ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិរាជ ជិន​ហ្គិ​ស ខាន ពង្រីក​ចក្រភព​ម៉ុង​ហ្គោ​ល​ប្រកបដោយ​មហិច្ឆតា

4 ឆ្នាំ មុន

នៅ​ឆ្នាំ​១២០៦ តេ​មូ​ឈី​ន បាន​ដណ្តើម​ទឹកដី​ភាគច្រើន​នៃ​ម៉ុង​ហ្គោ​ល ហើយ​កុលសម្ព័ន្ធ ដែល​នៅ​សេសសល់​ត្រូវ​បាន​បង្ខំ​ឲ្យ​ទទួលស្គាល់​គាត់​ជា​មេដឹកនាំ​របស់​ពួក​គេ ។ គាត់​ក៏​បាន​ដាក់​ឈ្មោះ​ខ្លួនឯង​ពី តេ​មូ​ឈី​ន ទៅ​ជា​ជិន​ហ្គិ​ស ខាន…

នៅ​ឆ្នាំ​១២០៦ តេ​មូ​ឈី​ន បាន​ដណ្តើម​ទឹកដី​ភាគច្រើន​នៃ​ម៉ុង​ហ្គោ​ល ហើយ​កុលសម្ព័ន្ធ ដែល​នៅ​សេសសល់​ត្រូវ​បាន​បង្ខំ​ឲ្យ​ទទួលស្គាល់​គាត់​ជា​មេដឹកនាំ​របស់​ពួក​គេ ។ គាត់​ក៏​បាន​ដាក់​ឈ្មោះ​ខ្លួនឯង​ពី តេ​មូ​ឈី​ន ទៅ​ជា​ជិន​ហ្គិ​ស ខាន ។ ឈ្មោះ​របស់​គាត់​មានការ​បកប្រែ​ខុស​ៗ​គ្នា ដែល​មួយ​ក្នុង​ចំណោម​នោះ​បាន​ន័យ​ថា “​អធិបតេយ្យភាព​មហាសមុទ្រ​” ។

អធិរាជ ជិន​ហ្គិ​ស ខាន ពង្រីក​ចក្រភព​ម៉ុង​ហ្គោ​ល​ប្រកបដោយ​មហិច្ឆតា
ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​បាន​កាន់កាប់​ម៉ុង​ហ្គោ​ល​ទាំងមូល ជិន​ហ្គិ​ស ខាន បាន​ចាប់ផ្តើម យុទ្ធនាការ​ជោគជ័យ​មួយ​ប្រឆាំង​នឹង​រាជវង្ស ជិន ដោយ​ដណ្តើម​យក​រាជធានី​របស់​ពួក​គេ គឺហ្សុ​ង ទូ (​នៅ​ក្បែរ​ទីក្រុង​ប៉េ​កាំ​ង​បច្ចុប្បន្ន​) ក្នុង​ឆ្នាំ​១២១៥ ។ បន្ទាប់​មក​គាត់​បាន​បង្វែរ​ការចាប់អារម្មណ៍​ទៅ​ភាគ​ខាងលិច ដោយ​រំកិល​ខ្លួន​ឆ្ពោះទៅ​តំបន់​អាស៊ី​កណ្តាល ។ នៅ​ឆ្នាំ​១២១៩ គាត់​បាន​បើក​យុទ្ធនាការ​មួយទៀត ដែល​ទទួល​បាន​ជោគជ័យ​ប្រឆាំង​នឹង​ចក្រភព shah of Khwarezm (​មាន​មូលដ្ឋាន​នៅ​អ៊ី​រ៉​ង់​បច្ចុប្បន្ន​) ដែល​មាន​ប្រើ​កងទ័ព​រហូត​ដល់​ទៅ​២០​ម៉ឺន​នាក់ ។

ហេតុ​អ្វី​បានជា ជិន​ហ្គិ​ស ខាន មាន​អារម្មណ៍​ថា ​ត្រូវ​បាន​បង្ខំ​ឲ្យចាប់ផ្តើម​យុទ្ធនាការទាំងនេះ ? វា​គឺជា​សំណួរ​ដ៏​រសើប​នៃ​ការ​ជជែក​វែកញែក​គ្នា​ក្នុង​ចំណោម​អ្នកប្រាជ្ញ ។ នៅ​ក្នុង​ផ្នែក​មួយ​នៃ​សៀវភៅ “«ជិន​ហ្គិ​ស ខាន និង​ចក្រភព​ម៉ុង​ហ្គោ​ល» លោក Morris Rossabi មក​ពី​សាកលវិទ្យាល័យ​កូ​ឡុំ​បៀ​សរសេរ​ថា គំនិត​ជា​ច្រើន​ត្រូវ​បាន​ដាក់​ចេញ ។ វាអាច​ទៅ​រួច​ដែល​ថា សង្គ្រាម​គ្នា​ឯង​នៅ​ម៉ុង​ហ្គោ​ល​បាន​បង្ក​ភាព​ហត់នឿយ និង​ការ​ខ្វះខាត​ក្នុង​ការ​ផ្គត់ផ្គង់​ចំណីអាហារ ដូច្នេះ​ជិន​ហ្គិ​ស ខាន ត្រូវ​តែ​វាយឆ្មក់​ប្រទេស​ផ្សេង​ទៀត​ដើម្បី​ការពារ​ភាព​អត់ឃ្លាន ។ គំនិត​មួយទៀត​គឺថា ដោយសារ​អាកាសធាតុ​ស្ងួត​នៅ​ម៉ុង​ហ្គោ​លទើប​ធ្វើ​ឲ្យ ជិន​ហ្គិ​ស ខាន សម្រេចចិត្ត​ត្រូវ​កាន់កាប់​ដី​ថ្មី​សម្រាប់​ប្រជាជន​របស់​គាត់​រស់នៅ ។ប៉ុន្តែ​គំនិត​មួយទៀត​គឺថា ជិន​ហ្គិ​ស ខាន មាន​អារម្មណ៍​ថា គាត់​មាន​សិទ្ធិ​ជា​អាទិទេព​ដើម្បី​យកឈ្នះ​ពិភពលោក ។

មិន​ថា​មាន​ហេតុផល​អ្វី​ក៏​ដោយ ការ​ដណ្តើម​បាន​ទឹកដី​ដ៏​ឆាប់រហ័ស​របស់ គាត់​បាន​ធ្វើ ឲ្យ
ពិភពលោក​ភ្ញាក់ផ្អើល​។ យុទ្ធសាស្ត្រ​របស់​គាត់ គឺ​ការ​ប្រើប្រាស់​ធ្នូ​គ្រឿង​សស្ត្រាវុធ និង​ការ
ដកថយ ហើយ​គាត់​បាន​បង្កើត​ការ​ច្នៃប្រឌិត​ថ្មី​ក្នុង​ទម្រង់​ជា​រដ្ឋាភិបាល និង​អង្គការ ។ គាត់
បាន​ផ្លាស់​ប្តូរ​សង្គម​ម៉ុង​ហ្គោ​ល​ទៅ​ជា​កុលសម្ព័ន្ធ​មួយ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ច្បាំង និង​គ្រប់គ្រង​ជា​ចក្រភព​មួយ ។ រឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕

បញ្ជាក់ ៖ វគ្គទី១ អធិរាជ ជិន​ហ្គិ​ស ខាន ឬ ហ្ស​ង់​ស៊ី ខាន់ស្ថាបនិក​នៃ​ចក្រភព​ម៉ុង​ហ្គោ​ល

វគ្គទី២ ជីវិត​កុមារភាព​របស់​អធិរាជ ជិន​ហ្គី​ស ខាន ឬ ហ្ស​ង់​ស៊ី ខាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ