ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ចុះធ្វើរដ្ឋបាល បែកធ្លាយកន្លែងចោរកម្ម​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៥ ធ្នូ ឆ្នាំ​២០១៩ កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ទឹកថ្លា ចុះ​ល្បាត​ធ្វើ​រដ្ឋបាល​ចំហរ នៅ​ចំណុច​ភូមិ​ព្រែក​ទាល់…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៥ ធ្នូ ឆ្នាំ​២០១៩ កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ទឹកថ្លា ចុះ​ល្បាត​ធ្វើ​រដ្ឋបាល​ចំហរ នៅ​ចំណុច​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ហើយ​បាន​ជួប​ប្រទះ​កន្លែង​ទទួលផល​ចោរកម្ម ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ រស់ ម៉ូត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ដោយ​ដកហូត​ម៉ូតូ​ចំនួន​៤​គ្រឿង ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា ម៉ូតូ​ចំនួន​២​គ្រឿង ឈ្មោះ រស់ ម៉ូត បាន​ទិញ​ពី​ឈ្មោះ សួន វ​ណ្ណា​រិ​ទ្ធ ហៅ ឡាក់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កំពង់​ចិន ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ហើយ​ក៏​បន្ត​ទៅ​ឆែក​ផ្ទះ​ឈ្មោះ សួន វ​ណ្ណា​រិ​ទ្ធ ដកហូត​បាន​ម៉ូតូ​ចំនួន​២​គ្រឿង​ទៀត​ជា​ផល​នៃ​ចោរកម្ម ។

ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​តាម​នីតិវិធី​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ធ្នូ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ