ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​កូរ៉េ​រៀប​ការ​ជាមួយ​គ្នា​បង្កើត​ជា​គ្រួសារ​ជាង​មួយ​ម៉ឺន

4 ឆ្នាំ មុន

ប្រជាជន​កម្ពុជា និង​កូរ៉េ​បាន​រៀប​ការ​ជាមួយ​គ្នា​យ៉ាងច្រើន ដោយ​បង្កើត​បានជា​ក្រុម​គ្រួសារ​ជាង​មួយ​ម៉ឺន​នាក់ ។ នេះ​បើ​តាម​សម្តី​របស់ លោក ផាក ហិ​ង គី​យ៉ុ​ង (…

ប្រជាជន​កម្ពុជា និង​កូរ៉េ​បាន​រៀប​ការ​ជាមួយ​គ្នា​យ៉ាងច្រើន ដោយ​បង្កើត​បានជា​ក្រុម​គ្រួសារ​ជាង​មួយ​ម៉ឺន​នាក់ ។ នេះ​បើ​តាម​សម្តី​របស់ លោក ផាក ហិ​ង គី​យ៉ុ​ង ( Park Heung Kyeong) ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងត្បូង​ប្រចាំ​នៅ​កម្ពុជា ។

លោក ទូត បាន​និយាយ​ប​ន្ថៃ​ម​ទៀត​ថា ដោយសារ​តែ​កម្ពុជា និង​កូរ៉េ​បាន​រៀប​ការ​ជាមួយ​គ្នា​នោះ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថែម​ទាំង​ប្រដូច​ទំនាក់ទំនង​ដ៏​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​ប្រៀប​ដូច​ជា ប្រទេស​សាច់ថ្លៃ​នឹង​គ្នា ( in-law countries) ។ កូរ៉េ​ខាងត្បូង​បាន​និយាយ​អំពី​ភាព​រីក​ដុះដាល​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ចាប់តាំងពី​ការ​បង្កើត​ទំនាក់ទំនង​ការទូត​ឡើង​វិញ កាលពី​ឆ្នាំ​១៩៩៧ ។

លោក​បាន​និយាយ​ប​ន្ថៃ​ម​ទៀត​ថា កាលពី​ឆ្នាំ​២០១៨ ជនជាតិ​កូរ៉េ​ខាងត្បូង និង​កម្ពុជា ៣៣០០០០​នាក់ បាន​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង ។ ទន្ទឹម​ជាមួយ​គ្នា​នោះ ប្រជាជន​កម្ពុជា​ជាង ៤០ ០០០​នាក់ កំពុងធ្វើការ​នៅ​កូរ៉េ​ខាងត្បូង ខណៈ​ដែល​មាន​ជនជាតិ​កូរ៉េ​ខាងត្បូង​ជាង​១៥០០០​នាក់ កំពុង​ស្នាក់​នៅ​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ