ដែល​ត្រៀម​​លក្ខណៈ​ដើម្បី​ទម្លាក់​ខ្សែ​កាប្លិ៍​មក​កប់​ក្រោម​ដី​​ក្នុង​រាជ​ធានី​ភ្នំពេញ​ ត​ភ្ជាប់​ខ្សែ​កាប្លិ៍​អុប​ទិច​ឱ្យ​ចូល​ដល់​គេ​ហ​ដ្ឋាន​រាប់​ពាន់​គ្រួសារ​ កែ​លម្អ​បរិ​ស្ថាន​រស់​នៅ​ និង​កម្រិត​ជីវ​ភាព​របស់​ប្រជា​ពល​រដ្ឋ​ លើក​កម្ពស់​បទ​ដ្ឋាន​ (ស្តង់​ដា)​វិស័យ​ព័ត៌​មាន​វិទ្យា​របស់​សង្គម​ជាតិ​ទាំង​មូល​ ។ មិន​ខ្វល់​ថា​ខ្សែ​កាប្លិ៍​អុប​ទិច​ទូរ​គម​នា​គមន៍​​ក្រោម​ដី​ឬ​មួយ​ក៏​បន្ទប់​ខ្សែ​កាប្លិ៍​ដែល​នៅ​ជិត​គេហ​ដ្ឋាន​ប្រជា​ពល​រដ្ឋ​នោះ​ទេ វា​មិន​អាច​បង្ក​អគ្គិ​ភ័យ​អ្វី​ឡើយ​ ហើយ​ក៏​​មិន​មាន​សា​រ​ធាតុ​វិទ្យុ​សកម្ម​អ្វី​ដែរ​ ផ្ទុយ​ទៅ​វិញ​វា​មាន​សុវត្ថិ​ភាព​ និង​ការ​ពារ​បរិ​ស្ថាន​ទៀត​ផង​ ។

ត្រង់​ចំណុច​នេះ​ក៏​ត្រូវ​បាន​ចេញ​សេច​ក្តី​បញ្ជាក់​ពី​អ្នក​ជំនាញ​របស់​បញ្ញត្តិ​ករ​ទូរ​គម​នា​គមន៍​កម្ពុជា​ផង​ដែរ​ ។ សារ​ព័ត៌​មាន​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ និង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​រក​ការ​ពិត​ពី​ក្រុម​ហ៊ុន​   CFOCN ។ ក្រុម​ហ៊ុន​នេះ​មាន​ឈ្មោះ​ពេញ​ហៅ​ថា (Cambodia) Fiber Optic Communication Network Co.Ltd ហើយ​ត្រូវ​ទទួល​សិទ្ធិ​ប្រទាន​ដើម្បី​វិនិ​យោគ​ស្ថាប​នា និង​ផ្គត់​ផ្គង់​បណ្តាញ​ខ្សែ​កាប្លិ៍​អុប​ទិច​ទូ​ទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ កាល​ពី​ខែ​មេសា​ ឆ្នាំ​២០០៧​ តាម​រយៈ​ការ​ចុះ​ហត្ថ​លេខា​ដោយ​ផ្ទាល់​ពី​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​​ ហ៊ុន​ សែន​ ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​ ក្រសួង​ប្រៃ​ស​នីយ៍​ និង​ទូរ​គម​នា​គមន៍​ ក្រសួង​សេដ្ឋ​កិច្ច​ និង​ក្រសួង​ពាណិជ្ជ​កម្ម​ ដែល​បាន​ចុះ​ហត្ថ​លេខា​ជាមួយ​ក្រុម​ហ៊ុន​ CFOCN ស្តី​ពី​កិច្ច​ព្រម​ព្រៀង «កិច្ច​ព្រម​ព្រៀង​វិនិយោគ​លើ​គម្រោង​ទូរ​គ​មនា​​គមន៍​អុប​ទិច​ផ្លូវ​​ថ្នល់​ល្បឿន​ខ្ពស់​ព័ត៌​មាន​វិទ្យា​កម្ពុជា ផ្តល់​សិទ្ធិ​ឱ្យ​ក្រុម​ហ៊ុន​ CFOCN វិនិ​យោគ​ ស្ថាប​នា និង​ប្រតិ​បត្តិ​ការ​អាជីវ​កម្ម​លើ​បណ្តាញ​ទូរ​គ​ម​នា​គមន៍​​អុបទិច​ទូ​ទាំង​ប្រទេស​កម្ពុជា» ។

ការ​ស្ថាប​នា​បណ្តាញ​ខ្សែ​កាប្លិ៍​​អុប​ទិច​ និង​កែ​លម្អ​ជា​ប្រចាំ​ខាង​ផ្នែក​នេះ​ និង​លើក​កម្ពស់​ការ​អភិ​វឌ្ឍ​វិស័យ​ព័ត៌​មាន​វិទ្យា​យា៉ង​ខ្លាំង​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ព្រម​ទាំង​ដោះ​ស្រាយ​ក្តី​លំបាក​ទាំង​បួន​ពោល​គឺ​ លំបាក​ក្នុង​ការ​ទូរ​ស័ព្ទ​​ លំបាក​ក្នុង​ការ​មើល​ទូរ​ទស្សន៍​៍​​ លំបាក​ក្នុង​ការ​ភ្ជាប់​អីុន​ធើ​រ​ណេត និង​លំបាក​ក្នុង​ការ​ទទួល​សេវា​ព័ត៌​មាន​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​មាន​តាំង​ពី​យូរ​ណាស់​មក​ហើយ​ ក៏​ដូច​ជា​ជួយ​ជំរុញ​ និង​ពន្លឿន​ការ​អភិ​វឌ្ឍ​វិស័យ​សេដ្ឋ​កិច្ច​ និង​កែ​លម្អ​ជីវ​ភាព​ប្រជា​ពល​រដ្ឋ​ផង​ដែរ ។ មតិ​មហា​ជន​បាន​យល់​ឃើញ​ថា គម្រោង​មួយ​ដែល​មាន​សុវត្ថិ​​ភាព​ គម្រោង​មួយ​ដែល​​ការពារ​បរិ​ស្ថាន​ និង​គម្រោង​មួយ​ដែល​ផ្តល់​ប្រយោជន៍​ជូន​ពល​រដ្ឋ​ ប៉ុន្តែ​បែរ​ជា​ត្រូវ​បាន​រា​រាំង​ និង​ប្រឆាំង​តវា៉​ពី​សំណាក់​ប្រជា​ពល​រដ្ឋ, ត្រង់​ចំណុច​នេះ​គឺ​ជា​បញ្ហា​អប់​រំ​ចំណេះ​ដឹង​ផ្នែក​វិទ្យា​សាស្ត្រ​ទូ​ទៅ​ ហើយ​ក៏​ជា​បញ្ហា​ចោទ​ឡើង​ដោយ​មាន​ការ​ខ្វះ​ខាត​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ពី​សំណាក់​ម្ចាស់​ការ​ដ្ឋាន​សំណង់​ និង​រដ្ឋា​ភិបាល​ ក៏​​ដូច​ជា​កង្វះ​ខាត​ក្នុង​ទំនាក់​ទំនង​ជាមួយ​ប្រជា​ពល​រដ្ឋ​ផង​ដែរ ៕