YouTuberចំនួន៥ នៅក្នុងប្រទេសកម្ពុជាដែលមិនរាប់បញ្ចូលជាមួយ និងChanel YouTubeរបស់សារព័ត៌មានអាជីពទទួលបាន Subscriber ច្រើនជាងគេរហូតដល់ទៅរាប់លាននាក់ ។ នេះ បើយោងតាមប្រភពពី noxinfluencer ធ្វើការវិភាគទៅលើ ចំនួនsubscribers ។
YouTuber ទី១-មានឈ្មោះ Yong Ye មានចំនួន Subscriber រហូតដល់ជាង២,២៥លាននាក់ ។  មនុស្សភាគច្រើនស្គាល់ថា ជាក្រុមរតនះ វិបុល Chanel YouTube នេះ ធ្វើវីដេអូសម្ដែងរឿងបែបកំប្លែង ។ 

ទី២-Cambodia Wilderness មានចំនួន Subscriber១,៩ លាននាក់ ។ Chanel YouTubeនេះ ធ្វើវីដេអូអំពីជីវិតរស់នៅរបស់អ្នកជនបទ ស្រែចំការក្នុងការរុករក ធ្វើអន្ទាក់ចាប់ត្រី ឬចាប់សត្វផ្សេងៗដើម្បី យកមកធ្វើជាម្ហូបប្រចាំថ្ងៃរបស់ជីវិតអ្នកស្រែចំការ ។ 

ទី៣-Fan KIDA មានចំនួនអ្នក Subscribe ១,៧៨ លាននាក់។ Chanel YouTubeនេះធ្វើវិដេអូសម្ដែងរឿងបែបអប់រំខ្លីៗ និងកំប្លែងផងដែរ។ 

ទី៤-Natural life TV  មានចំនួន Subscriber១,៥៩លាននាក់ ។ Chanel YouTubeនេះ ធ្វើវិដេអូអំពីការធ្វើម្ហូបឆ្ងាញ់ប្លែកៗនៅតាមជនបទ ឬក្នុងព្រៃជាដើម ។ 

ចំណែកទី៥-KH Daily មានចំនួន Subscriber 1.45M Chanel  YouTubeនេះ ក៏ធ្វើវីដេអូទាក់ទងទៅនឹងការធ្វើម្ហូបនៅតាមស្រែចំការផងដែរ។ 

YouTuber ទាំងនេះ សុទ្ធសឹងតែបានបម្រើចក្ខុរបស់មនុស្សគ្រប់គ្នា ក៏ដូចជាទទួលបានការគាំទ្រយ៉ាងខ្លាំងពី Subscriberជាច្រើន ដែលបានតាមដាន និងចូលចិត្តមើលវិដេអូប្លែកៗ នៅក្នុងChanel Youtubeរបស់ពួកគេ ៕
                        
			         
				
ចែករំលែកព័តមាននេះ