ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្មេង​ទំនើង​ជិត​១០​នាក់ ក្រោយ​បង្ក​ភាព​អនាធិបតេយ្យ​តាម​ផ្លូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​ចំនួន​៩​នាក់​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​ពួក​គេ​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​បង្ក​ភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៩ ត្រង់​ចំណុច​មុខ​អគារ​អ៊ែ​ត​វូ​ត តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុងភូមិ​ទឹកថ្លា…

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​ចំនួន​៩​នាក់​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​ពួក​គេ​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​បង្ក​ភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៩ ត្រង់​ចំណុច​មុខ​អគារ​អ៊ែ​ត​វូ​ត តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ក្រុម​ក្មេង​ទំនើង​ទាំង​៩​នាក់​ខាងលើ​នោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្រប​ពេល​ដែល​សមត្ថកិច្ច​ដាក់​គោលដៅ​តាម​ដងផ្លូវ​សហព័ន្ធ​រុ​ស្សី​ការពារ​ក្បូន​ថ្នាក់ដឹកនាំ ស្រាប់តែ​ឃើញ​ក្មេង​ទំនើង​ខាងលើ​ជាង​១០​នាក់​ជិះ​ម៉ូតូ​ប្រមាណ​ជា​៥​គ្រឿង​ដេញ​វាយ​គ្នា​យ៉ាង​អនាធិបតេយ្យ​ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ក៏​ដេញ​ឃាត់ខ្លួន​ភ្លាម​ៗ​បាន​ចំនួន​៩​នាក់ និង​ដកហូត​បាន​ម៉ូតូ​ចំនួន​៣​គ្រឿង​ផង​ដែរ ដោយឡែក​បក្ខពួក​ដែល​នៅ​សេសសល់​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់​។

ក្រោយ​ពេល​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ ព្រមទាំង​ម៉ូតូ​៣​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​ធ្វើការ​សាកសួរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ