ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗ​ធ្វើ​ឲ្យ​ការ​បរាជ័យ​ក្នុងឆ្នាំនេះ​ក្លាយ​ជា​ជោគជ័យ​ក្នុង​ឆ្នាំ​ក្រោយ

4 ឆ្នាំ មុន

ពេល​ចុងឆ្នាំ​ជា​ពេល​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​មើលឃើញ​កាន់តែ​ច្បាស់​នូវ​ឧបសគ្គ​ដែល​បាន​រារាំង​មិន​ឲ្យ​ពួក​គេ​សម្រេច​គោលដៅ​ណាមួយ​ទាំង​ក្នុង​ការងារ និង​អាជីវកម្ម ។ មិន​ថា​វា​ជា​ការ​បរាជ័យ​តូច​ឬ​ធំ​ទេ ជា​ទូទៅ​មនុស្ស​នៅ​តែ​អាច​រៀនសូត្រ​ពី​ការ​បរាជ័យ​របស់​ខ្លួន​ជា​និច្ច​ដើម្បី​ដក​បទ​ពិសោធន៍​បន្ថែម​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន ឬ​យក​វា​ធ្វើ​ជា​ឈ្នាន់​សម្រាប់​សម្រេច​គោលដៅ​ផ្សេង​ៗ​នា​ថ្ងៃ​អនាគត ។ ខាងក្រោម​នេះ គឺជា​ឧបសគ្គ​ទូទៅ​ដែល​អាជីវករ​តែងតែ​ជួប​ប្រទះ និង​វិធី​ដើម្បី​យក​វា​មក​ជួយ​ឲ្យ​អ្នក​ជោគជ័យ​នៅ​ឆ្នាំ​ក្រោយ​៖១-បរាជ័យ​ផ្នែក​គំនិត​៖…

ពេល​ចុងឆ្នាំ​ជា​ពេល​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​មើលឃើញ​កាន់តែ​ច្បាស់​នូវ​ឧបសគ្គ​ដែល​បាន​រារាំង​មិន​ឲ្យ​ពួក​គេ​សម្រេច​គោលដៅ​ណាមួយ​ទាំង​ក្នុង​ការងារ និង​អាជីវកម្ម ។ មិន​ថា​វា​ជា​ការ​បរាជ័យ​តូច​ឬ​ធំ​ទេ ជា​ទូទៅ​មនុស្ស​នៅ​តែ​អាច​រៀនសូត្រ​ពី​ការ​បរាជ័យ​របស់​ខ្លួន​ជា​និច្ច​ដើម្បី​ដក​បទ​ពិសោធន៍​បន្ថែម​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន ឬ​យក​វា​ធ្វើ​ជា​ឈ្នាន់​សម្រាប់​សម្រេច​គោលដៅ​ផ្សេង​ៗ​នា​ថ្ងៃ​អនាគត ។

ខាងក្រោម​នេះ គឺជា​ឧបសគ្គ​ទូទៅ​ដែល​អាជីវករ​តែងតែ​ជួប​ប្រទះ និង​វិធី​ដើម្បី​យក​វា​មក​ជួយ​ឲ្យ​អ្នក​ជោគជ័យ​នៅ​ឆ្នាំ​ក្រោយ​៖
១-បរាជ័យ​ផ្នែក​គំនិត​៖
វា​ជា​រឿង​ទូទៅ​ដែល​ការ​គិត​មាន​លក្ខណៈ​ខុស​ពី​ការ​ពិត​ជាក់ស្តែង ។ បើ​អ្នក​ស្ថិត​ក្នុង​ចំណោម​អាជីវកម្ម​ដែល​បាន​ចេញ ឬ​ដាក់​លក់​ផលិតផល ឬ​សេវាកម្ម​ថ្មី​ៗ​ក្នុង​ឆ្នាំ ២០១៩ តែ​មិន​ជោគជ័យ​នោះ អ្នក​ត្រូវ​ចង​ចាំ​ថា​អ្នក​មិន​បរាជ័យ​ទាំងស្រុង​ទេ ។ ប្រាកដ​ណាស់ អ្នក​គួរ​ទទួលស្គាល់​ថា​ជាក់ស្តែង​អតិថិជន​មិន​គិត​ដូច​អ្នក ប៉ុន្តែ​វា​ជា​ឱកាស​មួយ​ដែល​អាច​បង្រៀន​អ្នក​ឲ្យ​ដឹង​ថា​មុន​ពេល​សម្រេចចិត្ត​ចេញ​លក់​ផលិតផល ឬ​សេវាកម្ម​ថ្មី​មួយ អ្នក​គួរតែ​ធ្វើការ​សិក្សា​ឲ្យា​បាន​ច្បាស់​ជា​មុន​សិន​ថា​ពិតជា​មាន​តម្រូវការ​ពិតប្រាកដ​ក្នុង​ទីផ្សារ​ដែរ ឬទេ ។ ក្រៅពី​នេះ​ហើយ​តើ​ផលិតផល​របស់​អ្នកមាន​ភាព​ខុស​គ្នា​ច្រើន​ពី​ដៃគូ​ប្រកួតប្រជែង​ទេ?

២-ចំណាយ​លើស​អ្វី​ដែល​បាន​កំណត់​៖
ការ​ចំណាយ​មួយ​ចំនួន​មិន​អាច​ជៀស​ផុត​បាន​ទេ ដូច​ជា​ការ​ជួសជុល​ជាដើម ប៉ុន្តែ​ការ​ចំណាយ​ផ្សេង​ទៀត​គឺ​អ្នក​អាច​ត្រៀម​ទុក​មុន​បាន​ដូច​ជា​ថ្លៃ​ប្រាក់ខែ​បុគ្គលិក​ថ្មី ។ ការ​ធ្វេសប្រហែស​ពេល​ខ្លះ​អាច​បង្ក​ឲ្យ​អ្នក​គិត​ទុក​មិន​បាន​ដិត​ដល់​ដែល​បង្ក​ឲ្យ​អ្នក​ត្រូវ​ចំណាយ​លើស​ការ​កំណត់​នៅ​ចុងឆ្នាំ ។ ប៉ុន្តែ​បន្ទាប់​ពី​កំហុសឆ្គង​ក្នុងឆ្នាំនេះ​ហើយ ឆ្នាំ​ក្រោយ​អ្នក​នឹង​ដឹង​កាន់តែ​ច្បាស់​ពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ក្នុង​អាជីវកម្ម ។ បើ​អ្នក​គិត​ថា​អ្នក​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​កាន់កាប់​វា​ទេ​នោះ អ្នក​អាច​រក​បុគ្គលិក​ថ្មី ឬ​រក​អ្នក​ដែល​មានបទពិសោធន៍​ដើម្បី​ជួយ​ណែនាំ ។

៣-អ្នក​មិន​អា​ចរក​សមាជិក​ក្រុមការងារ​ដែល​ល្អ​៖
ការ​ពិត​ជាក់ស្តែង អ្នក​មិន​អាច​ដឹង​ថា​មនុស្ស​ម្នាក់​សាក​សម​នឹង​ការងារ​ណាមួយ​ពិតប្រាកដ​ឬទេ​រហូត​ដល់​អ្នក​ឲ្យ​ការងារ​ទៅ​មនុស្ស​នោះ​បំពេញ ។ ប៉ុន្តែ​អ្នក​នៅ​តែ​អាច​រៀនសូត្រ​ពី​វា​បាន​ដូច​ជា រៀន​ប្រើប្រាស់​បណ្តាញ​របស់​អ្នក និង​ការ​ចង​ចាំ​ថា​មិន​មាន​បេក្ខជន​ណាមួយ​ដែល​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការងារ​ឡើយ ៕
ប្រែ​សម្រួល​ដោយ​៖ ណៃ ដា​លី​ន

អត្ថបទសរសេរ ដោយ