ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ជោគជ័យធ្វើតាមលោក Tim Cook ទាំង ៣និយមន័យនេះ

4 ឆ្នាំ មុន

កាលពី​ឆ្នាំ​២០១៧ កន្លង​មក​លោក ធី​ម ឃុ​ក (Tim Cook) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple បាន​ចែករំលែក​នូវ​ដំបូន្មាន​ដ៏​មាន​តម្លៃ​មួយ​ថា មនុស្ស​គួរតែ​វាស់​ភាព​ជោគជ័យ​របស់​ខ្លួន​ដោយ​អាស្រ័យ​លើ​ឥទ្ធិពល​របស់​ខ្លួន​លើ​មនុស្ស​ដទៃ​មិនមែន​លើ​ចំនួន​មនុស្ស​ដែល​ចូល​ចិត្ត​ខ្លួន​ទេ…

កាលពី​ឆ្នាំ​២០១៧ កន្លង​មក​លោក ធី​ម ឃុ​ក (Tim Cook) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple បាន​ចែករំលែក​នូវ​ដំបូន្មាន​ដ៏​មាន​តម្លៃ​មួយ​ថា មនុស្ស​គួរតែ​វាស់​ភាព​ជោគជ័យ​របស់​ខ្លួន​ដោយ​អាស្រ័យ​លើ​ឥទ្ធិពល​របស់​ខ្លួន​លើ​មនុស្ស​ដទៃ​មិនមែន​លើ​ចំនួន​មនុស្ស​ដែល​ចូល​ចិត្ត​ខ្លួន​ទេ និង​លើ​ចំនួន​មនុស្ស​ដែល​ខ្លួន​បាន​ជួយ មិនមែន​លើ​ប្រជាប្រិយភាព​របស់​ខ្លួន​ឡើយ ។

ប្រជាប្រិយភាព និង​ចំនួន​មនុស្ស​ដែល​ចូល​ចិត្ត​ស្រលាញ់​អ្នក​គឺ​គ្រាន់តែ​ជា​កត្តា​ខាងក្រៅ​ខ្លួន​ប៉ុណ្ណោះ ហើយ​វា​មិន​អាច​ផ្តល់​អារម្មណ៍​សប្បាយ​រីករាយ​ដល់​អ្នក​ក្នុង​រយៈពេល​វែង​ឡើយ ។ សម្រាប់​លោក​ឃុ​ក លោក​មក​ដល់​ថ្ងៃនេះ​គឺ​ព្រោះតែ​និយម​ន័យ​នៃ​ភាព​ជោគជ័យ​របស់​លោក ។ ហើយ​អ្នក​ក៏​អាច​ផ្តល់​និយម​ន័យ​ឲ្យ​វា​ដើម្បី​ផ្លាស់​ប្តូរជីវិត​អ្នក​បាន​ដែរ​ដោយ​គ្រាន់តែ​ធ្វើ​តាម​វិធី​ខាងក្រោម​នេះ​៖

១. សួរ​ខ្លួនឯង​ពី​សំណួរ​ពិបាក​ៗ៖
លោក ឃុ​ក ធ្លាប់​បកស្រាយ​ថា ខណៈ​ដែល​អ្នក​ចាក​ចេញពី​ការ​ធ្វើ​អ្វីមួយ​ទៅ​ធ្វើ​អ្វី​មួយទៀត អ្នក​អាច​នឹង​សួរ​ខ្លួន​ថា «​តើ​ខ្ញុំ​កំពុង​តែ​ដើរទៅ​ណា? តើ​ខ្ញុំ​មាន​គោលដៅ​អ្វី?​» អ្នក​មិន​ចាំបាច់​មាន​ចម្លើយ​ទេ តែ​អ្នក​ចាំបាច់​ត្រូវ​តែ​មាន​សំណួរ​ទាំងនេះ​ដើម្បី​សួរ​ខ្លួនឯង​ព្រោះ​វា​ជំរុញ​ឲ្យ​អ្នកវិភាគ​គោលដៅ​អ្នក​ច្បាស់លាស់ និង​អនុញ្ញាត​ឲ្យ​អ្នក​ដើរ​លើ​ផ្លូវ​ត្រឹមត្រូវ​ដើម្បី​ទៅ​ដល់​គោលដៅ ។

២. រក្សា​ភាព​អត់ធ្មត់ និង​បន្ត​ការ​រក​៖
អ្នក​មិន​អាច​គិត​ឃើញ​ចម្លើយ​សម្រាប់​សំណួរ​សំខាន់​ៗ​ខាងលើ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទេ ។ លោក​ឃុ​ក បាន​និយាយ​ថា​លោក​សួរ​សំណួរ​ទាំងនោះ​ជិត ១៥​ឆ្នាំ​ទើប​អាច​ឆ្លើយ​វា​បាន ។ ហើយ​ទោះជា​អ្នក​អាច​រក​ឃើញ​ចម្លើយ​ពិតមែន​ក៏​មិន​ប្រាកដ​ថា​ចម្លើយ​នោះ​នឹង​មិន​ផ្លាស់​ប្តូរ​ដែរ ។ ប៉ុន្តែ​អ្នក​ត្រូវ​តែ​បន្ត​រក​វា ។

៣. ចេញពី​កន្លែង​ដែល​អ្នក​ធ្លាប់តែ​នៅ​៖
ការ​សាកល្បង​ធ្វើ​អ្វី​ដែល​ថ្មី​ៗ ទោះ​វា​មាន​លក្ខណៈ​ប្លែក​ពី​អ្វី​ដែល​អ្នក​ធ្លាប់តែ​ធ្វើ​ក៏​ពិតមែន​ក្តី ។ លោក​ឃុ​ក​ជា​មនុស្ស​ដែល​សាកល្បង​ធ្វើ​អ្វី​ជា​ច្រើន​មិន​ថា​ជា​ការ​តាំងសមាធិ ចូល​សាសនា​ថ្មី ឬ​អាន​ពី​ទស្សនៈ​របស់​អ្នកប្រាជ្ញ​ល្បី​ៗ​ទេ ។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​ឲ្យ​អ្នក​យល់​ដឹង​កាន់តែ​ច្បាស់​ពី​ខ្លួនឯង និង​ជួយ​អ្នក​ក្នុង​ការ​រក​ចម្លើយ​សម្រាប់​សំណួរ​ខាងលើ​ដែរ ។ ពេល​ដែល​អ្នក​បោះបង់​គំនិត​ចង់បាន​ការ​ទទួលស្គាល់​ពី​អ្នក​ដ​តៃ អ្នក​នឹង​អនុញ្ញាត​ឲ្យ​ខ្លួន​ដើរ​ឆ្ពោះទៅ​រក​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​ពិតប្រាកដ​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ