ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរតាម​ច្រក​ប៉ោយ​ប៉ែ​ត​10​ខែ ចំនួន​11.118​នាក់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពេ​ី​ជួញដូរ​មនុស្ស​ថ្នាក់​ខេត្ត​(​គ​.ខ​.​ប​.​ជ​) កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ កន្លង​ទៅ​នៅ​សាលាខេត្ត បាន​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ក្នុង​រយៈពេល​១០​ខែ ដើមឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោកស្រី ប៉ុក…

ខេត្តបន្ទាយមានជ័យ ៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពេ​ី​ជួញដូរ​មនុស្ស​ថ្នាក់​ខេត្ត​(​គ​.ខ​.​ប​.​ជ​) កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ កន្លង​ទៅ​នៅ​សាលាខេត្ត បាន​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ក្នុង​រយៈពេល​១០​ខែ ដើមឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោកស្រី ប៉ុក ណា​ឌី អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំង​អំពេ​ី​ជួញដូរ​មនុស្ស​ថ្នាក់​ខេត្ត ដោយ​មានការ​រួម​ចូល​ពី​សំណាក់​អ្នក​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ ។

តាម​របាយការណ៍​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​១០​ខែ​ដើមឆ្នាំ​២០១៩​នេះ ពលករ​ទេសន្តរប្រវេសន៍​(​ពលករ​ខ្មែរ​) ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​មក​វិញ​មាន​ចំនួន​សរុប​១១.១១៨​នាក់​(​ស្រី ៣.៤៨៥​នាក់​)ក្នុង​នោះ​កុមារ​ចំនួន​១.​៤៥៧​នាក់​(​កុមារី​៥៩៣​នាក់​)​។ បើ​ប្រៀ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨ ដែល​មាន​ចំនួន​២៦.​៩៨១​នាក់ ឃេ​ី​ញថា​មានការ​ថយ​ចុះ​ចំនួន​១៥.៨៦៣​នាក់ ។ ឯ​សពពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត តាម​តួលេខ​របស់​កា​រិ​យាល័យ​អន្តោប្រវេសន៍​មាន​ចំនួន​៥​នាក់​(​ស្រី​ម្នាក់​) ។

លោកស្រី ប៉ុក ណា​ឌី បាន​មាន​ប្រសាសន៍ ជំរុញ​ដល់​អ្នក​ពាក់ព័ន្ធ​ត្រូវ ៖
-​បន្ត​អប់រំ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន
-​បន្ត​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្ត ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ហាង​ខារ៉ាអូខេ កន្លែងកម្សាន្ត កន្លែង​​ម៉ាស្សា ទប់ស្កាត់​សកម្មភាព​ជួញដូរ​ស្ត្រី និង​កុមារ
-​បន្ត​លើកកម្ពស់​បញ្ហា​សុខុមាលភាព​កុមារនៅ​ក្នុង​មណ្ឌល និង​ក្រៅ​មណ្ឌល
-​បន្ត​កិច្ចសហការ​ជាមួយ​អង្គការ​ដៃគូ ដើម្បី​ផ្ដល់​សេវា​ដល់​ជន​រង​គ្រោះ​ដែល​មាន​បញ្ហា​ពាក់ព័ន្ធ
-​សហការ​ជាមួយនឹង​អាជ្ញាធរ​ក្រុង​-​ស្រុក អង្គភាព​ពាក់ព័ន្ធ និង​អង្គការ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​រក​ឃើញ
-​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ​២០១៤
-២០១៨ ស្ដី​ពី​ផែនការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរមនុស្ស
-​បន្ត​ជំរុញ​ការ​ក្តាប់​ទិន្នន័យ​ចំណាកស្រុក និង​បង្ក្រាប​ជន​ដែល​លួច​ចេញ​-​ចូល​ទៅ​ប្រទេស​ថៃ តាម​ច្រក​របៀង​គ្មាន​ច្បាប់​អនុញ្ញាត
-​បន្ត​សហការ​ជាមួយ​អង្គការ​ដៃគូ​នានា ដើម្បី​ផ្តល់​សេវា​ដល់​ជន​រង​គ្រោះ​ដែល​មាន​បញ្ហា ឲ្យ​បាន​ទាន់​ពេលវេលា និង-​ត្រូវ​បន្ត​ចុះ​អធិការកិច្ច​ការងារ​តាម​សហគ្រាសគ្រឹះស្ថាន​ឯកជន និង​សេវា​កម្សាន្ត​នានា ​។

អត្ថបទសរសេរ ដោយ