ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ដាក់​បញ្ចូល​តំបន់ដីសើម​បឹង​ស្នេហ៍​ខេត្តព្រៃវែង​ជាតំបន់ការពារធម្មជាតិ

4 ឆ្នាំ មុន
  • ព្រៃវែង

ព្រៃវែង ៖ ដោយ​មើលឃើញ​អំពី​សក្កា​ពល​និង​អត្ថប្រយោជន៍​យូរអង្វែង​នៃ​តំបន់​សើម ស្ថិត​ក្នុង​ខេត្តព្រៃវែង​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ដាក់​តំបន់ដីសើម​មួយ​កន្លែង​ឈ្មោះ​ថា«​តំបន់ដីសើម​បឹង​ស្នេហ៍​» ជា​តំបន់ ការពារ​ធម្មជាតិ ។ ​ ដោយសារ​តែ​គម្រោង​នេះ​ហើយ ទើប​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​ស្តី​ពី​ការ​ដាក់បញ្ចូល​តំបន់ដីសើម…

ព្រៃវែង ៖ ដោយ​មើលឃើញ​អំពី​សក្កា​ពល​និង​អត្ថប្រយោជន៍​យូរអង្វែង​នៃ​តំបន់​សើម ស្ថិត​ក្នុង​ខេត្តព្រៃវែង​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ដាក់​តំបន់ដីសើម​មួយ​កន្លែង​ឈ្មោះ​ថា«​តំបន់ដីសើម​បឹង​ស្នេហ៍​» ជា​តំបន់ ការពារ​ធម្មជាតិ ។

ដោយសារ​តែ​គម្រោង​នេះ​ហើយ ទើប​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​ស្តី​ពី​ការ​ដាក់បញ្ចូល​តំបន់ដីសើម បឹង​ស្នេហ៍​ជា​តំបន់ការពារធម្មជាតិ បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​មានការ​ចូលរួម​ពី​លោក ស្រ៊ុ​ន ដា​រិ​ទ្ធិ រដ្ឋលេខាធិការ​ក្រសួងបរិស្ថានលោកស្រី លៀង ស្រី​ម៉ុ​ល អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង ថ្នាក់ដឹកនាំ មន្ត្រីជំនាញ​ក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ តំណាង​រដ្ឋបាល​ខេត្ត រដ្ឋបាល​ស្រុក អាជ្ញាធរ​មូលដ្ឋាន និង​តំណាង សហគមន៍​ជា​ច្រើន​នាក់ ។

លោកស្រី លៀង ស្រី​ម៉ុ​ល បានឱ្យ​ដឹង​ថា «​ប្រ​ព័​ន្ឋ​អេកូឡូស៊ី​តំបន់​បឹង​ស្នេហ៍​បាន​ដើរតួនាទី យ៉ាង​សំខាន់ និង​ជា​ប្រភព​ទឹក​សម្រាប់​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ប្រមាណ​ជាង ១៤​ឃុំ​ដែល​ប្រើប្រាស់​ពី​បឹង​នេះ សម្រាប់​ស្រោច​ស្រ​ព្វ​ដំណាំ​ស្រូវប្រាំង​ជាង​រាប់​ម៉ឺន​ហិ​កតា ដែល​អាច​បង្កបង្កើន​ផល​២ ទៅ​៣​ដង​ក្នុង​មួយ​ឆ្នាំ​»​។ លោកស្រី​បាន​បញ្ចា​ក់​ដែរ​ថា កន្លង​មក មាន​កំណើនប្រជាជន​ដែល​រស់នៅ​ជុំវិញ​បឹង​ស្នេហ៍ កំណើន​តម្រូវការ​អុស​ដុត និង​រុករាន​ដី​ព្រៃ​លិច​ទឹក ដើម្បី​ធ្វើ​កសិកម្ម​។

លោក ស្រ៊ុ​ន ដា​រិ​ទ្ធិ បាន​លើក​ឡើង​ថា ប្រភេទ​សត្វ​ស្លាប​មួយ ចំនួន​ជា ប្រភេទ​ជិតផុត​ពូជ និង​កំពុង​រង​ការ​គំរាមកំហែង​នៅ​លើ​ពិភពលោក ដូច​ជា​ប្រភេទ​ស្មោញ ទុង​ប្រផេះ រនាល​ណ៍ ត្រ​យ៉ង​ខ្លួន​ស ត្រដក់​តូច និង​ជា​ពិសេស​ប្រភេទ ចង្កៀលខ្យង ដែល​កំពុង​បន្ត​ពូជពង​កូន រាប់​ពាន់​ក្បាល នៅ​ចំណុច​ទួល​ពាន់តា​ឡី នៃ​តំបន់ដីសើម​បឹង​ស្នេហ៍​នេះ​។ លោក​បានបន្ត​ថា ក្រសួងបរិស្ថាន មាន​គោលបំណង​អភិរក្ស​ប្រភេទ​ជីវៈចម្រុះ សត្វ​ស្លាប​ទាំ​អងស់​នេះ ដើម្បី​ប្រយោជន៍​គោល ដៅ​ទេសចរ​ណ័​ធម្មជាតិ​ដ៏​សំខាន់​មួយ សម្រាប់​សហគមន៍ ។

លោក​រដ្ឋលេខាធិការ​បាន​បន្ត​ទៀត​ថា ដោយ​ឈរ​លើ​តម្លៃ​សេដ្ឋកិច្ច និង​តម្លៃ​ជីវៈចម្រុះ រដ្ឋបាល​ខេត្ត​បាន​ស្នើការ​សហការ​ពី​ក្រសួងបរិស្ថាន​ក្នុង​ការ​ដាក់​បញ្ចូល​តំបន់ដីសើម​បឹង​ស្នេហ៍​នេះ ទៅ​ជា​តំបន់ការពារធម្មជាតិ ដើម្បី​លើកកម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន ក៏​ដូច​ជា​ការ​ប្រើ ប្រាស់​ដោយ​ឈ្លាសវៃ និង​និរន្ត​ភាព​នូវ​ធនធាន​តំបន់ដីសើម​នេះ​។ តាម​រយៈ​ការងារ​នេះ សក្តានុពល​តំបន់​បឹង​ស្នេហ៍ នឹង​ទទួល​បានការ​ចូលរួម​ការពារ​ធនធានធម្មជាតិ និង​ការ​អភិវឌ្ឍ សហគមន៍​មូលដ្ឋាន​។

ក្នុង​ន័យ​នេះ ក្រសួងបរិស្ថាន បានការ​គាំទ្រ​ជា​ឯក​ឆន្ទ ចំពោះ​ការ​ដាក់​បញ្ចូល​តំបន់ ដី​សើម​បឹង​ស្នេហ៍​នេះ ទៅ​ជា​តំបន់ការពារធម្មជាតិ ដើម្បី​ធានា​ដល់​កិច្ច​ការពារ ការ​ថែរក្សា ធនធានធម្មជាតិ​តំបន់ដីសើម​បឹង​ស្នេហ៍​នេះ​ឱ្យ​នៅ​គង់វង្ស​សម្រាប់​ផលប្រយោជន៍​និង​ការ អភិវឌ្ឍ​របស់​សហគមន៍​មូលដ្ឋាន ក៏​ដូច​ជា​សម្រាប់​មនុស្សលោក​ទាំង​បច្ចុប្បន្ន និង​អនាគត​។ គួរ​បញ្ជាក់​ថា កិច្ច​ពិភាក្សា​ខាងលើ​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ចែករំលែក ព័ត៌មាន​អំពី សក្តានុពល​តំបន់ដីសើម​បឹង​ស្នេហ៍ ដែល​មា​នទី​តាំងនៅ​ខេត្តព្រៃវែង និង ពិភាក្សា និង​ទទួល អនុសាសន៍ បន្ថែម​ពី​អ្នក​ពាក់ព័ន្ធ លើ​ដំណើរការ​ដាក់​បញ្ចូល​តំបន់ដីសើម បឹង​ស្នេហ៍​នេះ ទៅ​ជា​តំបន់ការពារធម្មជាតិ​។​បន្ទាប់​មក​អ្នកចូលរួម និង​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​សក្តា នុ​ពល​នៃ តំបន់ដីសើម និង​ការ​រស់នៅ​របស់​ហ្វូង​សត្វ​ស្លាប​នៅ​ទីកន្លែង​ផ្ទាល់​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ