ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​ច្រាន​ចោលការ​ចោទប្រកាន់​របស់​ថៃ ជុំវិញ​រឿង​ផ្ទុះ​មីន ធ្វើ​អោយរ​បួស​ទា​ហា​ថៃ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​នៅ​យប់​ថ្ងៃ​ទី​២៣ ខែ​ក​ក្ដ​ដា​នេះ បាន​ប្រកាស​ច្រាន​ចោលការ​ចោទប្រកាន់​របស់​ថៃ ជុំវិញ​រឿង​ផ្ទុះ​មីន ធ្វើ​អោយរ​បួស​ទា​ហា​ថៃ ចំនួន​ប្រាំ​នាក់ ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​នៅ​យប់​ថ្ងៃ​ទី​២៣ ខែ​ក​ក្ដ​ដា​នេះ បាន​ប្រកាស​ច្រាន​ចោលការ​ចោទប្រកាន់​របស់​ថៃ ជុំវិញ​រឿង​ផ្ទុះ​មីន ធ្វើ​អោយរ​បួស​ទា​ហា​ថៃ ចំនួន​ប្រាំ​នាក់ ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ បាន​និយាយ​ថា លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ច្រានចោល​ទាំងស្រុង​ការ​ចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​របស់​ភាគី​ថៃ មក​លើ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​រង​របួស​របស់​ទាហាន​ថៃ​ដោយសារ​ការ​ផ្ទុះ​គ្រាប់​មីន ភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៥ ។

ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រកាស​បដិសេធ​ទាំងស្រុង ចំពោះ​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​ភាគី​ថៃ ពាក់ព័ន្ធ​នឹង​ការ​រង​របួស​របស់​ទាហាន​ថៃ​ចំនួន ៥​នាក់ ដោយសារ​ការ​ផ្ទុះ​គ្រាប់​មីន ភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៥ ។

កម្ពុជា​តែងតែបាន​រំលឹក​ភាគី​ថៃ ជា​ច្រើន​លើក ច្រើន​សារ​ថា តំបន់​ទាំងនេះ​នៅ​មាន​គ្រាប់​មីន ដែល​ជា​សំណល់​ពី​សង្គ្រាម​ជា​ច្រើន​គ្រាប់ ដែល​មិន​ទាន់​បាន​បោសសម្អាត​អស់ ហើយ​ជំរុញ​ឱ្យ​ភាគី​ថៃ ជៀសវាង​អនុវត្ត​ផ្ទុយ​ពី​ការ​ឯកភាព​គ្នា​លើ​ការ​ប្រើប្រាស់​តម្រាយ​ផ្លូវ​សម្រាប់​ដើរ​ល្បាត ដូចដែល​មាន​ចែង​នៅ​ក្នុង​អនុស្សា​រណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ (MOU 2000) ។

វា​ជា​ការ​ដែល​គួរ​ឱ្យ​សោកស្តាយ​យ៉ាង​ខ្លាំង​បំផុត ដែល​ភាគី​ថៃ មិន​ត្រឹមតែ​មិន​បាន​ទទួលខុសត្រូវ​ចំពោះ​ទ​ង្វើ​ឈ្លានពាន​របស់​ខ្លួន ហើយ​ថែម​ទាំង​មក​ចោទប្រកាន់​កម្ពុជា​ថា បាន​រំលោភច្បាប់​អន្តរជាតិ ទាំង​កម្ពុជា​ខ្លួនឯង​ជា​ជន​រង​គ្រោះ​ដ៏​អយុត្តិធម៌ នៃ​ការ​រំលោភ​បំពាន​ច្បាប់​របស់​ថៃ ។

ក្រសួងការពារជាតិ និង​កង​យោធពលខេមរភូមិន្ទ បន្ត​អនុវត្ត​តាម​ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី និង​សុខ​សុវត្ថិភាព​ប្រជាជន​កម្ពុជា ដោយ​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួយ​ឈ្លានពាន​មក​លើ​ទឹកដី​របស់​ខ្លួន​បានជា​ដាច់ខាត ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ