ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​បក្ស​យុវជន​ព្រមាន​បញ្ចេញ​សំឡេង​រដ្ឋមន្ត្រីក្រសួង​អប់រំ​រឿង​ហាម​សិស្ស​និយាយ​បញ្ហា​នយោបាយ​នៅ​សាលារៀន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បកស្រាយ​ថា រដ្ឋមន្ត្រី​មិន​បាន​ហាមឃាត់​សិស្ស​ជជែក​គ្នា​ពី​បញ្ហា​នយោបាយ​នៅ​សាលារៀន​ទេ តែ​ថា ជា​កន្លែង​អ​ព្យា​ក្រឹត្យ​នោះ លោក​ពេជ្រ ស្រស់…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បកស្រាយ​ថា រដ្ឋមន្ត្រី​មិន​បាន​ហាមឃាត់​សិស្ស​ជជែក​គ្នា​ពី​បញ្ហា​នយោបាយ​នៅ​សាលារៀន​ទេ តែ​ថា ជា​កន្លែង​អ​ព្យា​ក្រឹត្យ​នោះ លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​បាន​ព្រមាន​បញ្ចេញ​សំឡេង​ពេល​ប្រជុំ​ជាមួយ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា និង​ពិគ្រោះ​យោបល់​ពេល​កន្លង​មក ។

លោក​ពេជ្រ ស្រស់ បាន​សរសេរ​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី​២៤ ធ្នូ យ៉ាង​ដូច្នេះ​ថា​« អ្នកនាំពាក្យ​អប់រំ នឹង​បាន​ពាក្យ​ពី​ណា​មក​នាំ បើ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ចំពោះ​មុខ​ខ្ញុំ​យ៉ាង​ច្បាស់​ថា ក្រសួង​អប់រំ​មិន​អនុញ្ញាត​ឲ្យ​សិស្ស​ជជែក​គ្នា​រឿង​នយោបាយ​ក្នុង​សាលារៀន​នោះ​ទេ នៅ​ពេល​ម៉ោង​សម្រាក​នឹង ពីព្រោះ​ថា គឺ​វា​ខុស​នឹង​ច្បាប់​ក្រសួង ហើយ​ត្រង់​ចំណុច​នេះ​ខ្ញុំ​បាន​តតាំង ជាមួយ​រដ្ឋមន្ត្រីក្រសួង​អប់រំ​ឡើង​តឹង​សរសៃ​.​ក​ដែរ ហើយ​គាត់​ថែម​ទាំង​រុញ​ឲ្យ​ខ្ញុំ​ស្នើ​ទៅ​រដ្ឋសភា​វិសោធនកម្ម​ច្បាប់​ហាមឃាត់​នឹង​ទៀត បើ​ចង់​ឲ្យ​សិស្ស​ជជែក​គ្នា​នៅ​ក្នុង​សាលារៀន​នា​ពេល ម៉ោង​សម្រាក​ពី​រៀន​នោះ​» ។

លោក​ប្រធាន​បក្ស​យុវជន​រូប​នេះ​បាន​បន្ត​ថា​៖«​ដូច្នេះ​បើ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ចង់​ច្បាស់ គឺ​ខ្ញុំ​អាច​បញ្ចេញ​សំឡេង​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន ហើយ​អ្វី​ដែល​ខ្ញុំ​ស្លុតចិត្ត​ខ្លាំង​បំផុត​នោះ គឺ​រដ្ឋមន្ត្រីក្រសួង​អប់រំ​ថា បើ​ចង់​ពិនិត្យ​ទឹកនោម​របស់​សិស្ស​ក្នុង​ការ​ស្វែងរក​សារធាតុ​ញៀន​លើ​ខ្លួន​សិស្ស គឺ​លោក​ថា ត្រូវ​បង្កើត​ច្បាប់ ដើម្បី​ពិនិត្យ​ទឹកនោម បើ​មិន​ចឹ​ង​ទេ​ការ​ពិនិត្យ​ទឹកនោម​សិស្ស​ក្នុង ការ​ស្វែងរក​សារធាតុ​ញៀន​លើ​ខ្លួន​សិស្ស គឺជា​ការ​រំលោភសិទ្ធិ​សិស្ស ហើយ​បើ​បង្កើត​ច្បាប់​បាន​ក្រសួង​អប់រំ​គ្មាន​លុយ​ដែរ ដើម្បី​ពិនិត្យ​ទឹកនោម​សិស្ស​នឹង​»​។ ជាមួយ​គ្នា​នោះ​ដែរ លោក​ពេជ្រ ស្រស់ បាន​ស្នើ​សុំ​ឲ្យ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ទទួលស្គាល់​នូវ​សម្តី​មេ (​រដ្ឋមន្ត្រី​) របស់​ខ្លួន​ផង​ទាន​ប្រុស ព្រោះ​ការ​ប្រជុំ​បាន​ថត​ជា​សំលេង និង Video ទុក​ទាំងអស់ ។

សូម​ជម្រាប​ថា ការ​លើក​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​នេះ បន្ទាប់​ពី​លោក រស់ សុ​វាចា​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា ក្នុង​កិច្ចប្រជុំ​លោក​រដ្ឋមន្ត្រី មិន​បាន​ហាមឃាត់​សិស្ស​ជជែក​គ្នា​ពី​បញ្ហា​នយោបាយ​នៅ​ក្នុង​សាលារៀន​ទេ ប៉ុន្តែ​បាន​និយាយ​ថា សាលារៀន គឺជា​កន្លែង​អ​ព្យា​ក្រឹត្យ ។

លោក​រស់ សុ​វាចា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​បញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​នោះ​ឯកឧត្តម​ប​ណ្ឌិ​សភាចា​រ្យ ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា មិន​បាន​ហាម​ទេ ប៉ុន្តែ​លោក​បាន​បញ្ជាក់​អំពី​អ្វី​ដែល​ក្រសួង​ធ្វើ​នេះ គឺ​យោង​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​អប់រំ​ដែល​ចែង​ថា​គ្រឹះស្ថានសិក្សា​ជា​កន្លែង​អ​ព្យា​ក្រឹត្យ​» ។ លោក​បាន​បន្ថែម​ថា ចំណុច​ហាម​នេះ​ជា​សំណួរ ចំណែក​ការ​បំភ្លឺ​របស់​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា មិនមែន​ជា​ការ​ហាម​ទេ គឺជា​ការ​បញ្ជាក់​ប្រាប់​ថា អ្វី​ដែល​ធ្វើ​នោះ គឺ​ក្រសួង​យោង​ទៅ​លើ​ច្បាប់​ស្តី​ពី​ការ​អប់រំ ដែល​ចែង​ថា គ្រឹះស្ថានសិក្សា​ជា​កន្លែង​អ​ព្យា​ក្រឹត្យ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ