ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិរាជ ជិន​ហ្គិ​ស ខាន ឬ ហ្ស​ង់​ស៊ី ខាន់ស្ថាបនិក​នៃ​ចក្រភព​ម៉ុង​ហ្គោ​ល

4 ឆ្នាំ មុន

អធិរាជ ជិន​ហ្គិ​ស ខាន ឬ ហ្ស​ង់​ស៊ី ខាន់ ( Ghengis Khan) គឺជា​អ្នក​ចម្បាំង​សតវត្សរ៍ទី​១៣…

អធិរាជ ជិន​ហ្គិ​ស ខាន ឬ ហ្ស​ង់​ស៊ី ខាន់ ( Ghengis Khan) គឺជា​អ្នក​ចម្បាំង​សតវត្សរ៍
ទី​១៣ នៅ​អាស៊ី​កណ្តាល ដែល​បាន​បង្កើត​ចក្រភព​ម៉ុង​ហ្គោ​ល ដែល​ជា​ចក្រភព​ធំ​បំផុត​មួយ
នៅ​ក្នុង​ប្រវត្តិសាស្ត្រ ។ ក្រោយ​ពេល​ដែល​គាត់​បានបាត់បង់ជីវិត ចក្រភព​នេះ​បាន​គ្រប់គ្រង​ទឹក
ដី​យ៉ាងច្រើន​នៅ​ក្នុង​ប្រទេស​ចិន និង​អាស៊ី​កណ្តាល ។ អ្នក​ស្នង​តំណែង​របស់ ជិន​ហ្គិ​ស ខាន
បាន​បន្ត​ត្រួតត្រា​ចក្រភព​នេះ​ជាមួយ​ទឹកដី​នៅ​ម​ជ្ឈឹ​ម​បូព៌ា អាស៊ី​ខាងត្បូង អាស៊ី​អាគ្នេយ៍
និង​អឺរ៉ុប​ខាងកើត ។

ក្នុង​សៀវភៅ “​ជិន​ហ្គិ​ស ខាន និង​ចក្រភព​ម៉ុង​ហ្គោ​ល​” អ្នកនិពន្ធ លោក Jean-Paul Raux
ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Ecole du Louvre បាន​និយាយ​ថា ទោះបីជា​មាន​សមិទ្ធិ​ផល​ដ៏​អស្ចារ្យ និង​កេរ្តិ៍ឈ្មោះ​ដ៏​កាច​សាហាវ​ក៏​ដោយ ក៏​នៅ​មានរឿង​ជា​ច្រើន​អំពី​អ​ធិ
រាជ ជិន​ហ្គិ​ស ខាន ដែល​យើង​មិនដឹង ។ ឧទាហរណ៍ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ មិន​មាន​រូបភាព​ពិតប្រាកដ​របស់​បុរស​ម្នាក់​នេះឡើយ ។ រាល់​រូបភាព​របស់​គាត់ គឺ​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​មរណភាព ឬ​ដោយ មនុស្សដែល​មិន​ដែល​ជួប​គាត់ ។ លើស​ពី​នេះ​ទៀត រហូត​ទាល់តែ ជិន​ហ្គិ​ស ខាន ទទួល​បានការ​គ្រប់គ្រង​លើ​ប្រជាជន​អ៊ុយ​ហ្គ័​រ ទើប​ជនជាតិ​ម៉ុង​ហ្គោ​លី​មិន​មាន​ប្រព័ន្ធ​សរសេរ​ទេ ។ កំណត់​ត្រាជា​ច្រើន​ពី​ជីវិត​របស់​គាត់​ត្រូវ​បាន​សរសេរ​ដោយ​ជនបរទេស ។

កំណត់​ត្រា​ម៉ុង​ហ្គោ​លី​ដ៏​សំខាន់​មួយ​ដែល​នៅ​សេសសល់​ត្រូវ​បាន​គេ​ហៅ​ថា “​ប្រវត្តិសាស្ត្រ​សម្ងាត់​របស់​ម៉ុង​ហ្គោ​ល​”ប៉ុន្តែ​ត្រូវ​បាន​សរសេរ​ដោយ​ជន​មិន​បញ្ចេញ​ឈ្មោះ បន្ទាប់​ពី​មរណភាព​របស់​ជិន
ហ្គិ​ស ខាន ។ អ្វី​ដែល​អ្នកប្រវត្តិសាស្ត្រ​សម័យ​ថ្មី​អាច​ប្រមូល​បាន គឺ ជិន​ហ្គិ​ស ខាន បាន​កើត​ប្រហែលជា​នៅ​ក្នុង​ឆ្នាំ​ទស្សវត្សរ៍ ១១៦០ (​ឆ្នាំ​ពិតប្រាកដ​គឺ​មិន​ច្បាស់​ឡើយ​) ហើយ​បាន​បាត់បង់ជីវិត នៅ​ខែសីហា ឆ្នាំ​១២២៧ ក្នុង​កំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ប្រជាជន​ថា​ន​ហ្គូ​ត (Tangut)​។

ជីវិត​កុមារភាព​របស់​អធិរាជ ជិន​ហ្គី​ស ខាន ឬ ហ្ស​ង់​ស៊ី ខាន់
Syed Anwarul Haque Haqqi ដែល​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Aligarh Muslim នៅ​ក្នុង​សៀវភៅ​របស់​គាត់​ឈ្មោះ Chingiz Khan ៖ The Life and Legacy of an
Empire Builder បាន​ឲ្យ​ដឹង​ថា ជិន​ហ្គិ​ស ខាន បាន​កើតមក​ដោយ​មានឈ្មោះ​ថា តេ​មូ​ឈី​ន
(Temujin ឬ Temuchin)​។ នៅ​ពេល​នោះ​ម៉ុង​ហ្គោ​ល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​បក្ខសម្ព័ន្ធ
និង​ក្រុម​កុលសម្ព័ន្ធ​ផ្សេង​ៗ​គ្នា ។

ឪពុក​របស់​គាត់​ឈ្មោះ យេស៊ូ​កៃ ( Yesukai ) ជា​ម្ចាស់ និងជា​អ្នកដឹកនាំ​ប្រជាជន​ចំនួន​៤​ម៉ឺន​គ្រួសារ​ក្នុង​បក្ខសម្ព័ន្ធ Borjigin ។ ម្តាយ​របស់​លោក គឺ​លោកស្រី ហូ​លុន (Hoelun) ត្រូវ​បាន​ចាប់​ហើយ​បង្ខំ​ឲ្យ​ក្លាយជា​ប្រពន្ធ​របស់ Yesukai (​វាជា​រឿង​ធម្មតា​នៅ​ម៉ុង​ហ្គោ​ល​នៅ​ពេល​នោះ​)​។ គាត់​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា តេ​មូ​ឈី​នដើម្បី​អបអរសាទរ​ជ័យ​ជំនះ​របស់​ឪពុក​លើ​ខ្មាំងសត្រូវ​ដែល​មានឈ្មោះ​ថា តេ​មូ​ឈី​ន ផង​ដែរ ។ រឿងនេះនឹងមានផ្សាយជូនបន្តទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ