ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់ៗក្លិបកំពូលហូឡង់មួយដេញគ្រូចេញបាត់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បានឱ្យ​ដឹង​ថា លោក Mark van Bommel ត្រូវ​បាន​ក្លិប​ហូ​ឡង់ PSV…

តាម​ប្រភព​ព័ត៌មាន Sky Sports បានឱ្យ​ដឹង​ថា លោក Mark van Bommel ត្រូវ​បាន​ក្លិប​ហូ​ឡង់ PSV Eindhoven បណ្តេញ​ចេញពី​តំណែង បន្ទាប់​ពី​ទទួល​បាន​ឡើង​កាន់​ក្លិប​នេះ​បាន​១៨​ខែ​។ PSV បាន​ចាញ់​ក្រុម Feyenoord ៣-១ កាលពី​ថ្ងៃអាទិត្យ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​លី​ក​ហូ​ឡង់ និង ១០​ពិន្ទុ​នៅ​ក្រោយ​ក្រុម Ajax និង AZ Alkmaar ។

លោក Van Bommel បាន​ចុះ​កិច្ចសន្យា​ពាក់កណ្តាល​ឆ្នាំ ប៉ុន្តែ​លទ្ធផល​មិនល្អ​មាន​ន័យ​ថា​គាត់​ត្រូវ​បាន​បណ្តេញចេញ​ដោយសារ​តែ​ការ​ធ្លាក់​ទម្រង់​លេង​របស់​ក្រុម​មាន​សភាព​ធ្ងន់ធ្ងរ​ពេក ។ នេះ​បើ​យោង​តាម​នាយក​គ្រប់គ្រង​ទូទៅ​លោក Toon Gerbrands ។

លោក Gerbrands បាន​បន្ត​ទៀត​ថា​៖«​ការ​ប្រកួត គឺជា​ពេលវេលា​សម្រាប់​ការ​វាស់វែង ប៉ុន្តែ​ដំណើរការ​ជុំវិញ​វា​ក៏​ជា​ផ្នែក​នៃ​ការ​សំរេចចិត្ត​ដែរ​។ យើង​តាមដាន​យ៉ាង​ម៉ត់ចត់​។ PSV គឺជា​ក្លឹ​ប​មួយ​ដែល​យើង​ព្យាយាម​ជួយ​និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​បាន​កើតឡើង​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​។ ការ​ចាប់អារម្មណ៍​របស់​ក្លិប​គឺ​មាន​សារៈសំខាន់​បំផុត​។ ការ​វាយតម្លៃ​ចុង​ក្រោយ​បាន​ធ្វើ​ឱ្យ​មានការ​សម្រេចចិត្ត​ដ៏​ឈឺចាប់​នេះ​។ យើង​បាន​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ឈាន​ដល់​កម្រិត​នេះ​។ ជា​អកុសល យើង​មិន​បាន​សម្រេច​បំណងប្រាថ្នា​ទេ​»​។

ក្លិប Eindhoven បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២​នៅ Eredivisie កាលពី​រដូវ​កាល​មុន ដោយ​មាន ៣ ពិន្ទុ​តាម​ពីក្រោយ Ajax ប៉ុន្តែ​បាន​ព្យាយាម​បង្កើត​ទម្រង់​លេង​នេះ​ឡើង​វិញ ក្នុង​លី​ក​អំឡុង​ពេល​យុទ្ធនាការ​បច្ចុប្បន្ន​។ PSV ក៏​បាន​ចេញ​នៅ​វគ្គ​ចែក​ពូ​ល​នៃ​ពានរង្វាន់ Europa League បន្ទាប់​ពី​បញ្ចប់​នៅ​ពីក្រោយ​ក្រុម LASK Linz និង Sporting Lisbon ក្នុង​ពូ​ល​D ។

កាលពី​នៅ​ជា​កីឡាករ លោក Van Bommel បាន​ឈ្នះ​ពានរង្វាន់​នៅ​ក្នុង​ប្រទេស​ចំនួន​៤ រួម​មាន​ពានរង្វាន់​លី​គ​កំពូល​ហូ​ឡង់​ចំនួន​៤ ជាមួយ PSV និង Champions League ជាមួយ Barcelona ។ ក្លិប PSV បាន​ប្រកាស​ថា​ពួក​គេ​នឹង​តែងតាំង​អ្នកគ្រប់គ្រង​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ច័ន្ទ​ស​ប្តា​ហ៍​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ