ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែ​ជា​កំណាត់ឈើ ក្រោយ​ឡាន​ធ្លាក់​លើ​​ផ្លូវ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា រថយន្ត​ដឹកឈើ​ពេញ​ប្រៀប​មួយ​គ្រឿង​ ​​បាន​គេ​ប្រទះ​ឃើញ​ក្រឡាប់​ធ្លាក់​ផ្លូវ នា​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ ​នេះ ស្ថិតចំណុច​​ផ្លូវបំបែក​ប៊ូ​ស្រា ក្នុងភូមិ​ពូ​លូ​ង…

ខេត្តមណ្ឌលគិរី​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា រថយន្ត​ដឹកឈើ​ពេញ​ប្រៀប​មួយ​គ្រឿង​ ​​បាន​គេ​ប្រទះ​ឃើញ​ក្រឡាប់​ធ្លាក់​ផ្លូវ នា​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ ​នេះ ស្ថិតចំណុច​​ផ្លូវបំបែក​ប៊ូ​ស្រា ក្នុងភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​ តែមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ ឃើញតែកំណាត់ឈើប៉ុណ្ណោះ ។

សេចក្តី​រាយ​ការ​ណ៍បន្ត​​ថា អ្វីដែលចាប់អារម្មណ៍ គឺឈើ​ទាំងនេះ​ត្រូវ​គេ​ដឹងថា បាន​ដឹក​ចេញពី​ភូមិ​ក្រង់​តេះ ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ជា​ឈើ​ដេញថ្លៃ​ពី​ជំនាញ​បរិស្ថាន​ទៀតផង ។ ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ថា ឈើ​​​​មាន​ចំនួន​៥​រថយន្ត​ បាន​ដឹក​ចេញ​ទៅ​អស់ហើយ​នៅ​សល់​តែ​មួយ​គ្រឿង​នេះ ពេល​ឡើង​ចំណោត​ក៏​ដាច់​កាឡេ រអិល​ថយក្រោយ​ក្រឡាប់​តែ​ម្តង​។

គួរ​បញ្ជាក់​ថា គណៈកម្មការ​ជាតិ​ទប់​ស្កាត់បទល្មើស​ព្រៃឈើ​កាលពី​អំឡុង​ដើមឆ្នាំ​២០១៩ បាន​បង្ក្រាប​ការ​កាប់​បំផ្លាញ​ឈើ​ខុសច្បាប់ ​តាម​បណ្តាល​ក្រុមហ៊ុន​ទូ​ទាំង​ខេត្តមណ្ឌលគិរី និង​បាន​ចាប់ខ្លួន​អ្នក​ពាក់​ព័​ន្ធ​បញ្ជូន​ទៅ​តុលាការ ក្នុង​នោះ​មាន​ទាំង​ឧកញ៉ា​មួយ​ចំនួន​ផង​ដែរ​។ បន្ទាប់​ពី​ប្រតិបត្តិការ​នេះ ​បញ្ចប់​ឈើ​ជាង​១​ពាន់​ម៉ែត្រគូប​ត្រូវ​បាន​គណៈកម្មការ​ជាតិ​ដាក់​ដេញថ្លៃ ឲ្យ​ដឹក​ចេញពី​ខេត្តមណ្ឌលគិរី ទៅ​ស្តុ​ប​ទុក​នៅ​ខេត្តកំពង់ធំ​។

ព័ត៌មានពិស្តារនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ