ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាច​រលូតកូន​​ទេ បើសិន​ច្រឡំ​លេបថ្នាំ​ពន្យារកំណើត​បន្ទាន់ពេល​មាន​ផ្ទៃ​ពោះ

4 ឆ្នាំ មុន

ការ​ព្រួយបារម្ភ​ជា​ទូទៅ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ច្រឡំ​ថា ថ្នាំ​គ្រាប់​ព្យា​រ​កំណើត​បន្ទាន់ (morning-after pill) គឺ​ដូច​គ្នា​នឹង​ថ្នាំ​រំលូតកូន (abortion pill)​។ ប៉ុន្តែ វា​មិនមែន​ជា​ការ​ពិត​នោះ​ទេ​។…

ការ​ព្រួយបារម្ភ​ជា​ទូទៅ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ច្រឡំ​ថា ថ្នាំ​គ្រាប់​ព្យា​រ​កំណើត​បន្ទាន់ (morning-after pill) គឺ​ដូច​គ្នា​នឹង​ថ្នាំ​រំលូតកូន (abortion pill)​។ ប៉ុន្តែ វា​មិនមែន​ជា​ការ​ពិត​នោះ​ទេ​។ ការ​ភាន់ច្រឡំ​នេះ ​កើត​ចេញពី​ជំនឿ​ខុស​អំពី​ការ​ពន្យារកំណើត​ពេល​មាន​អាសន្ន​។ វា​ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ដឹង​ថា ថ្នាំ​ទាំង​ពីរ​ប្រភេទ​នេះ​បម្រើ​គោលបំណង​ខុស​គ្នា និង​ធ្វើការ​ខុស​គ្នា​ទាំងស្រុង​ពី​មួយ​ទៅ​មួយ​។ ថ្នាំ​ពន្យារកំណើត​បន្ទាន់ គឺជា​អ្វី?

ថ្នាំ​ពន្យារកំណើត​បន្ទាន់ គឺជា​ការ​ពន្យារកំណើត​ដោយ​អ័រម៉ូន​។ នៅ​ពេល​ប្រើ​ក្នុង​រយៈពេល ៧២ ម៉ោង​ក្រោយ​ការ​រួម​ភេទ​ដោយ​មិន​បានការ​ពារ និង​ការ​ពន្យារកំណើត​ធម្មតា​មាន​កំហុស​ខុសឆ្គង វា​អាច​ជួយ​ការពារ​ការ​មាន​ផ្ទៃពោះ​បាន​។

ថ្នាំ​ពន្យារកំណើត​បន្ទាន់ ត្រូវ​បាន​គេ​លក់​ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​ដល់​មនុស្ស​គ្រប់​វ័យ និង​មាន​មួយ​គ្រាប់​ដែល​មាន​ផ្ទុក progestin, levonorgestrel ។ វា​ត្រូវ​បាន​លក់​ក្រោម​ឈ្មោះ​ដូច​ខាងក្រោម Plan B One-Step, Next Choice One Dose, My Way, Take Action និង AfterPill​។

ការ​សិក្សា​ក៏​បាន​បង្ហាញ​ដែរ​ថា ប្រសិនបើ​អ្នកមាន​ផ្ទៃពោះ​រួច​ហើយ​ហើយ​អ្នក​ច្រឡំ​លេបថ្នាំ​នេះ វា​នឹង​មិន​បង្ក​អន្តរាយ​ដល់​ការ​មាន​ផ្ទៃពោះ​របស់​អ្នក ហើយ​ក៏​មិន​ធ្វើ​ឲ្យ​អ្នក​រលូត​កូន​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ