រាជធានីភ្នំពេញ ៖ សារព័ត៌មានថៃជាច្រើន បានធ្វើសេចក្តីរាយការណ៍ព័ត៌មាននៅថ្ងៃ២៣ ខែ កក្កដានេះ ថា ប្រទេសថៃបានសម្រេចកោះហៅឯកអគ្គរាជទូតរបស់ខ្លួនវិលត្រឡប់ទៅប្រទេសថៃវិញ។
ថៃបានធ្វើការសម្រេចចិត្តបែបនេះ បន្ទាប់ពីមានការផ្ទុះមីននៅថ្ងៃនេះ នៅតំបន់ព្រំដែនខេត្តព្រះវិហារ ដោយបណ្តាលអោយទាហានថៃ៥នាក់រងរបួស ។
អ្នកវិភាគកម្ពុជានិយាយថា ការសម្រេចចិត្តនេះ គឺមិនសមហេតុផលឡើយ។ ថៃចោទប្រកាន់ថា មីននោះជាមីនថ្មី ប៉ុន្តែអ្នកជំនាញកម្ពុជាបានទាត់ចោលការចោទប្រកាន់នោះ ដោយនិយាយថាមីននោះជាមីនចាស់ ហើយស្ថិតនៅក្នុងងដែនដីរបស់កម្ពុជា ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានពន្យល់ថា ដោយផ្អែកលើស្ថានភាពរបួសរបស់ទាហានថៃដែលដាច់កចជើងនោះ គឺដោយសារមីនចាស់ដែលមាកម្រិតផ្ទុះទាប ហើយ មិនមែន មីន ប្រភេទ PMN-2 ទេ ពីព្រោះមីនប្រភទេនេះអាចធ្វើអោយស្លាប់បាន។ លោកក៏បានពន្យល់ថាការផ្ទុះនោះគឺស្ថិតក្នុងទឹកដីកម្ពុជា ៕
ចែករំលែកព័តមាននេះ