ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូជា​ឬ​បញ្ចុះសព​មិនមែន​ចេះ​តែ​ធ្វើ​ផ្តេសផ្តាស​ទេ

4 ឆ្នាំ មុន

ពិធី​បូជាសព ឬ​បញ្ចុះសព តាម​ទំនៀមទម្លាប់​ពី​បរម​បុរាណ​ដូនតា​ខ្មែរ​តែង​ជឿ​ថា តាម​ថ្ងៃ​នីមួយ​ៗ មាន​ថ្ងៃ​ល្អ និង​ថ្ងៃ​មិនល្អ ដូច្នេះ​មិនមែន​ចេះ​តែ​ធ្វើ​ផ្ដេសផ្ដាស​នោះ​ទេ​ត្រូវ​គិត​ពី​កម្លាំង​ថ្ងៃជា​ធំ ។ ខាងក្រោម​នេះ ជា​បម្រាម​មួយ​ចំនួន​របស់​ដូនតា​ខ្មែរ​ហាម​មិន​ឱ្យ​កូនចៅ​ធ្វើ​ដាច់ខាត​៖…

ពិធី​បូជាសព ឬ​បញ្ចុះសព តាម​ទំនៀមទម្លាប់​ពី​បរម​បុរាណ​ដូនតា​ខ្មែរ​តែង​ជឿ​ថា តាម​ថ្ងៃ​នីមួយ​ៗ មាន​ថ្ងៃ​ល្អ និង​ថ្ងៃ​មិនល្អ ដូច្នេះ​មិនមែន​ចេះ​តែ​ធ្វើ​ផ្ដេសផ្ដាស​នោះ​ទេ​ត្រូវ​គិត​ពី​កម្លាំង​ថ្ងៃជា​ធំ ។ ខាងក្រោម​នេះ ជា​បម្រាម​មួយ​ចំនួន​របស់​ដូនតា​ខ្មែរ​ហាម​មិន​ឱ្យ​កូនចៅ​ធ្វើ​ដាច់ខាត​៖

ថ្ងៃអាទិត្យ ជំនឿ​បុរាណ​ជឿ​ថា​ជា​ថ្ងៃ ចុះ​ក្ដៅ ដូច្នេះ​ហាម​កប់ខ្មោច​ឬ​បញ្ចុះសព​ក្នុង​ថ្ងៃអាទិត្យ ព្រោះ​អាច​នឹង​នាំ​រឿងហេតុ​មិនល្អ​កើតឡើង​ដល់​ព្រលឹង​ខ្មោច​មិន​អាច​ទៅ​កាន់​សុគតិភព​បាន​ទេ និង​នាំ​ឱ្យ​កើតរឿង​ក្តៅក្រហាយ​ដល់​គ្រួសារ កូនចៅ​ទៀត​ផង ។

ថ្ងៃ​អង្គារ តាម​ទំនៀមទម្លាប់ ជំនឿ​តាំងពី​បរម​បុរាណ​ជឿ​ថា ថ្ងៃ​អង្គារ​ជា​ថ្ងៃ ចុះ​ភ្លើង ដូច្នេះ​ហាម​ដុត​ខ្មោច ឬ​បូជាសព​នៅ​ក្នុង​ថ្ងៃ​អង្គារ​ដាច់ខាត ជា​ហេតុ​អាច​នឹង​នាំ​ឱ្យ​ព្រលឹង​វិញ្ញាណ​ខ្មោច​មិន​អាច​ទៅ​ចាប់ជាតិ​ថ្មី​បាន ព្រោះ​ជា​ថ្ងៃ​រឹង និង​នាំទុក្ខ​វេទនា​ដល់​គ្រួសារ​កូនចៅ​ដែល​កំពុង​មានជីវិត​រស់នៅ មាន​តែ​រឿងរ៉ាវសព្វបែបយ៉ាង និង​រកស៊ី​ដាក់ ។

ទោះជា​យ៉ាងណា នេះ​គ្រាន់តែ​ជា​ទំនៀមទម្លាប់​ពី​បរម​បុរាណ ឯ​រឿង​ពិត​យ៉ាងណា​នោះ​ស្រេច​ហើយ​តែ​លើ​គ្រួសារ​សព បើ​គិត​ថា​ថ្ងៃ​ណា​ល្អ ជា​ថ្ងៃ​មង្គល​គួរ​ធ្វើ​ចុះ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ