ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ អ្នកខ្លះ​ខ្លាច​ការ​បង្ហោះ​រូបថត​ចាស់​ៗ​និង​បច្ចុប្បន្ន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា មាន​មនុស្ស​ខ្លះ​មិន​ចង់​ឃើញ​រូបថត​ចាស់​ៗ ដោយសារ​មាន​បំណ​ង​ចង់​បិទ​បាំង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​នា​ពេលបច្ចុប្បន្ន តាម​រយៈ​ការ​ប្រៀប​ធៀប​រូបថត​សម័យមុន និង​សម័យ​បច្ចុប្បន្ន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា មាន​មនុស្ស​ខ្លះ​មិន​ចង់​ឃើញ​រូបថត​ចាស់​ៗ ដោយសារ​មាន​បំណ​ង​ចង់​បិទ​បាំង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​នា​ពេលបច្ចុប្បន្ន តាម​រយៈ​ការ​ប្រៀប​ធៀប​រូបថត​សម័យមុន និង​សម័យ​បច្ចុប្បន្ន ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​(RULE) នា​ព្រឹក​ថ្ងៃ​ទី​២៦​ខែធ្នូ ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ថា ស្នើរក្សា​ទុក​រូបថត​ចាស់​ៗ​ពី​មុន ដើម្បី​ប្រៀបធៀប​ជាមួយ​ការ​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន ។
សម្តេច​តេ​ជោ​បញ្ជាក់​ថា ៖ «​យើង​ត្រូវ​រក្សា រូបថត​ចាស់​ៗ​នៃ​សាលារៀន​របស់​យើង​ផង ដើម្បីធ្វើការ​ប្រៀបធៀប​ឲ្យ​នឹកឃើញ​ពី​ការ​ចាប់ផ្តើម​សាលាដំបូង​យ៉ាងម៉េច ? អុ​ី​ចឹ​ង​រក្សា​ទុក ទន្ទឹម​នឹង​យើង​មាន​ស្ថានភាព​ថ្មី ដូច្នេះ​ត្រូវ​រក្សា​ទុក​របស់​ចាស់​» ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា រូបថត​ទី ក្រុងភ្នំពេញ​សម័យ​មុន​ក៏​ត្រូវ​រក្សា​ទុក​ដែរ ដើម្បី​ឲ្យ​ដឹង​ថា យើង​បាន​ចាប់ផ្តើម​ដំណើរការ​ពី​ត្រង់​ណា ហើយ​ទីកន្លែង​ណា ។ អ្នកខ្លះ​ខ្លាច​ការ​បង្ហោះ​រូបថត​ចាស់​ៗ​ណាស់ ដោយ​សារ​ពួក​គេ​ខ្លាច​យើង​យក​ការ​ប្រៀបធៀប​នូវ​អ្វី​ដែល​យើង​ចាប់ផ្តើម​ចេញដំណើរ​ជាមួយ​ស្ថានភាព​បច្ចុប្បន្ន ។ គេ​នឹង​ឃើញ​ថា ភ្នំពេញ​ពី​អត់​មាន​មនុស្ស​នៅ ពី​គំនរ​បាក់បែក ទៅ​ជា​ភ្នំពេញ​ដែល​មាន​ស្ថានភាព​រស់​រវើក ព្រោះ​គេ​ចង់​លាក់បាំង​ការ​ពិត​នៃ​ការ​រីក​ចម្រើន​របស់​យើង ។

សម្តេច​តេ​ជោ​ថ្លែង​ទៀត​ថា ទោះបីជា​មាន អ្នក​ចង់​បិទ​បាំង​ការ​ពិត​យ៉ាង​ក្តី យើង​ត្រូវ​បង្ហាញដើម្បី​ឆ្លុះ​បញ្ចាំង​នូវ​ការ​ពិត ព្រោះថា​រឿង​នេះ​ជា​រឿង​ប្រវត្តិសាស្ត្រ​មួយ​ត្រូវ​ចង​ចាំ ។ អ្នក​ណា​ក៏ដោយ បើ​គ្មាន​ទស្សនៈ​ប្រវត្តិសាស្ត្រ​ទេ ច្បាស់​ជា​អ្នក​នោះ​ទេ​មិនដឹង​ពី​ខ្លួន​ថា​ចេញពី​ណា ហើយគោល​ទៅ​ទីណា​ទេ ។សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ការ​កសាង​ប្រទេស​ពី​គំនរ​ផេះ​ផង់ ពិតជា​មានការ​ពិបាក​ណាស់​ទម្រាំ​មក​ដល់​បច្ចុប្បន្ន​នេះ ក្នុង​នោះ​រាប់​ទាំង​ការ​កសាង​សាកលវិទ្យាល័យ​មួយ​ចំនួន ក្នុង​នោះ​ទាំង​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ផង​ដែរ ឥឡូវ​មាន​ភាពល្អ​ប្រសើរ

សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល បាន​លើក ឡើង​ទៀត​ថា តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល បាន​ខិតខំ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ ដោយនៅ​តាម​សាកលវិទ្យាល័យ​មួយចំនួន​មាន​រៀប​បង់ថ្លៃ និង​រៀន​អាហារូបករណ៍​របស់​រាជរដ្ឋាភិបាល​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ