ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​ត្រេកអរ ! ស្តេច​ប្រដាល់​អាស៊ី Manny Pacquiao ទទួល​សញ្ញាប័ត្រ​នៅ​អាយុ​៤០​ឆ្នាំ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Boxing Scene បានឱ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​មធ្យម WBA និង សមាជិក​ព្រឹទ្ធសភា នៅ​ប្រទេស​ហ្វី​លី​ពី​ន…

តាម​ប្រភព​ព័ត៌មាន Boxing Scene បានឱ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​មធ្យម WBA និង សមាជិក​ព្រឹទ្ធសភា នៅ​ប្រទេស​ហ្វី​លី​ពី​ន លោក Manny Pacquiao បាន​បង្ហើប​ថា លោក​ទទួល​បាន​សញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង រដ្ឋបាល​រដ្ឋាភិបាល ពី​សាកលវិទ្យាល័យ Makati ក្នុង​ប្រទេស​ហ្វី​លី​ពី​ន ដែល​លោក​បាន​បញ្ចប់​នៅ​អាយុ​៤០​ឆ្នាំ ។

អ្នកនយោបាយ​ហ្វី​លី​ពី​នរូ​ប​នេះ បាន​ចាប់ផ្តើម​ដោយ​សរសេរ​លើ​បណ្តាញ​សង្គម​ថា​៖«​វា​មិន​ដែល​យឺត​ពេល​ដើម្បី​សម្រេច​ក្តី​សុ​បិ​ន្ត​នោះ​ទេ​»​។ ជាមួយនឹង​រូបថត​បង្ហាញ​សញ្ញាប័ត្រ​ដោយ​ពាក់មួក​និង​អាវ​ផាយ​។

លោក​សរសេរ​ត​ទៀត​ថា​៖ «​ខ្ញុំ​នឹង​ចង​ចាំ​ជា​និច្ច​នូវ​មេរៀន​សំខាន់​ៗ​ដែល​ខ្ញុំ​បាន​រៀន​និង​គំនិត​ដែល​ខ្ញុំ​ទទួល​បាន​ពី​អ្នក​ទាំងអស់​គ្នា​! បរិញ្ញាប័ត្រ​សិល្បៈ​វិទ្យាសាស្ត្រ​នយោបាយ​និង​រដ្ឋបាល​រដ្ឋាភិបាល ខ្ញុំ​មាន​សេចក្តី​រំភើប​ណាស់​ដែល​បាន​ទទួល​សញ្ញាប័ត្រ​របស់ខ្ញុំ ហើយ​ភ្ជួរ​វា​លើ​ជញ្ជាំង​»​។

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​សូម​អរគុណ​ដល់​ភរិយា​ដ៏​ស្រស់​ស្អាត​ដែល​ជា​អ្នកគាំទ្រ​របស់ខ្ញុំ Jinkee និង កូន​ៗ Jimeul, Michael, Princess, Queenie និង Israel​។ ខ្ញុំ​ក៏​នឹង​បង្ហាញ​សញ្ញាប័ត្រ​នេះ​ដល់​ម្តាយ Dionisia និង ឪពុក​ខ្ញុំ និង​បងប្អូន​ខ្ញុំ ដែល​ជា​អ្នក​ក្នុង​ចំណោម​ភាព​ជោគជ័យ​របស់ខ្ញុំ និង មាន​សារៈសំខាន់​បំផុត​។ សូម​ឱ្យ​ភាព​ជោគជ័យ​ក្រៅ​សង្វៀន​ប្រដាល់​មួយ​នេះ​ជា​ការ​លើកទឹកចិត្ត សម្រាប់​មនុស្ស​ដែល​តស៊ូ​ទាំងអស់​គ្នា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ