ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន GRAB បើក​យុទ្ធនាការ “BEHIND YOUR MEAL” ដើម្បី​គាំទ្រ​ដល់​ដៃគូ​ដឹក​ជញ្ជូននៅ​ក្នុង​ប្រទេស​កម្ពុជា

2 ម៉ោង មុន

រាជធានីភ្នំពេញ​, ថ្ងៃ​ទី 13 ខែឧសភា ឆ្នាំ ២០២៦ ៖ ក្រុមហ៊ុន Grab​ ដែល​ជា​កម្មវិធី​អភិវឌ្ឍន៍​ពហុ​វិស័យ…

រាជធានីភ្នំពេញ​, ថ្ងៃ​ទី 13 ខែឧសភា ឆ្នាំ ២០២៦ ៖ ក្រុមហ៊ុន Grab​ ដែល​ជា​កម្មវិធី​អភិវឌ្ឍន៍​ពហុ​វិស័យ (Superapp) ឈានមុខ​គេ​ប្រចាំ​ថ្ងៃ​នៅ​អាស៊ី​អាគ្នេយ៍ កំពុង​ចាប់ផ្តើម​យុទ្ធនាការ «​នៅ​ពីក្រោយ​អាហារ​របស់​អ្នក​» (Behind Your Meal) ដែល​ជា​យុទ្ធនាការ​ទំនួល​ខុស​ត្រូវ​សង្គម ​(CSR)​ក្នុង​គោលបំណង​លើកកម្ពស់​នូវ​ភាព​អត់ធ្មត់​និង​ការ​លះបង់​របស់​ដៃគូ​ដឹក​ជញ្ជូន​របស់​ខ្លួន​ ។ យុទ្ធនាការ​នេះ​នឹង​ដំណើរការ​ពេញ​មួយ​ខែឧសភា​ដោយ​ផ្តោត​សំខាន់​លើ​ការ​ទទួលស្គាល់​នូវ​គុណ​តម្លៃ​និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ដៃគូ​ដឹក​ជញ្ជូន​ម្នាក់​ៗ ដែល​បាន​ពុះពារ​ឆ្លងកាត់​កម្តៅថ្ងៃ ភ្លៀង និង​ការ​កកស្ទះ​ចរាចរណ៍ ដើម្បី​បម្រើ​សហគមន៍​កម្ពុជា​ ។

ការ​ផ្តល់​ជូន​អាហារ​ ការ​ផ្សារ​ភ្ជាប់​រវាង​អ្នក​ប្រើប្រាស់ និង​ដៃគូ​ដឹក​ជញ្ជូន ៖ ក្រុមហ៊ុន Grab អនុញ្ញាតិ​អោយ​អ្នក​ប្រើប្រាស់​ទាំងអស់ ចូលរួម​ក្នុង​កម្មវិធី «​ការ​ផ្តល់​ជូន​អាហារ​ដល់​អ្នក​ដឹក​ជញ្ជូន »
(Treat a Meal for Driver) ចាប់ពី​ថ្ងៃ​ទី ០១ ដល់ ២២ ខែឧសភា ឆ្នាំ​ ២០២៦​ ។ មុខងារ​ដ៏​ពិសេស​នេះ​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អាច​បញ្ជា​ទិញ​អាហារ​សម្រាប់​អ្នកបើកបរ​របស់​ពួក​គេ ដើម្បី​ជា​កាយវិការ​បង្ហាញ​ពី​ការ​ដឹងគុណ​ ។ សម្រាប់​អ្នក​ប្រើប្រាស់​ដែល​បាន «​ផ្តល់​ជូន​អាហារ​» ដល់​អ្នកបើកបរ​របស់​ពួក​គេ​រហូត​ដល់ ៣ ដង ក្នុងអំឡុងពេល​យុទ្ធនាការ​នេះ នឹង​មាន​ទទួល​បាន​រង្វាន់​សម្ភារៈ​ផ្តាច់មុខ​ពី Grab រួម​មាន អាវ​ក្រៅ (Jacket) ឬ មួក​សុវត្ថិភាព Grab ដែល​មានគុណ​ភាព​ខ្ពស់​ ។ សូម​ចុច ទី​នេះ ដើម្បី​ទស្សនា​វី​ដេ​អូ​ដែល​មាន​ព័ត៌មាន​លម្អិត​អំពី​យុទ្ធនាការ​នេះ​ ។

ការ​គោរព​ចំពោះ​ភាព​អត់ធ្មត់ និង​ការ​តស៊ូ​របស់​ក្រុម​អ្នក​ដឹក​ជញ្ជូន ៖ យុទ្ធនាការ «​នៅ​ពីក្រោយ​អាហារ​របស់​អ្នក​» (Behind your meal) គឺជា​សារ​រំលឹក​មួយ​ថា​នៅ​ពីក្រោយ​រាល់​ការ​ដឹក​ជញ្ជូន​នីមួយ​ៗ គឺជា​សាច់​រឿង​នៃ​ការ​ពុះពារ និង​ការ​លះបង់ ​។ Grab មាន​គោលបំណង​លើកកម្ពស់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​រវាង​សាធារណជន និង​អ្នក​ដឹក​ជញ្ជូន ដែល​ជា​អ្នក​ធ្វើ​ឱ្យ​ទីក្រុង​មាន​ចលនា​ឆ្ពោះទៅ​មុខជា​និច្ច ព្រមទាំង​ធានា​ថា អ្នក​ដឹក​ជញ្ជូន​ដែល​មិន​អាច​ខ្វះ​បាន​ទាំងនេះ ទទួល​បាន​នូវ​ការ​ដឹងគុណ​ពី​សហគមន៍​ដែល​ពួក​គេ​បាន​បម្រើ ​។

លោក កង សុ​វ​ណ្ណា​រ៉ូ​ត នាយក​គ្រប់គ្រង Grab ប្រចាំ​ប្រទេស​កម្ពុជា និង​ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​មាន​ប្រសាសន៍​ថា​ ៖ «​ជា​រៀងរាល់ថ្ងៃ ដៃគូ​ដឹក​ជញ្ជូនរ​របស់​យើង​បាន​ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​ដឹក​ជញ្ជូន​មិន​ត្រឹមតែ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នាំ​មក​នូវ​ភាព​ងាយស្រួល និង​ការ​ផ្សារ​ភ្ជាប់​ទៅ​កាន់​សហគមន៍​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា​។ នៅ​ពីក្រោយ​រាល់​អាហារ​ដែល​បាន​ដឹក​ជញ្ជូន គឺជា​បុគ្គល​ដែល​មាន​កម្លាំងចិត្ត​ដ៏​មហិមា ការ​លះបង់ និង​ការ​យកចិត្តទុកដាក់​ខ្ពស់​ ។ ដៃគូ​ដឹក​ជញ្ជូន​របស់​យើង​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​អាកាសធាតុ​ដ៏​លំបាក និង​ការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​ដើម្បី​បម្រើ​សហគមន៍​របស់​យើង ហើយ​ភាព​អត់ធ្មត់​តស៊ូ​របស់​ពួក​គេ គឺជា​ឆ្អឹងខ្នង​នៃប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​យើង​។ តាម​រយៈ​យុទ្ធនាការ “​នៅ​ពីក្រោយ​អាហារ​របស់​អ្នក​” និង​កញ្ចប់​ជំនួយ​រដូវ​កាល​ក្ដៅ​នេះ គឺ​យើង​ចង់​បង្ហាញ​នូវ​សេចក្តី​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ដៃគូ​ដឹក​ជញ្ជូន​ ។ នេះ​មិនមែន​ត្រឹមតែ​ជា​ការ​ផ្តល់​ជូន​នូវ​សម្ភារៈ​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ការ​ទទួលស្គាល់​នូវ​ភាព​ស្វាហាប់​របស់​ដៃគូ​យើង និង​ការ​ធានា​ថា​ពួក​គាត់​ទទួល​បាន​នូវ​ការ​គាំទ្រ និង​ការ​វាយតម្លៃ​ខ្ពស់ ក្នុង​ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​បំពេញ​តួនាទី​ដ៏​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន​នេះ​ ។​»

ជំនួយ​កញ្ចប់​រដូវក្តៅ​ ការ​សម្រាលទុក្ខ​លំបាក​ជាក់ស្ដែង​នៅ​តាម​ដងផ្លូវ ៖ ស្រប​ពេល​ដែល​សីតុណ្ហភាព​កាន់តែ​ឡើង​កម្ដៅ​ខ្លាំង ក្រុមហ៊ុន Grab កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ចាប់ផ្ដើម​សកម្មភាព «​ការ​គាំទ្រ​តាម​រយៈ​កញ្ចប់​ជំនួយ​រដូវក្ដៅ​» ដ៏​ធំ​សម្បើម ចាប់ពី​ថ្ងៃ​ទី ០៥ ដល់ ០៩ ខែឧសភា ឆ្នាំ ២០២៦ ​។ នៅ​តាម​បណ្តា​ទីតាំង​សំខាន់​ៗ​ចំនួន​បី រួម​មាន រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ Grab បាន​ចែកចាយ​កញ្ចប់​ជំនួយ​ចាំបាច់​ដល់​ដៃគូ​ដឹក​ជញ្ជូន​ចំនួន ៣,០០០ នាក់​ ។ កញ្ចប់​ជំនួយ​នីមួយ​ៗ​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​សម្រិតសម្រាំង ដើម្បី​ផ្តល់​នូវ​ភាព​ងាយស្រួល និង​ការ​គាំទ្រ​ដល់​ការ​បំពេញការងារ​ក្នុង​អំឡុង​ខែ​ក្តៅ នេះ​ដោយ​ក្នុង​នោះ​រួម​មាន ​៖
●​ ​កង្ហារ​យួរដៃ​ខ្នាត​តូច និង​ទឹកបរិសុទ្ធ​ចំណុះ ១.៥ លី​ត្រ ដើម្បី​ជួយ​សម្រាល​កម្តៅ​។
●​ ​ស្រោមដៃ និង​ម៉ាស ដើម្បី​ការពារ​សុវត្ថិភាព និង​អនាម័យ​នៅ​តាម​ដងផ្លូវ​។
●​ ​កាត​ចាក់​សាំង​ចំណុះ ៥ លី​ត្រ ដើម្បី​ជួយ​កាត់​បន្ថយ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ប្រចាំ​ថ្ងៃ​ដោយ​ផ្ទាល់​។

អំពី​ក្រុមហ៊ុន Grab ៖
Grab គឺជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្មវិធី​ពហុ​វិស័យ (Superapp) ឈានមុខ​គេ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ប្រតិបត្តិការ​លើ​វិស័យ​ដឹក​ជញ្ជូន​ទំនិញ សេវាកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ ។ ដោយ​ផ្តល់​សេវាកម្ម​ក្នុង​ក្រុង​ចំនួន ៨០០ នៃ​ប្រទេស​ចំនួន ៨ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ រួម​មាន កម្ពុជា ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា ហ្វី​លី​ពី​ន សិង្ហ​បុរី ថៃ និង​វៀតណាម Grab បាន​ជួយ​ដល់​មនុស្ស​រាប់​លាន​នាក់​ជា​រៀងរាល់ថ្ងៃ​ក្នុង​ការ​បញ្ជា​ទិញ​អាហារ ឬ​គ្រឿងទេស ផ្ញើ​អីវ៉ាន់ កក់​សេវា​ដឹក​ជញ្ជូន ឬ​តាក់ស៊ី ទូទាត់​ការ​ទិញ​ទំនិញ​តាម​អន​ឡាញ ឬ​ប្រើប្រាស់​សេវាកម្ម​ផ្សេង​ៗ​ដូច​ជា កម្ចី និង​ធានា​រ៉ាប់រង ដែល​ទាំង​អស់នេះ​មាននៅ​ក្នុង​កម្មវិធី​តែ​មួយ ​។

Grab ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១២ ជាមួយ​បេសកកម្ម​ជំរុញ​តំបន់​អាស៊ី​អាគ្នេយ៍​ឱ្យ​រីក​ចម្រើន​ទៅ​មុខ តាម​រយៈ​ការ​បង្កើត​លទ្ធភាព​សេដ្ឋកិច្ច​សម្រាប់​មនុស្ស​គ្រប់​គ្នា​ ។ Grab ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ “Triple Bottom Line” ដែល​ក្នុង​នោះ​យើង​មាន​គោលដៅ​សម្រេច​ឱ្យ​បាន​នូវ​លទ្ធផល​ហិរញ្ញវត្ថុ​សម្រាប់​ភាគ​ហ៊ុ​និករ​បស់​យើង ព្រម​ជាមួយ​ការ​បង្កើត​ឥទ្ធិពល​វិជ្ជមាន​ដល់​សង្គម រួម​មានការ​បង្កើន​លទ្ធភាព​សេដ្ឋកិច្ច​សម្រាប់​មនុស្ស​រាប់​លាន​នាក់​នៅ​ក្នុង​តំបន់ ខណៈ​ពេល​ដែល​យើង​កំពុង​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ​ ៕ អត្ថបទសហការ