ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈិ​ន ម៉ា​និច្ច រ​ង្គា​ស​ចិត្ត​ចំពោះ​អ្នក​ចាំតែ​មើលបំណាំ​រឿង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​នាង

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ នាង ឈិ​ន ម៉ា​និច្ច បាន​សម្តែង​ការ​រ​ង្គា​ស​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​មួយ​ចំនួន ​ដែល​រង់​ចាំតែ​មើលបំណាំ​រឿង​លើ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​នាង ក្នុង​ពេល​ដែល​បញ្ហា​នេះ​ រូប​នាង​តែងតែបាន​ជួប​ជា​រឿយ​ៗ​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ…

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ នាង ឈិ​ន ម៉ា​និច្ច បាន​សម្តែង​ការ​រ​ង្គា​ស​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​មួយ​ចំនួន ​ដែល​រង់​ចាំតែ​មើលបំណាំ​រឿង​លើ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​នាង ក្នុង​ពេល​ដែល​បញ្ហា​នេះ​ រូប​នាង​តែងតែបាន​ជួប​ជា​រឿយ​ៗ​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

ចំពោះ​រឿង​នេះ ឈិ​ន ម៉ា​និច្ច បាន​គូសបញ្ជាក់​ថា អ្វី​ៗ​ដែល​នាង​មាន​សព្វថ្ងៃ គឺជា​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​នាង​ផ្ទាល់​អស់​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​អាជីព​សិល្បៈ ដោយ​នាង​មិនមែន​ជា​មនុស្ស​ដេកចាំ​សំណាង​ធ្លាក់​ពីលើ​មេឃ​នោះ​ដែរ ។ បញ្ហា​នេះ​ ត្រូវ​បាន​តារាចម្រៀង​នាង ឈិ​ន ម៉ា​និច្ច លើក​ឡើង​តាម​បណ្តាញ​សង្គម​ថា ពេល​ខ្ញុំ​ជិះ Lx570​​គេ​សួរ រកស៊ី​អី​មាន​ឡាន​ទំនើប​ជិះ​លឿន​ម្ល៉េះ? ខ្ញុំ​តប ការ​ងារ​ខ្ញុំ​គឺ​អ្នកចំរៀង​បង ច្រៀង​១០​ឆ្នាំ​ឡូ​វហើយ​បង​🤣🎤 ។ 👉​នាង​បន្ត​ថា ពេល​ខ្ញុំ​ជិះឡាន​EV គេ​សួរ ឡាន​570​ទៅ​ណា​ហើយ​លក់​ហើយ​មែន បាន​មក​ជិះ​អានេះ​វិញ? ខ្ញុំ​តប ខ្ញុំ​មាន​ឡាន​២​បង ខ្ញុំ​ចង់​ជិះ​មួយ​ណា​ក៏​បាន​បង​មាន​បញ្ហា​អី​មែន​បង?។

នាង​បញ្ជាក់​ថា ខ្ញុំ​អត់​យល់​សោះ​រឿង​គេ​ទ្រ​ព​គេ គេ​ខំ​គ្មាន​ពេល​គេង​ពេញភ្នែក​ផង​មួយ​ថ្ងៃ​ៗ ហើយ​មិច​ប្រុង​អោយ​ខ្ញុំ​ដើរទៅ​ធ្វើការ​មែន? ​សួរ​ចុះ​តែ​សួរ​អោយ​មានការ​គិត​ផង ដើម​កំណើត​ខ្ញុំ​អ្នកក្រ​ពូជពង្ស​ខ្ញុំ​ថ្លៃថ្នូរ​ណាស់ ហើយ​ខ្ញុំ​ខំ​ណាស់​មែន​គេង​ចាំ​សំណាង​ធ្លាក់​ពីលើ​មេឃ​ទេ ។ ទោះជា​យ៉ាងណា​បើ​តាម ឈិ​ន ម៉ា​និច្ច ចំពោះ​រឿង​នេះ​នាង​ក៏​មិន​ប្រកាន់​ច្រើន​ដែរ ដោយសារ​តែ​នាង​គិត​ថា អ្នក​ដែល​សួរ​នោះ​ប្រហែលជា​គាត់​មិន​បានដឹង​ច្បាស់ ហើយដោយ​សារ​តែ​ពាក្យ​មើលងាយ​នេះ​ដែល​ធ្វើ​ឲ្យ​នាង​​ខិតខំ​តស៊ូ​រហូត​មាន​ថ្ងៃនេះ ។

ជា​ការ​កត់សម្គាល់ តារាចម្រៀង និង​ជា​ម្ចាស់​ពាន Cambodia Idol រដូវ​កាល​ទី​២ ឈិ​ន ម៉ា​និច្ច មួយ
​រយៈ​ចុង​ក្រោយ​នេះ​ នាង​បាន​បង្ហាញ​នូវ​ភាព​ហ៊ឺហារ​របស់​ខ្លួន​តាម​រយៈ​ការ​ឡើងផ្ទះ​ថ្មី និង​ការ​ដូរ​
ស៊េរី​ឡាន​ទំនើប​ថ្មី​ៗ ដែល​មាន​តម្លៃ​ថ្លៃ ក្រោយ​ពេល​ដែល​នាង​ឡើង​កូដ និង​មាន​ទីផ្សារ​ការងារ​សិល្បៈ​ជា​បន្តបន្ទាប់ ។

គេ​នៅ​ចាំ​បាន​ថា កាលពី​អំឡុង​ឆ្នាំ​២០២២ តារាចម្រៀង​ស្រី​រូប​នេះ​បាន​ប្តូរ​មក​ជិះ​រថយន្ត​ម៉ាក​Jeep ស៊េរី​ថ្មី ទំនើប​ទាន់សម័យ ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ដែល​រថយន្ត​ប្រភេទ​នេះ​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​សម្រាប់​គ្រួសារ​អ្នក​អភិជន​។

ជាង​នេះ​ទៅ​ទៀត​ បច្ចុប្បន្ន ឈិ​ន ម៉ា​និច្ច ក៏​ត្រូវ​បាន​គេ​ដឹង​ថា នាង​កំពុង​ប្រើប្រាស់​រថយន្ត Lexus 570 ដែល​មាន​តម្លៃ​រាប់​ស៊ិ​ប​ម៉ឺន​ដុល្លារ ជិះ​យ៉ាង​ហ៊ឺហារ​​នៅ​ពេល​ដែល​នាង​ដើរ​លេង​កំសាន្ត និង​ចូលរួម​កម្មវិធី​ផ្សេង​ៗ ។

ទោះជា​យ៉ាងណា​ ជុំវិញ​ការ​បង្ហាញ​ភាព​ហ៊ឺហា​រលើ​សម្ភារ​ទាំង​អស់នេះ ត្រូវ​បាន ឈិ​ន ម៉ា​និច្ច ធ្លាប់​បាន​លើក​ឡើង​ថា អ្វី​ដែល​នាង​មាន​សព្វ​ថ្ងៃនេះ​ គឺ​កើត​ចេញពី​ការ​ប្រឹងប្រែង​របស់​នាង​អស់​ជា​ច្រើន​ឆ្នាំ ដោយ​មិន​ពឹងផ្អែក​លើ​ក្រុម​គ្រួសារ ឬ​ពី​ផ្នែក​ណាមួយ​ឡើយ ហើយ​នេះ​វា​ក៏​ជា​ការ​បំពេញ​បំណងប្រាថ្នា​ផ្ទាល់ខ្លួន​នាង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ