ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​តដៃ​ច្រើន​គ្រាប់​រួច​រត់​សម្ងំ​ក្នុងផ្ទះ លុះ​សមត្ថកិច្ច​ទម្លុះ​ទ្វារ​ចូល ​ដេក​ធ្វើ​មិន​ដឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​(​ក​៦) បាន​ប្រដេញ​បង្ក្រាប​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន និង​មានការ​បាញ់​តបត​ជាមួយនឹង​សមត្ថកិច្ច​ជា​ច្រើន​គ្រាប់ រួច​ក៏​រត់​ទៅ​ពួន​ស​ង្ងំ​ក្នុង​ផ្ទះ លុះ​សមត្ថកិច្ច​ទម្លុះ​ទ្វារ​ចូលចាប់​ខ្លួន ស្រាប់តែ​ឃើញ​ដេក​ធ្វើ​មិនដឹង​រឿង បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​(​ក​៦) បាន​ប្រដេញ​បង្ក្រាប​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន និង​មានការ​បាញ់​តបត​ជាមួយនឹង​សមត្ថកិច្ច​ជា​ច្រើន​គ្រាប់ រួច​ក៏​រត់​ទៅ​ពួន​ស​ង្ងំ​ក្នុង​ផ្ទះ លុះ​សមត្ថកិច្ច​ទម្លុះ​ទ្វារ​ចូលចាប់​ខ្លួន ស្រាប់តែ​ឃើញ​ដេក​ធ្វើ​មិនដឹង​រឿង បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្ទះ​គ្មាន​លេខ ក្នុង​ដី​ឡូ​តិ៍​លេខ​៩០ តាម​បណ្ដោយ​ផ្លូវ​៣១៥ ក្រុម​ទី​៣៣ ភូមិ​៧ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។

បើ​តាម​ប្រភព​ពី​កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ជា​មុខ​សញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ខាងលើ​មានឈ្មោះ មាស សិលា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​អ្នក​បើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ និង​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ គិត ម៉េ​ង​លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​និស្សិត ស្នាក់​នៅ​ទីតាំង​កើតហេតុ​ខាងលើ​។

ប្រភព​ដដែល​បន្ត​ថា មុន​នឹង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៦)​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ឈ្មោះ មាស សិលា និង​ធ្វើការ​ដាក់​កម្លាំង​ពួនស្ទាក់​រង់ចាំ​ក្របួច​ចាប់​ជនសង្ស័យ​ខាងលើ ខណៈ​ពេល​ដែល​ជន​សង្ស័យ​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅ​ត្រង់​ចំណុច​ខាង​មុខ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក ដោយ​ជនសង្ស័យ​បានដឹង​ខ្លួន ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ពី​ចំណុច​ខាង​លើ ខណៈនោះ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៦)​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក៏​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ជនសង្ស័យ​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ជនសង្ស័យ​ឈ្មោះ មាស សិលា ក៏​ចុះ​ពីលើ​ម៉ូតូ និង​ដក​កាំភ្លើងខ្លី​មួយ​ដើម បាញ់​មក​លើ​សមត្ថកិច្ច​ចំនួន​៤​គ្រាប់ រួច​ក៏​រត់​ចូល​ទៅ​ស​ង្ងំ​នៅ​ខាងក្នុង​ផ្ទះ​កើតហេតុ​ខាងលើ​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៦)​នៃ​អគ្គស្នងការ​នគរ​បាល​ជាតិ​បាន​ធ្វើការ​រាយការណ៍ និង​សហការ​ជា​កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក​។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ក៏​ធ្វើការ​ទម្លុះ​ទ្វារផ្ទះ​កើតហេតុ​ចូល​ទៅ​ខាងក្នុង ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ រួម​ទាំង​បក្សពួក​កំពុង​ស​ង្ងំ​ដេក​ធ្វើ​ជា​មិនដឹង​រឿង​នៅ​ខាងក្នុង​។ ខណៈនោះ​កម្លាំង​សមត្ថកិច្ច​ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ និង​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ភ្លាម​ៗ​តែ​ម្ដង​។ ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​១​កញ្ចប់​ធំ កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក SIGSOWER P320 ពណ៌​ខ្មៅ មាន​គ្រាប់​ចំនួន​៦​គ្រាប់ និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១GD-4729​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពីរ​នាក់ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌទួលគោក ធ្វើការ​ប្រគល់​បន្ត​ទៅ​ឱ្យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៦) នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​កសាង​សំណុំ​រឿង និង​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ