ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឆ្នាំ​២០២០​នេះ នឹង​កែសម្រួល​តំបន់​សួនច្បា​រ​ក្តាន់​២​ឱ្យ​ទៅជា​រង្វង់​មូល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​កែសម្រួល​តំបន់​ក្តាន់​២​ឲ្យ​ទៅ​ជា​រង្វង់​មូល​វិញ ដើម្បី​សម្រួល​ចរាចរណ៍​ឲ្យ​កាន់តែ​ងាយស្រួល ពិសេស​ឈាន​ទៅ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​យ៉ាង​មាន​ប្រសិទ្ធភាព​។ ក្នុង​កិច្ចប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែធ្នូ ភាគី​ពាក់ព័ន្ធ​បាន​ឯកភាព​កែសម្រួល​លំហូរ​ចរាចរណ៍​នៅ​ចំណុចប្រសព្វ​កា្ត​ន់​ពីរ​ឡើង​វិញ​តាម​រយៈ ការ​ធ្វើ​ជា​រង្វង់​មូល តម្លើង​ភ្លើងស្តុប​ឲ្យ​ស៊ីសង្វាក់​គ្នា…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​កែសម្រួល​តំបន់​ក្តាន់​២​ឲ្យ​ទៅ​ជា​រង្វង់​មូល​វិញ ដើម្បី​សម្រួល​ចរាចរណ៍​ឲ្យ​កាន់តែ​ងាយស្រួល ពិសេស​ឈាន​ទៅ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​យ៉ាង​មាន​ប្រសិទ្ធភាព​។

ក្នុង​កិច្ចប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែធ្នូ ភាគី​ពាក់ព័ន្ធ​បាន​ឯកភាព​កែសម្រួល​លំហូរ​ចរាចរណ៍​នៅ​ចំណុចប្រសព្វ​កា្ត​ន់​ពីរ​ឡើង​វិញ​តាម​រយៈ ការ​ធ្វើ​ជា​រង្វង់​មូល តម្លើង​ភ្លើងស្តុប​ឲ្យ​ស៊ីសង្វាក់​គ្នា និង​ពង្រីក​ទទឹង​ផ្លូវ​ប្រវែង​៣​ម៉ែត្រ​កន្លះ​បន្ថែម​ទៀត​ពី​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​ដល់​ដល់​ស្ពាន​អាកាស​តិច​ណូ ដើម្បី​រំដោះ​ការ​កកស្ទះ​ចរាចរណ៍​អោយ កាន់តែ​មាន​ប្រសិទ្ធភាព​។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា គម្រោង​កែ​លម្អ ប្រព័ន្ធ ចរាចរណ៍​ឡើង​វិញ​នៅ​ត្រង់​ចំណុចប្រសព្វ​ក្តាន់​២​នេះ អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​អំពី​លំហូរ​ចរាចរណ៍ នៅ​តំបន់​នេះ​រហូត​ដល់​ជាង​៤០​ភាគរយ ខណៈ​ដែល​គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា​រហូត​ដល់​ជាង​១៩០០​លាន​រៀល​។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា គម្រោង​កែសម្រួល​លំហូរ ចរាចរណ៍​នៅ​តំបន់​ក្តាន់​២​នេះ នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្តន៍​នៅ​ដើមឆ្នាំ​២០២០​នេះ ខណៈ​ដែល​តំបន់ នេះ​កំពុង​ប្រឈម​ការ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​ដែល​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​។

លោក​ឃួ​ង ស្រេង បាន​បន្ត​ថា តាម​រយៈ​ការ​សិក្សា​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​របស់​ក្រុម​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកទេស កម្ពុជា​បាន​បង្ហាញ​ថា​ក្នុង​មួយ​ថ្ងៃ​ៗ​មាន​យានយន្ត​ប្រមាណ​ជាង​៥​ម៉ឺន​៣​ពាន់​គ្រឿង​បាន​ឆ្លងកាត់​នៅ​លើ​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្ស៊ី​ត្រង់​ចំណុចប្រសព្វ​ក្តាន់​២ ខណៈ​យានយន្ត​ជាង​៥​ម៉ឺន​គ្រឿង​ទៀត​បាន​ចេញដំណើរ​ពី​ផ្លូវ​បឹង​កក់ ឆ្លងកាត់​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ដែល​ធ្វើ​ឲ្យ​ចំណុច​នេះ ប្រឈម​ការ​កកស្ទះ​ជា​ប្រចាំ ស្ទើរ​ពេញ​មួយ​ថ្ងៃ​។

លោក ឃួ​ង ស្រេង បញ្ជាក់​ថា ជា​មធ្យោបាយ​ចំពោះ​មុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​កែ​លម្អ​ចរា​ចរណ៍​នៅ​តំបន់​នេះ​ដោយ​ត្រូវ​បង្កើត​ជា​រង្វង់​មូល​ត្រង់​ចំណុច​កា្ត​ន់​២ ដែល​ត្រូវ​ចំណាយ​តិច​ហើយ​ស្ថាបនា​លឿន​រហ័ស​ដោយ​ពុំ​បាច់​រង់ចាំ​ការ​ធ្វើ​ផ្លូវ​ក្រោម​ដី​បាន​ឡើយ​។ លោក​បាន​ពន្យល់​អំពី​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ចរាចរណ៍​នៅ​ត្រង់​ចំណុចប្រសព្វ​ក្តាន់​២​នេះ​មានការ​កកស្ទះ​ជា​ប្រចាំ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ