ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​កុមារភាព​របស់​អធិរាជ ជិន​ហ្គី​ស ខាន ឬ ហ្ស​ង់​ស៊ី ខាន់

4 ឆ្នាំ មុន

យើង​មិនដឹង​អំពី​ជីវិត​ដំបូង​របស់​គាត់​ទេ ប៉ុន្តែ​វា​សម​ហេតុផល​ក្នុង​ការ​ស្មានថា ក្នុង​វ័យ​កុមារភាព​រហូត​ក្លាយជា​យុវជន គាត់​ប្រហែលជា​ត្រូវ​បាន​រស់នៅ​ក្នុង បរិយាកាស​ដ៏លំបាក​នៃ​ជីវិត​ពនេចរ ខណៈ​កុលសម្ព័ន្ធ​នីមួយ​ៗ​ត្រូវ​តស៊ូ​ប្រយុទ្ធ ស៊ីសាច់ហុតឈាម​គ្នា​ក្នុងភ្លើងសង្គ្រាម ។ នៅ​អាយុ​៩​ឆ្នាំ តេ​មូ​ឈី​ន…

យើង​មិនដឹង​អំពី​ជីវិត​ដំបូង​របស់​គាត់​ទេ ប៉ុន្តែ​វា​សម​ហេតុផល​ក្នុង​ការ​ស្មានថា ក្នុង​វ័យ​កុមារភាព​រហូត​ក្លាយជា​យុវជន គាត់​ប្រហែលជា​ត្រូវ​បាន​រស់នៅ​ក្នុង បរិយាកាស​ដ៏លំបាក​នៃ​ជីវិត​ពនេចរ ខណៈ​កុលសម្ព័ន្ធ​នីមួយ​ៗ​ត្រូវ​តស៊ូ​ប្រយុទ្ធ ស៊ីសាច់ហុតឈាម​គ្នា​ក្នុងភ្លើងសង្គ្រាម ។

នៅ​អាយុ​៩​ឆ្នាំ តេ​មូ​ឈី​ន បាន​ភ្ជាប់ពាក្យ​ជាមួយ​នាង ប័​រ​តេ​(Börte) ដែល​ជា​កូន ស្រី​អាយុ​១០​ឆ្នាំ​របស់​លោក ដៃ សេ​ជិន (Dai Sechen) មេដឹកនាំ​កុលសម្ព័ន្ធ Jungirat​។ អ្នកនិពន្ធ​សៀវភៅ លោក Haqqi ជឿជាក់​ថា តេ​មូ​ឈី​ន រស់នៅ​ជាមួយ​ឪពុកក្មេក​មួយរយៈ ទោះបីជា​នេះ​ជា​ប្រភព​នៃ​ការ​ជជែក​វែកញែក​ក្នុង​ចំណោម​អ្នកប្រាជ្ញ​ក៏​ដោយ ។ នៅ​ពេល​មួយ​នោះ​ឪពុក​របស់ តេ​មូ​ឈី​ន បាន​ស្លាប់ (​សង្ស័យ​ដោយ​ការ​បំពុល​ក្នុង​អាហារ​) ហើយ​តេ​មូ​ឈី​ន ក៏​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​ស្វែងរក​ឪពុក​របស់​គាត់​ដែល​បានបាត់បង់ជីវិត ។ អំណាច​របស់​ក្រុម​គ្រួសារ​គាត់​បាន​រសាត់​ឆ្ងាយ ខណៈ​អ្នក​ដើរ​តាម​ឪពុក​គាត់​ជាច្រើន​បាន​បោះបង់​ចោល​ពួក​គេ ។

ក្រុម​គ្រួសារ តេ​មូ​ឈី​ន និង​អ្នក​ដែល​នៅ​សេសសល់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចិញ្ចឹមជីវិត​នៅ​លើវាលស្មៅ​តូច​មួយ ដោយ​ត្រូវ​ប្រយុទ្ធ​គ្នា​ជាមួយ​ចោរ និង​គូប្រជែង​ចាស់​របស់​ឪពុក​លោក​ដោយ​ពួក​គេ​សង្ឃឹមថានឹង​សម្លាប់​គ្រួសារ​របស់​គាត់​ឲ្យ​ខាន​តែ​បាន ។ នៅ​អាយុ​១៤​ឆ្នាំតេ​មូ​ឈី​ន ត្រូវ​បាន​គេ​និយាយ​ថា​បាន​សម្លាប់​បងប្អូន​ពោះ​មួយ​របស់​គាត់​ឈ្មោះ Bektor​។

ជិន​ហ្គិ​ស ខាន ឡើង​កាន់​អំណាច​ដោយ​វិធី​ណា ?
ពីរ​បី​ឆ្នាំ​កន្លង​ផុត​ទៅ តេ​មូ​ឈី​ន មាន​អារម្មណ៍​ថា​គាត់​រឹង​មាំ​គ្រប់គ្រាន់​ក្នុង​ការ​វិល ត្រឡប់
ទៅ​កាន់​កុលសម្ព័ន្ធ Dai Sechen ហើយ​ចាប់ដៃ​នាង Borte ក្នុង​អាពាហ៍ពិពាហ៍ ។ គាត់​បាន​ឲ្យ
តម្លៃ​កម្លាំង​កងទ័ព​ខ្លួនឯង​ខ្ពស់​ពេក​រហូត​ធ្វើ​ឲ្យ​ភរិយា​របស់​គាត់​ត្រូវ​បាន​គេ​ចាប់ជម្រិត​ក្រោម​ការ​វាយឆ្មក់​ពី​កុលសម្ព័ន្ធ Merkit ។ តេ​មូ​ឈី​ន ត្រូវ​ស្វែងរក​ជំនួយ​ពី​មិត្តភក្តិ​របស់​គាត់ គឺ Jamuqa និង Toghrul ដើម្បី​ជួយ​រំដោះ​នាង​មក​វិញ (​ពួក​គេ​ទាំង​ពីរ​រីករាយ​ក្នុង​ការជួយ​ដូចដែល​ពួក​គេ​ស្អប់​កុលសម្ព័ន្ធ Merkit ខ្លាំង​ណាស់​) ។

ប្រភព​ប្រវត្តិសាស្ត្រ​ចិន​និយាយ​ថា ពេល​មួយ​នោះ តេ​មូ​ឈី​ន ត្រូវ​បាន​ចាប់ខ្លួន​ដោយ​រាជវង្ស ជិន (​គ្រប់គ្រង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ចិន​) ហើយ​ត្រូវ​បាន​គេ​ឃុំ​នៅ​ទីនោះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ ថា​តើ​រឿង​នេះ​ពិតប្រាកដ ឬ​អត់ គឺ​គ្មាន​អ្នកដឹង​ច្បាស់លាស់​នោះ​ទេ ។កំណត់​ត្រា​បាន​បង្ហាញ​ថា កុលសម្ព័ន្ធ​របស់​តេ​មូ​ឈី​ន ប្រហែល​១២០០​នាក់ បាន​ចងសម្ព័ន្ធភាព​ជាមួយ​កុលសម្ព័ន្ធ Toghrul ដើម្បី​ចាប់ផ្តើម​យុទ្ធនាការ​ប្រឆាំង​នឹង​កុលសម្ព័ន្ធ Tatars ដែល​ពួក​គេ​បាន​យកឈ្នះ​នៅ​ឆ្នាំ​១២០២ ។ ក្រោយមក ដៃគូ​កុលសម្ព័ន្ធ​ទាំង​ពីរ​នេះក៏​ឈ្លោះ​គ្នា ហើយ​ចុង​ក្រោយ​កុលសម្ព័ន្ធ Toghrul ត្រូវ​បាន​កម្ចាត់​ដោយ​កុលសម្ព័ន្ធ តេ​មូ​ឈី​ន ។ បន្ទាប់​មក តេ​មូ​ឈី​ន ក៏​បាន​ប្រយុទ្ធ​នឹង​កុលសម្ព័ន្ធ Jamuqa ហើយ​ទីបំផុត​គាត់ក៏​ឈ្នះ​ទៀត ។ រឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕

បញ្ជាក់ ៖ វគ្គទី១ អធិរាជ ជិន​ហ្គិ​ស ខាន ឬ ហ្ស​ង់​ស៊ី ខាន់ស្ថាបនិក​នៃ​ចក្រភព​ម៉ុង​ហ្គោ​ល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ