ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​៨​នាក់​ ពាក់ព័ន្ធ​ការ​បង្ក​រ.បួ.ស​ស្នាម ​និង​បំផ្លា.ញ​ទ្រព្យ​ស​ម្ប​ត្តិ​

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ កន្លង​ទៅ កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អធិ​ការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌមានជ័យ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្មេង​ទំនើង​ជា​បន្តបន្ទាប់​ចំនួន​៨​នាក់ ។

ក្រុម​ជន​ទាំងនេះ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស គឺ​កាប់​និង​វាយ​បណ្តាល​ឱ្យ​រង​របួស និង​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ប្រព្រឹត្ត​នៅ​ចំណុច​ស្ថានីយប្រេង​ឥន្ធនៈ​តូ​តា​ល់ ផ្លូវជាតិ​លេខ​១ សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ កាលពី​ថ្ងៃ​ទី​១៩ ខែតុលា​ឆ្នាំ​២០២៥ វេលា​ម៉ោង​១១​និង​៥៨​នាទី​យប់ ។

ក្មេង​ទំនើង​ទាំង​៨​នាក់​នេះ សុទ្ធតែ​ប្រុស មាន ៖
១-​ឈ្មោះ នូ សុវណ្ណ​ដេ​វិ​ស អាយុ​១៧​ឆ្នាំ ។
២-​ឈ្មោះ រស្មី ឧត្តម អាយុ​១៧​ឆ្នាំ ។
៣-​ឈ្មោះ នី អាប់​ឌុ​ល​អា​ហ្សុ​ី​ស អាយុ​១៧​ឆ្នាំ ។
៤-​ឈ្មោះ ប៉ុប ហួ​ន អាយុ​១៧​ឆ្នាំ ។
៥-​ឈ្មោះ ឆាយ លី​ឈ័​រ អាយុ​១៧​ឆ្នាំ ។
៦-​ឈ្មោះ នៅ កាញ់​ណា​រ័​ត្ន អាយុ​១៧​ឆ្នាំ ។
៧-​ឈ្មោះ ជា សុខ​លៀប អាយុ​១៧​ឆ្នាំ ។
៨-​ឈ្មោះ សេង វី​រៈ ហៅ ឡូ​ហ្គេ​ន អាយុ​១៨​ឆ្នាំ ។

ក្រោយ​ពេល​ឃាត់ខ្លួន ក្មេង​ទំនើង​ទាំង​៨​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ