ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណសម្បត្តិ​ពិសេស​មួយ​ដែល​មហាសេដ្ឋី​គ្រប់​រូប​តែងតែមាន

4 ឆ្នាំ មុន

អ្នក​ដែល​ជោគជ័យ និង​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​មិនមែន​តែងតែ​ជា​មនុស្ស​ដែល​មានសំណាង​ខ្ពស់​ឡើយ ។ ពេល​ខ្លះ​ទៀត​ពួក​គេ​អាច​ជា​មនុស្ស​ដែល​មានគុណ​សម្បត្តិ​មួយ​ចំនួន​ដែល​ជួយ​ដល់​ការ​ប្រកបការងារ ឬ​អាជីវកម្ម ។ ហើយ​ការ​ដឹង​ពី​គុណសម្បត្តិ​ទាំងនេះ​ក៏​អាច​ជួយ​ឲ្យ​អ្នក​ដទៃ​ដែល​មាន​ក្តី​សុបិន​ចង់​ធ្វើ​ជា​អ្នកមាន មានឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​សម្រេច​គោលដៅ​ដែរ ។ យោង​តាម​ការ​សង្កេត​មើល​បាន​ឲ្យ​ដឹង​ថា…

អ្នក​ដែល​ជោគជ័យ និង​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​មិនមែន​តែងតែ​ជា​មនុស្ស​ដែល​មានសំណាង​ខ្ពស់​ឡើយ ។ ពេល​ខ្លះ​ទៀត​ពួក​គេ​អាច​ជា​មនុស្ស​ដែល​មានគុណ​សម្បត្តិ​មួយ​ចំនួន​ដែល​ជួយ​ដល់​ការ​ប្រកបការងារ ឬ​អាជីវកម្ម ។ ហើយ​ការ​ដឹង​ពី​គុណសម្បត្តិ​ទាំងនេះ​ក៏​អាច​ជួយ​ឲ្យ​អ្នក​ដទៃ​ដែល​មាន​ក្តី​សុបិន​ចង់​ធ្វើ​ជា​អ្នកមាន មានឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​សម្រេច​គោលដៅ​ដែរ ។

យោង​តាម​ការ​សង្កេត​មើល​បាន​ឲ្យ​ដឹង​ថា ភាព​ច្នៃប្រឌិត និង​ការ​ខិតខំ​យកចិត្តទុកដាក់​ធ្វើការ​ជា​កត្តា​ដែល​មហាសេដ្ឋី​ភាគច្រើន​មាន ។ ការ​ធ្វើ​នវានុវត្តន៍ គឺជា​រូបិយប័ណ្ណ​ដែល​សំខាន់​ជាងគេ​ហើយ​វា​ទាក់ទិន​ទៅ​នឹង​ទឹកចិត្ត​ចង់​យល់​ដឹង​ពី​បញ្ហា​ដែល​សង្គម​កំពុង​ជួប​ប្រទះ និង​ការ​ប្តេជ្ញា​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​ទាំងនោះ ។ ឧទាហរណ៍​ជាក់ស្តែង​មាន​ដូច​ជា​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ស្ទី​វ ចបស៍ (Steve Jobs) និង អ៊ី​ឡុ​ន ម៉ាស់ (Elon Musk) ជាដើម ។

ភាព​ច្នៃប្រឌិត និង​ការ​ខិតខំ​ជា​កត្តា​សំខាន់​ប៉ុន្តែ​មហាសេដ្ឋី​ប្រៀប​ដូច​ជា​មាន​សមត្ថភាព​អស្ចារ្យ​មួយទៀត​ដែរ​ហើយ​វា គឺ​សមត្ថភាព​ក្នុង​ការ​ដឹង​ពី​ស្ថាន​ការ​វិស័យ​នីមួយ​ៗ​ច្បាស់លាស់ ។ វា​ប្រៀប​បានជា​ជំនាញ​ដែល​អនុញ្ញាត​ឲ្យ​សហគ្រិន​មួយ​រូប​ដឹង​ច្បាស់​ថា​ពួក​គេ​គួរ​ចាប់​ឱកាស​ណាមួយ ឬទេ ។

យោង​ទៅ​តាម​អត្ថបទ​មួយទៀត​របស់​អ្នកស្រី អាណា ច​ន​សាន់ (Anna Johnson) ក៏​បាន​ចែករំលែក​ពី​គុណសម្បត្តិ​របស់​មហាសេដ្ឋី​ភាគច្រើន​ដែរ ហើយ​វា​ជា​គុណសម្បត្តិ​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​យក​វា​ទៅ​រក​លុយ​បាន ។ ក្នុង​នោះ​រួម​មាន​គោលដៅ និង​ការ​ប្តេជ្ញា ការ​ពង្រីក​វា​ឲ្យ​ធំ ការ​ធ្វើ​វា​ម្តង​ហើយ​ម្តងទៀត ការ​គ្រប់គ្រង​ខ្លួន និង​សេចក្តី​ស្រលាញ់​លើ​កិច្ចការ​ដែល​ខ្លួន​កំពុង​តែ​ធ្វើ ។ ចំណុច​ទាំង​ប្រាំ​នេះ​ជួយ​ផ្តល់​ជា​ការ​លើកទឹកចិត្ត​ដល់​សហគ្រិន ។

អ្នកស្រី​បាន​លើក​ឡើង​ពី​ឧទាហរណ៍​មួយ​ទាក់ទិន​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី​មួយ ។ បើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ចង់​ទិញ​ក្រុមហ៊ុន​ថ្មី​នោះ​ក្នុង​តម្លៃ ១៥​លាន​ដុល្លារ សហគ្រិន​ទូទៅ​ប្រហែលជា​ទទួល​១៥​លាន​ដុល្លារ​នោះ​ភ្លាម​ៗ តែ​មហាសេដ្ឋី​នៅ​ថ្ងៃ​អនាគត​មួយ​រូប​នឹង​បដិសេធ​ដើម្បី​សម្រេច​គោលដៅ​ដំបូង​របស់​ខ្លួន​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ