ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សពទារកត្រូវគេ​​ប្រទះឃើញ​ច្រក​ក្នុង​ថង់ខ្មៅ​ដាក់​ក្នុង​កេះ​ថ្នាំ​ បង្ក​ការភ្ញាក់​ផ្អើ​ល

10 ឆ្នាំ មុន

ខេត្ត​កំពត ៖ សពទារក​ម្នាក់​​ត្រូវបានគេប្រទះឃើញ​ច្រក​ក្នុងស្បោង​ខ្មៅ​ដាក់​ក្នុង​កេះថ្នាំ​មួយ បង្កឱ្យមាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​​៩ព្រឹក​ថ្ងៃទី​០៨ មិថុនា ២០១៤ ស្ថិត​នៅ​ក្នុង​ភូមិកោះក្រចាន់ ឃុំ​កំពង់ត្រាច ស្រុកកំពង់ត្រាច ។

ប្រភពបានឱ្យ​ដឹងថា សព​​​ត្រូវបានគេ​សង្ស័យថា អាចទើប​នឹង​កើត​ហើយស្លាប់ទៅវិញ ។ ប្រភពបានបន្តថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​នៅចំណុចខាងលើ មាន​ម៉ូតូ​ប្រហែល​ជា២ ទៅ៣គ្រឿង​ឈប់នៅទីនោះ ក្រោយមក​ម៉ូតូនោះក៏ជិះត្រឡប់ទៅវិញ ទំនង​ជា​អ្នកជិះ​ម៉ូតូ​នោះ​យក​សព​ទារក​នេះមកទម្លាក់​ចោលហើយ ។

ទោះបីជាបែបណា អ្នកភូមិ និង​ខាងឃុំ​កំពង់ត្រាច​មាន​ការ​អាណិត​អាសូរ ក៏បាន​យកសពទារកនេះទៅកប់​នៅក្រោមដើមត្នោតមួយ​​នៅក្បែរនោះ​ផងដែរ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព