ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ថែរក្សា​សម្រស់​មុន​ដល់​ថ្ងៃ​រៀប​ការ​មក​ដល់

4 ឆ្នាំ មុន
  • ភ្នំពេញ

មនុស្ស​យើង​ទាំងអស់​ក្នា​សុទ្ធតែ​ចង់​ឲ្យ​ខ្លួនឯង​ល្អ​ឥត​ខ្ចោះ ជា​ពិសេស​នៅ​ពេល​ជិត​ដល់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្លួនឯង​តែ​ម្តង​។ ដូច្នេះ​យក​ល្អ​គួរតែ​ចាំ​ក្នុង​ចិត្ត​នូវ​វិធី​ថែរក្សា​ស្បែក​កូនក្រមុំ​ឲ្យ​ហើយ​ទៅ​។ យក​ល្អ​គួរតែ​ចាប់ផ្តើម​ទម្លាប់​ថែរក្សា​ស្បែក​នេះ​ឲ្យ​មែនទែន ហើយ​គួរតែ​ធ្វើ​មុន​ថ្ងៃ​រៀប​ការ​ពីរ​បី​ខែ​ឲ្យ​ហើយ​។ គ្រាន់តែ​ជា​ការ​ផ្លាស់​ប្តូរ​សាមញ្ញ​ៗ​ទាក់ទង​នឹង​របៀប​រស់នៅ និង​របៀប​ថែរក្សា​សម្រស់​នឹង​អាច​ជួយ​ឲ្យ​អ្នកមាន​ភាព​ស្រស់​ស្អាត​ជា​ពិសេស​តែ​ម្តង​បាន​។ ការ​រៀបចំ​ខ្លួន​សម្រាប់​កូនក្រមុំ​គឺ​មិន​គ្រប់គ្រាន់​ទេ​បើសិនជា​មិន​មាន​មូលដ្ឋាន​គ្រឹះ​ថែរក្សា​សម្រស់​ដូច​ខាងក្រោម​នេះ​ទេ​។ ១-ចាប់ផ្តើម​របប​អាហារ​ផ្តល់​សុខភាព ៖…

មនុស្ស​យើង​ទាំងអស់​ក្នា​សុទ្ធតែ​ចង់​ឲ្យ​ខ្លួនឯង​ល្អ​ឥត​ខ្ចោះ ជា​ពិសេស​នៅ​ពេល​ជិត​ដល់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្លួនឯង​តែ​ម្តង​។ ដូច្នេះ​យក​ល្អ​គួរតែ​ចាំ​ក្នុង​ចិត្ត​នូវ​វិធី​ថែរក្សា​ស្បែក​កូនក្រមុំ​ឲ្យ​ហើយ​ទៅ​។

យក​ល្អ​គួរតែ​ចាប់ផ្តើម​ទម្លាប់​ថែរក្សា​ស្បែក​នេះ​ឲ្យ​មែនទែន ហើយ​គួរតែ​ធ្វើ​មុន​ថ្ងៃ​រៀប​ការ​ពីរ​បី​ខែ​ឲ្យ​ហើយ​។ គ្រាន់តែ​ជា​ការ​ផ្លាស់​ប្តូរ​សាមញ្ញ​ៗ​ទាក់ទង​នឹង​របៀប​រស់នៅ និង​របៀប​ថែរក្សា​សម្រស់​នឹង​អាច​ជួយ​ឲ្យ​អ្នកមាន​ភាព​ស្រស់​ស្អាត​ជា​ពិសេស​តែ​ម្តង​បាន​។ ការ​រៀបចំ​ខ្លួន​សម្រាប់​កូនក្រមុំ​គឺ​មិន​គ្រប់គ្រាន់​ទេ​បើសិនជា​មិន​មាន​មូលដ្ឋាន​គ្រឹះ​ថែរក្សា​សម្រស់​ដូច​ខាងក្រោម​នេះ​ទេ​។

១-ចាប់ផ្តើម​របប​អាហារ​ផ្តល់​សុខភាព ៖ វា​គឺជា​រឿង​ល្អ​មួយ​ដែល​អ្នក​មិន​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ​របប​អាហារ​ខ្លាំង​ពេក​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ឈាន​ដល់​ការ​ឡើង​ទម្ងន់​ខ្លាំង​ទៀត​ផង​។ គ្រូពេទ្យ​បាន​បញ្ជាក់​ថា របប​អាហារ​ដើរតួ​នាទី​សំខាន់​មួយ​ក្នុង​ការ​ថែរក្សា​សុខភាព​ស្បែក និង​សក់​។ អ្នក​ត្រូវ​តែ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ ហើយ​វា​នឹង​បង្ហាញ​លើ​ស្បែក​អ្នក​មិន​ខាន​។

២-លាង​សម្អាត​ពីរ​ដង​នៅ​ពេល​យប់ ៖ ទម្លាប់​ថែរក្សា​ស្បែក​មុន​រៀប​ការ​ចាប់ផ្តើម​ជាមួយនឹង​ការ​លាង​សម្អាត​ស្បែក​ជា​ប្រចាំ​ថ្ងៃ​។ កម្រិត​ជាតិពុល​គឺ​ខ្ពស់​ណាស់​ដែល​វា​អាច​បំផ្លាញ​ទាំង​ស្បែក និង​សក់​បាន​។ ចូរ​ប្រាកដ​ថា អ្នក​បាន​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​លាង​សម្អាត​មុខជា​ទៀងទាត់​។ ចូរ​ប្រើប្រាស់​ផលិតផល​ធម្មជាតិ​ដើម្បី​សម្អាត​គ្រឿង​ផាតមុខ​ចេញ តែ​វា​គួរតែ​មាន​ប្រេង​ធម្មជាតិ​ផង​ដើម្បី​អាច​ជម្រុះ​ក្អែល​បាន​ជ្រៅ​លើ​ស្បែក និង​រន្ធ​ញើស​។

៣-ចូរ​ចាប់ផ្តើម​ហាត់​យូ​ហ្គា ៖ ចូរ​សម្គាល់​តំបន់​ជា​ច្រើន​លើ​រាង​កាយ​ដែល​ត្រូវការ​បន្ថែម​ជីវជាតិ ហើយ​ក៏​ត្រូវ​ផ្តល់​សំខាន់​ទៅ​លើ​ការ​ហាត់​យូ​ហ្គា​បែប Asanas ព្រោះ​វា​អាច​ជួយ​បន្ថយ​ខ្លាញ់​នៅ​តំបន់​ទាំងនោះ​បាន​។

៤-ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ៖ នេះ​គឺជា​កត្តា​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ការ​រក្សា​ភាព​ស្រស់​ស្អាត​ពេញ​មួយ​ថ្ងៃ​។ យើង​ទាំងអស់​គ្នា​សុទ្ធតែ​រវល់​ក្នុង​ការ​រៀបចំ​កម្មវិធី​ដូច្នេះ​វា​ពិតជា​ងាយ​នឹង​ភ្លេច​រឿង​សាមញ្ញ​ៗ​មួយ​នេះ​ណាស់​។

៥-កុំ​ភ្លេច​ទម្លាប់​ថែរក្សា​ស្បែក​ពេល​ព្រឹក និង​យប់ ៖ មិន​ខ្វល់​ថា អ្នក​រវល់​ប៉ុណ្ណា​ទេ មិន​ត្រូវ​ភ្លេច​ទម្លាប់​ថែរក្សា​ស្បែក​ពេល​ព្រឹក និង​យប់​ឡើយ​។ ចូរ​លាង​សម្អាត​និង​ផ្តល់​សំណើម​ដល់​ស្បែក​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ បន្ទាប់​មក​លាប​ក្រែ​ម​ពេល​យប់ ឬ​សេរ៉ូម​លើ​មុខមុន​ពេល​គេង​។ ជាមួយ​គ្នា​នេះ​ដែរ ចូរ​ប្រាកដ​ថា អ្នក​បាន​លាប​ក្រែ​ម​ការពារ​កម្តៅ​ព្រះអាទិត្យ​ដែល​ត្រឹមត្រូវ​គ្រប់ពេល​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​។ ចូរ​លាប​វា​ឡើង​វិញ​បើសិនជា​អ្នក​ស្ថិត​នៅ​ក្រោម​ពន្លឺព្រះអាទិត្យ​យូរ​ៗ​ម៉ោង​។

៦-គ្រប់គ្រង​ស្ត្រេ​ស ៖ ស្ត្រេ​ស​គឺជា​កត្តា​ដ៏​សំខាន់​មួយ​សម្រាប់​ទម្លាប់​ថែរក្សា​សុខភាព​ស្បែក​ទាំង​មូល​។ ឥទ្ធិពល​អាក្រក់​មួយ​នៃ​ស្ត្រេ​សគឺ​វា​អាច​ធ្វើ​ឲ្យ​កើត​មុន និង​ស្បែក​មើលទៅ​ខូចខាត​។ ចូរ​ជ្រើសរើស​វិធីសាស្ត្រ​ផ្តល់​សុខភាព​ដើម្បី​បំបាត់​ស្ត្រេ​ស​ផង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ