ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េង កែវពេជ្ជតា និងតារាចម្រៀងផ្សេងទៀតបង្ហាញក្តីរំភើប ក្រោយមានការគាំទ្រខ្លាំងពីបងប្អូនខ្មែរកម្ពុជាក្រោម

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​តារាចម្រៀង​ផ្សេង​ទៀត បាន​បង្ហាញ​ក្តី​រំភើប​យ៉ាង​ខ្លាំង បន្ទាប់​ទទួល​បានការ​គាំទ្រ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​បងប្អូន​ខ្មែរ​នៅ​កម្ពុជា​ក្រោម ក្រោយ​សម្តែង​ក្រោយ​បញ្ចប់​ការ​ច្រៀង​នៅ​ទីនោះ…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​តារាចម្រៀង​ផ្សេង​ទៀត បាន​បង្ហាញ​ក្តី​រំភើប​យ៉ាង​ខ្លាំង បន្ទាប់​ទទួល​បានការ​គាំទ្រ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​បងប្អូន​ខ្មែរ​នៅ​កម្ពុជា​ក្រោម ក្រោយ​សម្តែង​ក្រោយ​បញ្ចប់​ការ​ច្រៀង​នៅ​ទីនោះ ។

តារាចម្រៀង​ខែ្ម​រ​ជា​ច្រើន​ដួង បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម ដើម្បី​ចូលរួម​ពិធីបុណ្យ​សម្ពោធ​សាលា​ធម្មសភា ២​ជាន់ រោងទាន ខ្លោងទ្វារ និង​ខួប​អនុស្សាវរីយ៍​១២០ ឆ្នាំ​កាក​សាង​វត្ត ដែល​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ .២៧.២៨ ខែមិថុនា ឆ្នាំ​២០២៥ ។

តាម​រយៈ​កម្មវិធី​ខាងលើ តារាចម្រៀង​ទាំងអស់​បាន​ឡើង​បកស្រាយ​ចម្រៀង​របស់​ខ្លួន​ជា​បន្តបន្ទាប់ តប​តាម​ការ​សំណូមពរ ក្រោម​ការ​ទស្សនា​ពី​អ្នកចូលរួម​ដោយ​ផ្ទាល់​ជា​ច្រើន​នាក់ ។

ក្រុម​តារាចម្រៀង​ខ្មែរ​ទាំងអស់ មាន​ជា​អាទិ៍ លោក ណ​យ វ៉ា​ន់​ណេ​ត លោក ហួ ឡា​វី អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា នាង ទិ​ត្យ សុធា​រី នាង បាន មុន្នី​ល័​ក្ខ លោក ឈឿ​ន ឧត្តម និង​កំពូល​តារាចម្រៀង​ខ្មែរ​ជា​ច្រើន​រូប​ទៀត ។

អ្នកគាំទ្រ​មួយ​រូប​បាន​លើក​ឡើង​ចំ​ៗ​ចំពោះ​តារាចម្រៀង​ជើង​ចាស់ គឺ​ហួរ​ឡា​វី ថា ទោះបី​មាន​ជន្មាយុ​ចាស់​មែន តែ​ប្រជាប្រិយភាព និង​ការ​គាំទ្រ​របស់​បងប្អូន​ខ្មែរក្រោម​ចំពោះ​លោក នៅ​តែ​មាន​ច្រើន​ណាស់ គ្រប់​សម័យកាល​រាប់​សិប​ឆ្នាំ នៅ​តែ​រក្សា​ដដែល ទាំងចាស់ទាំងក្មេង ជា​ពិសេស​យុវវ័យ​គាំទ្រ​លោក​ច្រើន​ណាស់ ។

ចំណែក​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ក៏​បាន​សម្តែង​ក្តី​រំភើប​ហូរ​ទឹកភ្នែក បន្ទាប់​ពី​ឃើញ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​បងប្អូន​ខ្មែរ​នៅ​កម្ពុជា​ក្រោម ។

អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​លើក​ឡើង​ថា បងប្អូន​ធ្វើ​ឲ្យ​ខ្ញុំ​យំ​ហ​ហើយ យំ​ព្រោះ​រំភើបចិត្ត ដែល​បងប្អូន​ផ្ដល់​ក្ដី​ស្រលាញ់ និង​គាំទ្រ​លើស​ពី​អ្វី​ដែល​ខ្ញុំ​ធ្លាប់​លឺ ។

អ្នក​នាង​បញ្ជាក់​ថា ខ្ញុំ​នឹក​អ្នក​ទាំងអស់​គ្នា​ណាស់ ហើយ​ខ្ញុំ​រង់ចាំ​ពេល​នេះ​យូរហើយ ខ្ញុំ​ពិតជា​ចង់អោយ​បងប្អូន​ទាំងអស់​គ្នា​មាន​ស្នាមញញឹម នាង​ខ្ញុំ​ពិតជា​រំភើប​ច្រៀង​មិន​ចង់​ចេញ ។ អរគុណ​! មីង​ពេ​ជ្ជ​តា ស្រលាញ់​ក្មួយ ស្រលាញ់​បងប្អូន​ទាំងអស់​គ្នា​អស់ពី​បេះដូង សូម​អរគុណ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ