ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សារព័ត៌មាន​កម្ពុជា​ចូលរួម​កិច្ចប្រជុំ អាស៊ាន​(UMA)​ក្នុង​ប្រទេស​ថៃ

4 ឆ្នាំ មុន

ប្រតិភូ​អ្នក​សារព័ត៌មាន​កម្ពុជា​ចំនួន​ជិត​១០០​នាក់ បាន​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​គណៈកម្មការ​សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន (​ហៅ​កាត់​ថា UMA ) នៅ​សណ្ឋាគារ Kosit Hill ខេត្ត​ផេ​ត​ចា​ប៊ូ​ន (Phetch​abun)…

ប្រតិភូ​អ្នក​សារព័ត៌មាន​កម្ពុជា​ចំនួន​ជិត​១០០​នាក់ បាន​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​គណៈកម្មការ​សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន (​ហៅ​កាត់​ថា UMA ) នៅ​សណ្ឋាគារ Kosit Hill ខេត្ត​ផេ​ត​ចា​ប៊ូ​ន (Phetch​abun) នៅ​ផ្នែក​ភូមិភាគ​កណ្តាល ទិសឧត្តរ នៃ​ព្រះរាជាណាចក្រ​ថៃ កាលពី​ថ្ងៃ​ទី​២៥​ ធ្នូ ឆ្នាំ​២០១៩ ក្រោម​ការ​រៀបចំ​ពី​លោក​ប្រាសិត សែង​រុងរឿង អគ្គលេខាធិការ UMA ប្រចាំ​ប្រទេស​ថៃ ដោយ​មាន​ភាគី​ថៃ​ចំនួន​៥០​រូប​បាន​ចូលរួម និង​លោក​បណ្ឌិត ណាយ​ផែត ភុ​ន​ដែ​ត ពី​ន​ប្រះ​ធីប សមាជិក​ព្រឹទ្ធសភា​ប្រទេស​ថៃ និង​លោក​សៀន​សាក់ សៀម​វិចា​ន អភិបាលខេត្ត​ផេ​ត​ចា​ប៊ូ​ន ជា​អធិបតី​ក្នុង​កម្មវិធី​នោះ ។

លោក បាន​ហាន ប៊ុ​ន​ឃេ​ត សមាជិក​របស់​(UMA)​ប្រចាំ​ខេត្ត​ផេ​ត​ចា​ប៊ូ​ន បាន​មាន​មតិ​ស្វាគមន៍​និង​បញ្ជាក់​អំពី​ការ​រួបរួម​គ្នា​ពី​សកម្មភាព​នៃ​អ្នក​សារព័ត៌មាន​កំពុង​បន្ត​ពង្រឹង​សាមគ្គីភាព សហ​ប្រ​តិ​បត្ត​ការ​រួម​គ្នា ឆ្ពោះទៅ​រក​ប្រទេស​ផ្សេង​ៗ​ក្នុង​អាស៊ាន ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជាតិ និង​សង្គម​យើង​ទាំងមូល​ឲ្យ​ទទួល​បាន​ភាពល្អ​ប្រសើរ​បាន​ដូច​ៗ​គ្នា ។

លោក សុខ សុវណ្ណ អគ្គលេខាធិការ​ង UMA តំណាង​កម្ពុជា បាន​ថ្លែង ថ្វី​ត្បិត​តែ​UMA ត្រូវ​បាន​បង្កើត​ឡើង​បាន​ប្រមាណ​១០​ឆ្នាំ​មកនេះ គឺ​បាន​ជួប​ឧ​ប​ស័គ្គ​ជា​ច្រើន ព្រោះតែ​ភាព​មិន​ចុះសម្រុង និង​គ្នា តែ​ដោយ​បានការ​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​លោក​ប្រា​ស៊ិ​ត សែង​រុងរឿង រួម​ជាមួយ​អ្នក​សារព័ត៌មាន​ទាំង​ពីរ​ប្រទេស បាន​ធ្វើ​អោយ​អង្គភាព​មួយ​នេះ​ស​ម្រ​ច​ជោគជ័យ​តាម​គោលដៅ​កំណត់​ជា​បន្តបន្ទាប់​។

បន្ទាប់​មក​លោក ប្រា​ស៊ិ​ត សែង​រុងរឿង អគ្គលេខាធិការ​សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​UMA ក៏​បាន​ថ្លែង​ការ​កោត​សើរ ដល់​អ្នក​សារព័ត៌មាន​កម្ពុជា ដែល​កន្លង​មក​បាន​ធ្វើការ​ផ្សព្វផ្សាយ​នូវ​រាល់​ព័ត៌មាន ព្រឹត្តិការណ៍​ផ្សេង​ៗ​ដែល​បាន​ជម្រុញ​អោយ​ស្ថានភាព​នៃ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន​យ៉ាង​ល្អ​ប្រសើរ និង​ដើម្បី​រក្សា​សន្តិភាព និង​កិច្ច​សហ​ប្រ​តិ​បត្ត​ការណ៍​កាន់តែ​ស៊ីជម្រៅ ហើយ​ក៏​សុំ​គាំទ្រ​ទទួលស្គាល់​រាជរដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា ដែល​បាន​កើតឡើង​មកនេះ​គឺ ដោយសារ​តែ​សម្លេង​គាំទ្រ​នៃ​ការ​បោះ​ឆ្នោត​ពី​ប្រជាជន​សុទ្ធសាធ ។

លោក​ប្រា​ស៊ិ​ត សែង​រុងរឿង លើក​ឡើង​ថា​៖​លោក​នឹង​បន្ត​ពង្រីក​ចំណង​កិច្ច​សហ​ប្រ​តិ​បត្ត​ការណ៍​ជាមួយ​ប្រទេស​ជប៉ុន ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ បន្ទាប់​ពី​យើង​បាន​ជួបជុំ​សហការ​គ្នា រវាង​ប្រទេស​ទាំង​៥​រួច​មក មាន​ប្រទេស​ថៃ​,​កម្ពុជា​,​ឡាវ​,​វៀតណាម និង​ភូមា​រួច​មក ក្នុង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ប្រទេស​អាស៊ាន​ផង​ដែរ ហើយ​លទ្ធផល ដែល​ទទួល​បាន​មកនេះ​គឺ​មាននៅ​សល់​អ្នក​សារព័ត៌មាន​ចាស់​ៗ តិច​ណាស់​កំពុង​នៅ​ជាមួយ​យើង​ទាំងអស់​គ្នា ដើម្បី​ជួយ​រៀបចំ​ផ្តល់​បទ​ពិសោធន៍ ទុក​ឲ្យ​យុវវ័យ​ជំនាន់​ក្រោយ​ដែល​កំពុង​មក​ចូ​ន​រួម​ជាមួយ​គ្នា​នេះ​បន្តវេន​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ពេល​អនាគត់​សម្រាប់​ជា​ផលប្រយោជន៍ ជួយ​ដល់​សង្គម​ជាតិ នៃ​ប្រទេស​យើង​ដូច​ៗ​គ្នា​ក្នុង​អាស៊ាន​ទាំងមូល ។​ ​

ព័ត៌មានពិស្តារនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ