ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និង​មជ្ឈ​មណ្ឌល​ ជួសជុលរថយន្ត ហ្វដ សាខាផ្លូវ២០០៤

1 នាទី មុន

ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦ ក្រុមហ៊ុន​អ អិ​ម អេ (​ខេ​ម​បូ​ឌា​) – RMA Cambodia…

ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦ ក្រុមហ៊ុន​អ អិ​ម អេ (​ខេ​ម​បូ​ឌា​) – RMA Cambodia ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល ផលិត និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត ហ្វ​ដ មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ពិធី «​សម្ពោធ​ជា​ផ្លូវការ​អគារ​តាំង​បង្ហាញ និង​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត ហ្វ​ដ សាខា​ផ្លូវ ២០០៤»​ក្រោម​អធិបតីភាព​របស់ លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) លោក Sami Malkawi នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​ទីផ្សារ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក នៃ​ក្រុមហ៊ុន Ford Motor Company រួម​ទាំង​គណៈ​គ្រប់គ្រង បុគ្គលិក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ភ្ញៀវ​កិត្តិយស អតិថិជន​ហ្វ​ដ និង​បងប្អូន​អ្នក​សារព័ត៌មាន​ប្រមាណ​ជាង ២០០ នាក់​។

លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) បាន​មាន​ប្រសាសន៍​ថា​៖ “​សម្រាប់​អគារ​តាំង​បង្ហាញ និង​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត Ford សាខា​ផ្លូវ 2004 នេះ គឺជា​សាខា​ទី 9 របស់​ក្រុមហ៊ុន Ford នៅ​កម្ពុជា ហើយ​នេះ​គឺ​បង្ហាញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​បង្ខិត​សេវាកម្ម​របស់​យើង​ឱ្យ​កាន់តែ​គៀក​ជាមួយនឹង​អតិថិជន​ ។

លើស​ពី​នេះ​ទៅ​ទៀត យើង​មិន​ត្រឹមតែ​ផ្តោត​លើ​ការ​ផ្តល់​ជូន​នូវ​រថយន្ត និង​សេវាកម្ម​ដែល​មានគុណ​ភាព​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ក្រុមហ៊ុន​មួយ​ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា ​។ តាម​រយៈ​រោងចក្រ​ផលិត​រថយន្ត Ford នៅ​ខេត្តពោធិ៍សាត់ យើង​បាន​បង្កើត​ឱកាស​ការងារ​ជា​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ព្រមទាំង​បង្កើត​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ផ្តល់​ជំនាញ និង​អភិវឌ្ឍ​សមត្ថភាព​ដល់​យុវជន​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន និង​អនាគត​។

លោក Sami Malkawi នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​ទីផ្សារ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក នៃ​ក្រុមហ៊ុន Ford Motor Company បាន​មាន​ប្រសាសន៍​ថា​៖ «ថ្ងៃនេះ ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ដល់ Ford Cambodia ក្នុង​ឱកាស​ដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​អគារ​តាំង​បង្ហាញ និង​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត Ford សាខា​ផ្លូវ 2004 ថ្មី​នេះ ​។ ទន្ទឹម​នឹង​នេះ​ផង​ដែរ ខ្ញុំ​ក៏​សូម​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់ Ford Cambodia នៃ​ក្រុមហ៊ុន RMA Cambodia ដែល​បាន​បំបែក​កំណត់​ត្រា​ថ្មី​នៃ​ការ​លក់​រថយន្ត​ថ្មី​បាន​ច្រើន​បំផុត​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០២៦ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដែល​មាន​ទីផ្សារ​រហូត​ដល់ ២៥ ប្រទេស និង​បាន​ក្លាយជា​កំណត់​ត្រា​ថ្មី​ដ៏​គួរ​ឱ្យ​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា​។​»

គួរ​បញ្ជាក់​ផង​ដែរ​ថា អគារ​តាំង​បង្ហាញ និង​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត ហ្វ​ដ សាខា​ផ្លូវ ២០០៤ ថ្មី​នេះ គឺជា​អគារ​ស្តង់ដារ​អន្តរជាតិ ដែល​មាន​ដាក់​តាំង​បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​ចុង​ក្រោយ​គ្រប់​ប្រភេទ ព្រមទាំង​ផ្តល់​សេវាកម្ម​ជួសជុល​ដោយ​ក្រុម​ជាង​ជំនាញ​ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ និង​ប្រើប្រាស់​គ្រឿងបន្លាស់​សុទ្ធ​ពី​ក្រុមហ៊ុន Ford ដើម្បី​ផ្តល់​នូវ​ទំនុកចិត្ត សុវត្ថិភាព និង​ផាសុកភាព​ជូន​អតិថិជន Ford ទាំងអស់​។ អគារ​តាំង​បង្ហាញ និង​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត ហ្វ​ដ សាខា​ផ្លូវ ២០០៤ នេះ គឺ​មាន​អា​ស័​យ​ដ្ឋា​ន​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ២០០៤ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សម្រាប់​ព័ត៌មាន​ផ្នែក​លក់ សូម​ទំនាក់ទំនង​តាម​លេខ​ទួ​រ​ស័ព្ទ 089 777 033 / 098 777 033 និង​សម្រាប់​ផ្នែក​សេវាកម្ម សូម​ទំនាក់ទំនង 078 992 992​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ