អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រើនរំលឹកសាធារណជន កុំចែករំលែកព័ត៌មានមិនច្បាស់លាស់ពីសមរភូមិព្រំដែនកម្ពុជា-ថៃ
រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥…
រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥…
រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ស្នើសុំសាធារណជន សហការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងក្រើនរំលឹកសាធារណជន សូមកុំចែករំលែកព័ត៌មានមិនច្បាស់លាស់ពីសមរភូមិព្រំដែនកម្ពុជា-ថៃ ។
បើតាមផេកហ្វេសប៊ុកផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ខណៈពេល ដែលការប្រយុទ្ធរវាងកងទ័ពកម្ពុជា-ថៃ បានផ្ទុះឡើងនៅតាមបន្ទាត់ព្រំដែន អគ្គស្នងការដ្ឋាននគរបាលជាតិ បានកត់សម្គាល់ឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ ចែករំលែកព័ត៌មាន ដែលមិនមានប្រភពច្បាស់លាស់ ទាក់ទិននឹងការផ្ទុះអាវុធរវាងកងទ័ពទាំងពីរ ។
ក្នុងន័យនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណៈជនទាំងអស់មេត្តាតាមដាន ឬចែកចាយព័ត៌មានចេញពីប្រភពផ្លូវការសំខាន់ៗរបស់រាជរដ្ឋាភិបាល ទាក់ទងនឹងសមរភូមិយោធា នៅតំបន់ព្រំដែន រួមមាន ៖ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ, ក្រសួងការពារជាតិ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក្រៅពីនោះ គឺមិនមែនជាព័ត៌មានផ្លូវការនោះទេ ។
អគ្គស្នងការដ្ឋានគរបាលជាតិ សូមក្រឿនរំលឹកដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ សូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ ។ សូមមេត្តាចូលរួមសហការទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់ចំពោះព័ត៌មានក្លែងក្លាយទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ