ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាំ ខ្លា​នាង និង​មុ​ឺ​ន មេ​ឃា ចាប់ដៃ​គ្នា​ប្រកួត​​ដណ្ដើម​ប្រាក់​លាន​ជាមួយ​​ថៃ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍ ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍ ទី​៤ មក​រា ស្អែក​នេះ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង​ទើប​ឡើង​កូដ​២​រូប​ដល់​ថ្ងៃ​ឡើង​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជាមួយ​កីឡាករ​ថៃ ។…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍ ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍ ទី​៤ មក​រា ស្អែក​នេះ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង​ទើប​ឡើង​កូដ​២​រូប​ដល់​ថ្ងៃ​ឡើង​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជាមួយ​កីឡាករ​ថៃ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា ទាំង​ពីរ​រូប​នេះ​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​ឬ​យ៉ាងណា ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​ហាក់​មាន​សមត្ថភាព​ខ្លាំង​ពិបាក​ផ្ដួល​បែប​នេះនោះ​។

គូ​ដណ្ដើម​ប្រាក់​លាន​ទី​១ កីឡាករ ខាំ ខ្លា​នាង មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ត្រូវ​ប្រកួត​ជាមួយ​កីឡា​ករ​ថៃ Kao Leanthorng ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។ ខាំ ខ្លា​នាង មួយ​រយៈ​ចុង​ក្រោយ​នេះ​​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ជើង​ខ្លាំង​វ័យក្មេង​ទម្ងន់​ស្រាល​មួយ​រូប ដែល​ពិបាករ​កដៃ​គូ​ប្រកួត​​បំផុត​សម្រាប់​កីឡាករ​ក្នុងស្រុក​ដូច​គ្នា ។ ដូច្នេះ​ហើយ​បានជា​គេ​ឧស្សាហ៍​ឃើញ​កីឡាករ​រូប​នេះ​មានមុខ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ញឹកញាប់ និង​ទទួល​បាន ជ័យជម្នះ​ច្រើន​ជាង​បរាជ័យ​ទៀត​ផង ។

សម្រាប់ ការ​ប្រកួត​លើក​នេះ គេ​មិន​ហ៊ាន​ទាយ​ទុក​មុន​ថា​យ៉ាងណា​នោះ​ទេ ដោយសារ​តែ​កីឡាករ​ទាំង​ពីរ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក ។ ទោះបី​យ៉ាងណា សម្រាប់​អ្នកគាំទ្រ​កីឡាករ​កម្ពុជា​ភាគច្រើន​នៅ​តែ​មាន​ជំនឿ​ចិត្ត​លើ ខាំ ខ្លា​នាង ថា​ប្រាកដជា​អាច​យកឈ្នះ​កីឡាករ​ថៃ​ក្លាយជា​ម្ចាស់​ប្រាក់​លាន​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​។

គូ​ដណ្ដើម​ប្រាក់​លាន​ទី​២ កីឡាករ ម៉ឺន មេ​ឃា មក​ពី​ក្លិប​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ត្រូវ​ប្រកួត
ជាមួយ​កីឡាករ​ថៃ Khun Phun Noy​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ ម៉ឺន មេ​ឃា ក៏​ជា​អ្នក​ប្រដាល់​វ័យក្មេង​កំពុង​តែ​ឡើង​កូដ​ខ្លាំង ជាក់ ស្ដែង​ថ្មី​ៗ​នេះ​គេ​ទើប​ដណ្ដើម​បាន​តំណែង​ជា​ម្ចាស់
ខ្សែក្រវាត់​កម្ពុជា​គុន​ខ្មែរ​ឆ្នាំ​២០១៩​ទៀត​ផង​។

​លើក​នេះ ម៉ឺន មេ​ឃា ប្រហែលជា​មិន​ធ្វើ​ឱ្យ​អ្នក គាំទ្រ​របស់​ខ្លួន​អស់សង្ឃឹម​ទេ ។ មួយរ​យៈមក នេះ​ម៉ឺន មេ​ឃា បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ប្រើ​ស្នៀត​ពិសេស​ៗ​ផ្ដួល​គូប្រកួត​មិន​ឱ្យ​លើស​ពី​ទឹក​ទី​៤ ។ ចាំ​មើល ម៉ឺន មេ​ឃា មានសំណាង​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ឬ​អត់?

ចំណែក​គូប្រកួត​មិត្តភាព​វិញ​មាន កីឡាករ ធី ម៉ា​និ​ត មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡា​ករ ជ័យ គឹ​ម​ហុង មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ កីឡាករ ឡុ​ង សុវណ្ណ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ លី​ន និ​មុ​ល មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​រិ​ទ្ធ និង​គូ​ចុង​ក្រោយ កីឡាករ ធន់ ស៊ី​ណា មក​ពី​ក្លិប​មជ្ឈមណ្ឌល​កីឡា ខ ភ ម ប្រកួត​ជាមួយ​កីឡាករ ពុទ្ធ សម្ផស្ស មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ