ចាប់ខ្លួនមុខសញ្ញាប្លន់យ៉ាងសកម្មបំផុត នៅ​ខេត្តនិងក្រុង


ខេត្តព្រៃវែង ៖ ជន​ម្នាក់​ដែល​ជា​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​យ៉ាង​សកម្ម​នៅ​តាម​បណ្ដា​ខេត្ត​នានា និង​នៅ​រាជធានី​ភ្នំពេញ​ផង​នោះ ពេល​នេះត្រូវ​កម្លាំង​នគរបាល​ខេត្តព្រៃវែង​ចាប់ខ្លួន​បាន​ហើយ ។ ប្រតិបត្តិការ​ចាប់ខ្លួន​មុខសញ្ញា​ប្លន់​យ៉ាង​សកម្មនេះ ធ្វើ​ឡើង​ក្រោម​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍​ត្រី ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​ផ្ទាល់​ដោយ​លោក ពៅ ជីវី ស្នងការ​រង​។

ជនសង្ស័យ​ឈ្មោះ ស៊ន់ ស្រ៊ា​ង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃ​ទឹង ស្រុក​សុ​ី​ធរ​កណ្ដាល ខេត្តព្រៃវែង ប​ច្ចុប្បន្ន​រស់នៅ​ភូមិ​ស្វាយ​អ​ន្ទ​រ​ទី​១ ឃុំ​ស្វាយ​អ​ន្ទ​រស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។ ជន​នេះ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ពៅ ផា​រី ភេទ​ស្រី អាយុ​៦១​ឆ្នាំ នៅ​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃ​ទឹង ស្រុក​​សុ​ី​ធរ​កណ្ដាល កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ ។ លោកស្នងការ​រង ពៅ ជីវី បាន​ថ្លែងប្រាប់​ថា ជនសង្ស័យ​បាន​ក្លែង​ឯកសារ និង​តែងតែ​ដើរ​ប្លន់​និង​លួច​រថយន្ត​និង​ម៉ូតូ នៅ​តាម​បណ្តា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស រហូត​មាន​ដីកា​បង្គាប់​ឲ្យ​តាម​ចាប់ខ្លួន​ចំនួន​៤​ករណី ។

លោកស្នងការ​រង​បញ្ជាក់​ថា ជាមួយនឹង​ការ​ចាប់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មានម៉ូតូ​សេ​១២៥​​មួយ​គ្រឿង ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០គ្មាន​ផ្លា​ក​លេខ ផ្លា​ក​លេខ​ម៉ូតូ​១៦​បន្ទះ កញ្ចក់​មើល​ក្រោយ​ចំនួន​៥​គូ ដុំ​សោ​ម៉ូតូ​ចំនួន​៤ សោ​លេខ​១២​ចំនួន​១ សោ​លេខ​១៤​ចំនួន​១ កាំបិត​កៃ​១ វ៉ា​លី​ស​ពណ៌​ខ្មៅ​១ វិក្កយបត្រ​ពេទ្យ​១​សន្លឹក និង​ទូរស័ព្ទ​១​គ្រឿង ។ ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ