យ៉ាងស៊ី ជាតំបន់ដាច់ស្រយាលមួយស្ថិតក្នុងខេត្តស៊ីឆាន់ភាគខាងត្បូងឆៀងខាងលិចប្រទេសចិន បានធ្វើឱ្យអ្នកវិទ្យាសាស្ត្រជាច្រើននាក់ ពិបាករកមូលហេតុមកអះអាងពីបាតុភូតចម្លែក ពោលគឺភូមិមួយនេះសម្បូរទៅដោយមនុស្សតឿ។ ៣៦នាក់ជាមនុស្សតឿ ក្នុងចំណោមអ្នកភូមិដែលរស់នៅប្រមាណ៨០នាក់។ អ្នកភូមិដែលមានកម្ពស់ខ្ពស់ជាងគេគឺប្រមាណ០.៩១៤៤ម៉ែត្រ ចំណែកអ្នកដែលទាបមានកម្ពស់ប្រមាណ០.៦០៩៦ម៉ែត្រ ។
តាមរយៈតួលេខនេះបានក្លាយជាក្តីកង្វល់ដ៏ចាក់ស្រេះដែលអូសបន្លាយពេលមកជាច្រើនសតវត្សរ៍មកហើយ ។ យ៉ាងណាមិញ អ្នកភូមិដែលមានវ័យចំណាស់ជាងគេនិយាយថា បើរៀបរាប់ពីប្រវត្តិដែលពាក់ព័ន្ធនឹងភូមិមនុស្សតឿគឺទាក់ទងនឹងជំងឺម៉្យាងដែលរាតត្បាតកាលពីឆ្នាំ១៩៥១ កុមារអាយុចន្លោះពី៥ទៅ៧ឆ្នាំ ទទួលរងការប៉ះពាល់ពីជំងឺដ៏ចម្លែកនេះ ។ ចាប់តាំងពីពេលនោះមក ពួកគេមិនអាចវិវឌ្ឍការរស់នៅតទៅមុខទៀតទេ ជាពិសេសគឺកម្ពស់របស់ពួកគេ ។
អ្នកវិទ្យាសាស្ត្រជនជាតិអង់គ្លេស Karyl Robin Evans សន្និដ្ឋានថា វាមិនមែនបណ្តាលមកពីមូលហេតុជំងឺចម្លែកតែមួយមុខប៉ុណ្ណោះទេ តែវាអាចបណ្តាលមកពីពូជពង្សវង្សត្រកូលអ្នកជំនាន់មុនរបស់ពួកគេ ដែលតឿដែរ ៕
ចែករំលែកព័តមាននេះ