រាជធានីភ្នំពេញ ៖ ក្នុងឱកាសអបអរទិវាគិលានុបដ្ឋាយិកានេះ មន្ទីរពេទ្យអន្តរជាតិ អរៀនដា ការរៀបចំនូវកម្មវិធី សប្បុរសធម៌ពិនិត្យ និងពិគ្រោះយោបល់ផ្នែកសន្លាក់ជង្គង់ ដោយឥតគិតថ្លៃ ដើម្បីលើកកម្ពស់សុខុមាលភាពនៅក្នុងសហគមន៍ និងបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងវិស័យសុខាភិបាលឯកជន ជាមួយប្រជាពលរដ្ឋ ។
កម្មវិធីនេះត្រូវបានរៀបចំឡើងសម្រាប់មន្ត្រី និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំការមន ចំនួន ១០០នាក់ ដែលកំពុងប្រឈមមុខនឹងបញ្ហាសន្លាក់ជង្គង់ ឬចង់ស្វែងយល់បន្ថែមអំពីសុខភាពឆ្អឹងសន្លាក់។ ការផ្តល់សេវានេះមាន ៖
- ការវាយតម្លៃពីបញ្ហាសន្លាក់ជង្គង់
- ការផ្តល់ព្រឹក្សាយោបល់ពីវេជ្ជបណ្ឌិតឯកទេសជំនាញ
- ការណែនាំអំពីការព្យាបាល និងការថែទាំសន្លាក់
គោលបំណងសំខាន់នៃកម្មវិធី-កម្មវិធីសប្បុរសធម៌នេះ មិនត្រឹមតែជាការផ្តល់នូវក្តីស្រឡាញ់ និងក្តីគោរពពីមន្ទីរពេទ្យជូនដល់ប្រជាជនកម្ពុជានោះទេ ថែមទាំងជាប្រយោជន៍រួមមួយក្នុងការកាត់បន្ថយបញ្ហាជំងឺសន្លាក់ទូទៅ ដែលជាមូលហេតុធ្វើឱ្យប្រជាពលរដ្ឋជាច្រើន ប្រឈមនឹងភាពលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ។
មន្ទីរពេទ្យ អរៀនដា ប្រកាន់នូវគោលជំហរមួយគឺ “យើងមិនត្រឹមតែបំពេញតួនាទីជាសេវាសុខាភិបាលនោះទេ ប៉ុន្តែយើងចង់ក្លាយជាដៃមួយក្នុងការចូលរួមជួយសហគមន៍ខ្មែរឱ្យទទួលបានភាពនូវចំណេះដឹងផ្នែកសុខភាព ដែលមានសុខសុវត្ថិភាព ព្រមជាមួយនឹងគុណភាពខ្ពស់។
ព្រមជាមួយគ្នានេះដែរ ដើម្បីដល់អបអរ ទិវាគិលានុបដ្ឋាយិកា ប្រជាពលរដ្ឋ និងមន្ត្រីក្នុងតំបន់ ក៏បានសម្តែងពីភាពរីករាយ និងដឹងគុណចំពោះក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាគ្រប់រូប ក្នុងការបំពេញភារកិច្ច ដោយការយកចិត្តទុកដាក់ ការអត់ធ្មត់ ដែលពោរពេញដោយសេចក្តីមេត្តាជូនចំពោះអ្នកជំងឺដោយឥតគិតថ្លៃពីមន្ទីរពេទ្យ អរៀនដា ។ បើទោះបីជាថ្ញៃនេះ ជាថ្ញៃដ៏សំខាន់សម្រាប់គិលានុបដ្ឋាយិកាក៏ដោយ ក៏សុខសុវត្ថិភាពរបស់ប្រជាជននៅតែជាចម្បង! សូមបញ្ជាក់ថា: មន្ទីរពេទ្យអន្តរជាតិអរៀនដា ជាមន្ទីរពេទ្យឯកជនធំមួយក្នុងប្រទេសកម្ពុជា ដោយមានក្រុមវេជ្ជបណ្ឌិតជំនាញជាច្រើនផ្នែក គ្រឿងបរិក្ខារទំនើបៗ ព្រមទាំងមានដៃគូរសហការជាច្រើន ទាំងក្នុងនិងក្រៅប្រទេស ស្ទើគ្រប់វិស័យជាពិសេសជាមួយ ៖ វិស័យធនាគារ: Acleda Bank, ABA Bank, SathapanaBank, Wing Bank, Hatha Bank, CIMB Bank, FTB Bank ។ល។ យើងមានការផ្តល់ជូនពិសេសជាច្រើនផងដែរ សូមទាក់ទងមក អរៀនដា ទាំងពីរសាខាតាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម ៖
សាខាដួងងៀប ៖
Facebook Page: Orienda International Hospital
081 811 789 / 078 233 789 / 096 6233 789
Telegram: 078 233 789
ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សាខាចំការមន ៖ Facebook Page : Orienda Chamkarmon Hospital : https://web.facebook.com/oriendainternationalhospital
012 593 789 / 016 593 789
Telegram: 012 593 789
ទីតាំងនៅអគារលេខ 9A ផ្លូវលេខ 466 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕ (អត្ថបទ សហការ)







ចែករំលែកព័តមាននេះ