ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ដឹកឈើ​កក្រើកឡើង​វិញ​​​​តាម​ម៉ូតូ​គគ្រឹក​គគ្រេង

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បទល្មើស​ព្រៃឈើ​ហាក់​ចាប់ផ្ដើម​កក្រើក​ឡើង​វិញ ក្រោយ​ពី​ស្ងប់ស្ងាត់​អស់​រយៈពេល​២​ទៅ​៣​ខែ​កន្លង​មក ។ ជាក់ស្ដែង​នៅ​យប់​ថ្ងៃ​ទី​១៨ រហូត​ដល់​ថ្ងៃ​ទី​២១ ខែធ្នូ កន្លងទៅ មាន​ឈ្មួញ​ជា​ច្រើន​ក្រុម​នៅ​ស្រុក​អណ្ដូង​មាស…

ខេត្តរតនគិរី ៖ បទល្មើស​ព្រៃឈើ​ហាក់​ចាប់ផ្ដើម​កក្រើក​ឡើង​វិញ ក្រោយ​ពី​ស្ងប់ស្ងាត់​អស់​រយៈពេល​២​ទៅ​៣​ខែ​កន្លង​មក ។ ជាក់ស្ដែង​នៅ​យប់​ថ្ងៃ​ទី​១៨ រហូត​ដល់​ថ្ងៃ​ទី​២១ ខែធ្នូ កន្លងទៅ មាន​ឈ្មួញ​ជា​ច្រើន​ក្រុម​នៅ​ស្រុក​អណ្ដូង​មាស បាន​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​សមត្ថកិច្ច​ខិលខូច​ខ្លះ ធ្វើ​សកម្មភាព​ក្នុង​ជំនួញ​ឈើ​ខុស
ច្បាប់​នេះ ។

ប្រជាពលរដ្ឋ​និង​មន្ត្រីរ​រាជការ​តូចតាច​នៅ​ស្រុក​អណ្ដូង​មាស បានឱ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ថា ឈើ​ខុសច្បាប់​ដឹក​តាម​ម៉ូតូ​ចូល​ប្រទេស​វៀតណា​ម​តាម​ច្រករបៀង​ចំនួន​២ គឺ​ច្រករបៀង​បា​សៅ និង​ច្រករបៀង​បា​តាម ។
ប្រភព​ព័ត៌មាន​បន្ត​ថា មូលហេតុ​ដែល​នាំ​ឲ្យមាន​បទល្មើស​ព្រៃឈើ​កើតឡើង​បាន ដោយសារមាន​មន្ត្រី​ប៉ូលិស​ម្នាក់​ជា​អ្នក​ជួយ​សម្រួល​និង​រត់ការ​ជំនួស​ក្រុម​ឈ្មួញ​ឈើ ។

ប្រភព​ដែល​ផ្តល់​ព័ត៌មាន​នេះ ក៏​ស្នើ​ឱ្យ​ថ្នាក់លើ​ចុះ​មក​ធ្វើការ​ស៊ើបអង្កេត​ទើប​ដឹង​ថា អ្នក​បំផ្លាញ​ព្រៃឈើ​គឺជា​សមត្ថកិច្ច​ដែល​មាន​តួនាទី​បង្ក្រាប​បទល្មើស​តែ​ម្ដង ទោះបី​រាជរដ្ឋាភិបាល​ធ្លាប់​បាន​ប្រើ​ធម៌​ក្ដៅ​ចាប់
ខ្លួន​ឧកញ៉ា​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​អស់​ប៉ុន្មាន​នាក់​មក​ហើយ​ក្តី ក៏​មន្ត្រី​សមត្ថកិច្ច​រូប​នោះ​នៅ​តែ​លួច​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដដែល ។

ដោយសារ​សកម្មភាព​បែប​នេះ ធ្វើ​ឲ្យ​មានការព្រួយបារម្ភ​ថា ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច​ក្នុង​ស្រុក​អណ្ដូង​មាស នា​ពេល​អនាគត​ពិតជា​រលាយ​ហិនហោច​អស់​ជា​មិន​ខាន ហើយ​ក្មេង​ជំនាន់​ក្រោយ​ពិតជា​មិន​បាន​ស្គាល់​ឈើ​ដែល​មាន​តម្លៃ​នោះ​ទៀត​ទេ ៕​

អត្ថបទសរសេរ ដោយ