ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តេច​តេ​ជោ ៖ កុំ​យក​តួនាទី​របស់​ខ្លួន​ទៅ​វាតទី​យក​ទ្រព្យសម្បត្តិ​របស់​រដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ដល់​មន្ត្រី​ដែល កំពុងធ្វើការ​បម្រើ​រាជ រដ្ឋាភិបាល ត្រូវ​យកចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ការ​ផ្តល់​សេវា​សា​ធារណៈ​ជូន​ពួក​គាត់ និង​ទទួល…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ដល់​មន្ត្រី​ដែល កំពុងធ្វើការ​បម្រើ​រាជ រដ្ឋាភិបាល ត្រូវ​យកចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ការ​ផ្តល់​សេវា​សា​ធារណៈ​ជូន​ពួក​គាត់ និង​ទទួល យក​សំណើ​នានា​ពី​ពួក​គាត់​ដើម្បី​បង្កើន​ជំនឿ​ជាក់​និង​បង្ក​ភាព​កក់ក្តៅ ។ អ្វី​ដែល​សម្តេច​តេ​ជោ ប្រធាន​គណ បក្ស​មិន​ភ្លេច​ធ្វើការ​ណែនាំ​នោះ​គឺ ហាម​ដាច់ខាត​មន្ត្រី​បក្ស​មិន​ត្រូវ​យក​តួនាទី​ទៅ​វាតទី​យក​ទ្រព្យសម្បត្តិ​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ឡើយ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់សម្តេច​តេ​ជោ ហ៊ុន សែន ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពិធីបិទ​សន្និបាត​គណៈ​ចលនា​មហាជន​នៃ​គណៈ​ក​ម្មាធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែធ្នូ នៅ​កោះ​ពេជ្រ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស ព្រម​សមាជិក​សមាជិកា​ចលនា​មហាជន​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស ដែល​បាន​ចូលរួម​សម្រេច​បាន​នូវ​ជោគជ័យ​ធំ​ៗ​ជា​ច្រើន​សម្រាប់​ជាតិ មាតុភូមិ ។

សម្តេច​តេ​ជោ​បន្ត​ថា ច្បាស់​ណាស់​គឺ​គ្រប់​កាលៈទេសៈ​ទាំងអស់ គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​នៅ​ជិត​ប្រជាពលរដ្ឋ ហើយ​ខិតខំ​ពង្រឹង​នូវ​សាមគ្គីភាព និង​ប្រមូល​នូវ​គ្រប់​ធនធាន​ទាំងឡាយ​ដើម្បី​ជំរុញ​ការ​កសាង អភិវឌ្ឍន៍ និង​ការពារ​មាតុភូមិ​ឲ្យ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ ។ ទន្ទឹម​នឹង​នោះ គឺ​យើង​ត្រូវ​បន្ត​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​សង្គម​ឲ្យ​បាន​រឹង​មាំ ដើម្បី​កម្ពុជា​កាន់តែ​មានឱកាស​អភិវឌ្ឍ​ប្រទេស​ជាតិ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ផង​ដែរ​ថា ដោយសារ​គណបក្ស​មាន​មាគ៌​៌ា​ដឹកនាំ​ត្រឹមត្រូវ និង​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់ប្រជាពលរដ្ឋ មក​ទល់​ពេល​នេះ​គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​គត់​ដែល​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​គណបក្ស​នយោបាយ​នានា​ផង​ដែរ ដែល​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កាន់តែ​រឹង​មាំ និង​បន្ត​ឈ្នះ​ឆ្នោត និង​កាន់តែ​រីក​ធំធាត់​ទៅ​មុខជា​និច្ច ។

នៅ​ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​រំឭក​ដល់​មន្ត្រី​គណ បក្ស ជា​ពិសេស​មន្ត្រី​ដែល​មានតួនាទី​កំពុង​បម្រើ​រាជរដ្ឋាភិបាល បន្ត​យកចិត្តទុកដាក់​បម្រើ​ប្រជា ពលរដ្ឋ​ឲ្យ​ទទួល​បាន​នូវ​សេវា​សាធារណៈ ក្នុង​នោះ​គឺ​មាន​ទាំង​សេវា​តម្រូវការ និង​សេវា​ចាំបាច់​នានា ព្រមទាំង​ទទួល យក​នូវ​សំណូមពរ​នានា​ពី​ប្រជាពលរដ្ឋ ដើម្បី​បង្កើន​នូវ​ជំនឿ​និង​ភាព​ក​ក់កក្តៅ​កាន់តែ​ខ្លាំង​ដល់​ប្រជា
ពលរដ្ឋ ។

ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​រំឭក​ផង​ដែរ​ដល់​មន្ត្រី គឺ​ហាម​ដាច់ខាត​កុំ​យក​តួនាទី​ទៅ​វាតទី​យក​ទ្រព្យសម្បត្តិ​រដ្ឋ​ធ្វើ​ជារបស់​ខ្លួន​ដូច​ជា ការ​លុប​ដី​សមុទ្រ​នៅ​ខេត្ត​កោះកុង​យក​ធ្វើ​ជា​ទ្រព្យសម្បត្តិ​ផ្ទាល់ ខ្លួន​ជាដើម​។សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងអស់ មាន​សុខភាព​ល្អ និង​ទទួល​បាន​ជោគជ័យ​ថ្មី​ៗ​ជា​បន្ត​ទៀត ក្នុង បេសកកម្ម​ដឹកនាំ​បម្រើ​ប្រទេស​ជាតិ និង​បម្រើ​ប្រជាពល រដ្ឋ ឲ្យ​ទទួល​បាន​នូវ​ផលប្រយោជន៍​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត នៅ​ក្រោម​អាណត្តិ​នៃ​ការ​ដឹកនាំ​របស់​គណ បក្ស​ប្រជាជន​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ