ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គី​ម ​ជុង​អ៊ុ​ន ​ប្រជុំ​មេដឹកនាំ​បក្ស​មុន​ផុត​ឱសានវាទ

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA​រាយការណ៍​នា​ថ្ងៃ​ទី​២៩​ធ្នូ​ថា មេដឹកនាំ​របស់​ប្រទេស លោក​គី​ម​ជុង​អ៊ុ​ន​បាន​រួម​ប្រជុំ​មេដឹកនាំ​សំខាន់​ៗ​របស់​បក្ស​ពលករ​កូរ៉េ មុន​ផុត​ឱសានវាទ​សម្រាប់​ដំណាច់ឆ្នាំ​ដាក់​ឲ្យ​អា​មេ​រិ​ក ដែល​ទាមទារ​ឲ្យ​ផ្លាស់​ប្ដូរ​ឥរិយាបថ ក្នុង​ការ​ចរចា​ស្ដី​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​។ កិច្ចប្រជុំ​ពេញអង្គ​នោះ​របស់​បក្ស​ដែល​បើក​ធ្វើ​នា​ថ្ងៃ​ទី​២៨​ធ្នូ បន្ទាប់​ពី​ពាក្យ​ចចាមអារ៉ាម​នានា…

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA​រាយការណ៍​នា​ថ្ងៃ​ទី​២៩​ធ្នូ​ថា មេដឹកនាំ​របស់​ប្រទេស លោក​គី​ម​ជុង​អ៊ុ​ន​បាន​រួម​ប្រជុំ​មេដឹកនាំ​សំខាន់​ៗ​របស់​បក្ស​ពលករ​កូរ៉េ មុន​ផុត​ឱសានវាទ​សម្រាប់​ដំណាច់ឆ្នាំ​ដាក់​ឲ្យ​អា​មេ​រិ​ក ដែល​ទាមទារ​ឲ្យ​ផ្លាស់​ប្ដូរ​ឥរិយាបថ ក្នុង​ការ​ចរចា​ស្ដី​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​។

កិច្ចប្រជុំ​ពេញអង្គ​នោះ​របស់​បក្ស​ដែល​បើក​ធ្វើ​នា​ថ្ងៃ​ទី​២៨​ធ្នូ បន្ទាប់​ពី​ពាក្យ​ចចាមអារ៉ាម​នានា ស្ដី​ពី​លទ្ធភាព​ដែល​ក្រុង​ព្យុ​ង​យ៉ាង​រៀបចំ​ការ​បាញ់​មី​សី​ុ​ល​រំលង​ទ្វីប​មួយ ជា​កាដូ​ឆ្នាំ​ថ្មី​សម្រាប់​ក្រុង​វ៉ា​ស៊ិ​ន​តោន​។

របប​កូរ៉េ​ខាងជើង​ចាប់តាំងពី​ប៉ុន្មាន​ស​ប្ដា​ហ៍​មក​ហើយ បាន​ចេញ​សេចក្ដីថ្លែងការណ៍​នានា ហើយ​បាន​ផ្ញើ​ឱសានវាទ​មូ​យ​ដល់​អា​មេ​រិ​ក​សម្រាប់​ត្រឹម​ដាច់​ឆ្នាំ បើ​គ្មាន​ការ​រីក​ចម្រើន ក្នុង​ការ​ចរចា​ស្ដី​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ទេ នោះ​កូរ៉េ​ខាងជើង​សន្យា​ផ្ដល់​កា​ដួស​ម្រា​ប់​បុណ្យ​ណូអែល​មួយ​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម ពី​ការ​ឆ្លើយ​តប​របស់​អា​មេ​រិ​ក ប្រសិនបើ​កូរ៉េ​ខាងជើង​បាញ់​មី​សី​ុ​ល​រយៈ​ឆ្ងាយ​មួយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ