ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានម៉្លេះ មិនត្រឹមតែ​យកទាំងទ្រព្យទេ វាយ​ទាំង​ម្ចាស់ទៀត​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច និង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​បុរស​ជនជាតិ​ចិន​ដូច​គ្នា​ចំនួន​២​នាក់ បណ្តាល​ឱ្យ​របួសធ្ងន់ និង​ស្រាល ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​សួរ​នៅ​ស្នងការ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច និង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​បុរស​ជនជាតិ​ចិន​ដូច​គ្នា​ចំនួន​២​នាក់ បណ្តាល​ឱ្យ​របួសធ្ងន់ និង​ស្រាល ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​សួរ​នៅ​ស្នងការ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​ថា ជនសង្ស័យ​ឈ្មោះ LIU FENG ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ឃាត់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​លួច និង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ចំនួន​២​នាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់ រួច​គេចខ្លួន​បាត់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ចំណែក​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ WEI CHANG MENG ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន (​មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​) រង​របួសស្រាល និង​ម្នាក់​ទៀត​ឈ្មោះ WAN YONG ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន (​មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​) រង​របួសធ្ងន់​បែកក្បាល​ដេរ​ចំនួន​៥​ថ្នេរ ។ សម្ភារៈ​ដែល​បាត់បង់​រួម​មាន ប្រាក់​ចំនួន​៤៥០០​ដុល្លារ ទូរស័ព្ទ​ដៃ​៣​គ្រឿង និង​លិខិតឆ្លងដែន​១៤​ក្បាល​។

គួរ​រំលឹក​ថា ករណី​លួច និង​បង្ក​អំពើ​ហិង្សា​យក​ទ្រព្យសម្បត្តិ​ខាងលើ​នេះ បាន​កើតឡើង នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ ជិត​ផ្ទះ​ជនជាតិ​ចិន​ដែល​ជួល​ខាងលើ​នោះ​បាន​ប្រាប់​កាលពី​រសៀល​ថ្ងៃ​ទី​៣១​ខែធ្នូ ឆ្នាំ​២០១៩ ឱ្យ​ដឹង​ថា មាន​ករណី​ហិង្សា បង្ក​ឡើង​ដោយ​ចិន​ដូច​គ្នា ហើយ​បុរស​ជា​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៥​នាក់ ប្រដាប់​ដោយ​កាំបិត​ចិតបន្លែ និង​ដំបង​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ និង​យក​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ហើយ​រត់គេច​ខ្លួន​បាត់​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ម្នាក់​ខាងលើ​រួច​មក ត្រូវ​បាន​លោក យូ ធា​រិ​ទ្ធ ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​សៀមរាប សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​យក​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត ដោយ​ចោទប្រកាន់​ពី​បទ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ