ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (រៀនសូត្រ​ពី​ម​ជ្ឈ​ដ្ធា​ន) បទពាក្យ៩ធម្មតា ស្មូតបែបរាស់ ដោយ វ៉ា ប៊ុណ្ណនី

14 ឆ្នាំ មុន

១-​នៅ​លើ​ផែន ពសុធា កុំ​អំនួត​ ​ ​អាច​នឹង​ឆ្កួត មោ​ទ​នៈ ថា​ខ្ពស់​ក្រៃ
មានគំនិត ត្រូវ​ចេះ​គិត រួច​កែខៃ​ ​គ្រា​សម័យ ពី​បុរាណ រែង​មាន​ពិត​។

១-​នៅ​លើ​ផែន ពសុធា កុំ​អំនួត​    ​    ​អាច​នឹង​ឆ្កួត មោ​ទ​នៈ ថា​ខ្ពស់​ក្រៃ
មានគំនិត ត្រូវ​ចេះ​គិត រួច​កែខៃ​       ​គ្រា​សម័យ ពី​បុរាណ រែង​មាន​ពិត​។
២-​កុំ​នឹក​ស្មាន ថា​នឹមនួន ចេះ​គ្រប់​ដប់    ​ចិត្ដ​មិន​ស្កប់ ហួស​មាត្រា ណា​វរមិត្រ
សន្និវាស ទោះ​អ្នកប្រាជ្ញ នៅ​តែ​គិត​    ​    ​ក្បួន​ជុំ​ជិត ជួន​ពេល​ខ្លះ ស្ដាប់​អ្នកផង​។
៣-​ជា​ការ​ល្អ  រៀន​ការ​ខុស ពី​ខ្លួនឯង​    ​គួរ​រអែង ប្រាជ្ញា​គេ ដែល​ចងក្រង
រៀន​ពី​ក្រៅ មជ្ឈដ្ឋាន ញាតិ​ប្អូន​បង​       ​ចេះ​សា​សាង រក​ទំនុក មក​ដោះស្រាយ​។
៤-​ប្រ​សិន​មនុស្ស និយាយ​ថា ចេះ​ទាំងអស់​    ​ល្អ​ឥត​ខ្ចោះ ជិះ​ចង្អេរ បរិយាយ
មេឃ​សែន​ខ្ពស់ ទ្រាប់​អង្គុយ អធិប្បាយ​    ​ថ្ងៃមួយ​ណាយ គិត​មិន​ចេញ ត្បិត​អាត្មា​។
៥-​បើ​យក​ល្អ ត្រូវ​រៀន​ដើរ ដេក​និង​ឈរ​    ​គេង​គិត​រក៍ កុំ​ជំហរ ហួស​មាត្រា
នា​ពេល​នេះ ទោះ​អ្វី​ៗ ជាតិ​ភាសា​    ​    ​វិវឌ្ឍន៍​ការ ពី​មួយ​ថ្ងៃ ជា​លំដាប់​។
៦-​គិត​អោយ​យល់ បើ​អំនួត ត្រូវ​តែ​រៀន​    ​យល់​ពាក្យ​ប្រៀន រៀន​ពី​គេ ទើប​ចំណាប់
រៀន​រហូត ទោះ​ថ្ងៃ​យប់ ច្បិច​ណែន​ក្ដាប់​    ​រួច​សាស័ព្ទ ចែក​យល់​ដឹង ពិសោធន៍​ខ្លួន​។​

ពាក្យ​បណ្ដៅ
ឧបករណ៍​ភ្លឺ​ផ្លេក​សំរាប់​ផឹកទឹក​     ចិន្ដា​រែង​ភ្លឹក​ក្រាបថ្វាយបង្គំ
ទឹកដី​ឦ​សាន្ដ​ដែនដី​ទ្រនំ​          នេត្រា​ពេល​យំ​កាត់ថ្លៃ​ពុំ​បាន​។

ដោយ វ៉ា ប៊ុ​ណ្ណ​នី អតីត​គ្រូបង្រៀន​វិទ្យាល័យ​ពាម​រក៍​(​ព្រៃវែង​)
A: Calgary, Alberta, Canada
E: bunnyvar09@yahoo.ca