ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់ខែ​ទី​១៣ ត្រូវ​ប្រើ​វា​យ៉ាងដូចម្តេច​សម្រាប់​ឆ្នាំ​ថ្មី ?

4 ឆ្នាំ មុន

បើ​អ្នក​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​បាន​ប្រាក់ខែ​ទី​១៣ ប្រចាំឆ្នាំ​នេះ តើ​អ្នកមាន​គម្រោងការ​ច្បាស់លាស់ ឬ​នៅ​ក្នុង​ការ​ប្រើ​វា​ឲ្យ​មាន​ប្រយោជន៍? បើ​អ្នក​មិន​ទាន់​មាន​ទេ អ្នក​អាច​សាកល្បង​អនុវត្ត​តាម​ជម្រើស​ខាងក្រោម​នេះ​ដើម្បី​ចៀសវាង​ការ​ខ្ជះខ្ជាយ និង​ប្រើ​លុយ​ដែល​ខិតខំ​រកម​កបាន​ដោយ​មាន​ប្រសិទ្ធិ​ភាព ៖ ១. សន្សំ​ទុកជា​ប្រាក់​ពេល​មាន​អាសន្ន…

បើ​អ្នក​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​បាន​ប្រាក់ខែ​ទី​១៣ ប្រចាំឆ្នាំ​នេះ តើ​អ្នកមាន​គម្រោងការ​ច្បាស់លាស់ ឬ​នៅ​ក្នុង​ការ​ប្រើ​វា​ឲ្យ​មាន​ប្រយោជន៍? បើ​អ្នក​មិន​ទាន់​មាន​ទេ អ្នក​អាច​សាកល្បង​អនុវត្ត​តាម​ជម្រើស​ខាងក្រោម​នេះ​ដើម្បី​ចៀសវាង​ការ​ខ្ជះខ្ជាយ និង​ប្រើ​លុយ​ដែល​ខិតខំ​រកម​កបាន​ដោយ​មាន​ប្រសិទ្ធិ​ភាព ៖

១. សន្សំ​ទុកជា​ប្រាក់​ពេល​មាន​អាសន្ន ៖
ជា​ទូទៅ អ្នកជំនាញ​ជំរុញ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ទុក​ថវិកា​ប្រមាណ​ពី​៣​ទៅ​៦​ខែ សម្រាប់​ការ​ចាយវាយ​ប្រចាំ​ថ្ងៃជា​ប្រាក់​ពេល​មាន​អាសន្ន ព្រោះ​អ្នក​មិន​អាច​មើលឃើញ​ឡើយ​ថា នឹង​មានរឿង​អ្វី​កើតឡើង​នា​ពេល​អនាគត​ដែល​តម្រូវ​ឲ្យ​អ្នក​ចាយវាយ​ច្រើន ។ ដោយហេតុ​ដូចនេះ​បើ​អ្នក​នៅ​មិន​ទាន់​ទុក​ប្រាក់​សម្រាប់​ពេល​មាន​អាសន្ន​ទាំងនេះ​ទេ អ្នក​គួរ​ពិចារណា​វិនិយោគ​បន្តិចបន្តួច​លើ​វា​ចាប់ពី​ពេល​នេះ​ទៅ ។

២. សងបំណុល​ដែល​ខ្លួន​មាន​៖
មិន​ថា​ជា​បំណុល ឬ​ការ​បង់​រំលស់​រថយន្ត ឬ​ផ្ទះ​ឡើយ ប្រាក់ខែ​ទី ១៣​របស់​អ្នក​អាច​ជួយ​ឲ្យ​អ្នក​រួច​ផុត​ពី​ការ​ប្រាក់​កាន់តែ​ឆាប់​ជាង​មុន​ជា​ពិសេស​ប្រសិនបើ​អ្នក​ត្រូវ​បង់ការ​ប្រាក់​ច្រើន ។ ការ​ប្រញាប់​សង ឬ​បញ្ចប់​ការ​បង់​រំលស់​នឹង​អាច​ជួយ​ឲ្យ​អ្នក​សន្សំ​បាន​ថវិកា​ជា​ច្រើន ។

៣. សន្សំទុក​បន្ថែម​៖
តើ​អ្នកមាន​គម្រោង​ចាយវាយ​លើ​អ្វី​ធំ​ៗ​ដូច​ជា​ផ្ទះ រថយន្ត ឬ​បញ្ជូន​កូន​ទៅ​រៀន​នៅ​បរទេស​មែន​ទេ? បើ​មាន​នោះ ប្រាក់ខែ​ទី ១៣​របស់​អ្នកជា​ឱកាស​មួយ​ដែល​អ្នក​អាច​សន្សំ និង​ដើរ​ខិត​កាន់តែ​ជិត​ទៅ​រក​គោលដៅ​ទាំងនោះ ។

៤. បរិច្ចាគ​ឲ្យ​ទៅ​សង្គម​វិញ​៖
អ្នក​មិន​ចាំបាច់​បរិច្ចាគ​ប្រាក់ខែ​ទី ១៣​របស់​អ្នក​ទាំងស្រុង​ទេ តែ​អ្នក​អាច​ទុក​មួយ​ផ្នែក​សម្រាប់​វា​បាន ។ ការ​ជួយ​អ្នក​ដទៃ​អាច​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ និង​អាច​ជួយ​លើកទឹកចិត្ត​ឲ្យ​អ្នក​ដទៃ​ជុំវិញ​ខ្លួន​អ្នក​ធ្វើ​ដូច​គ្នា​ផង​ដែរ ។ ប៉ុន្តែ​មុន​នឹង​ធ្វើការ​បរិច្ចាគ សូម​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ទៅ​លើ​អង្គការ​ដែល​អ្នក​ចង់​ជួយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ