ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​គួរ​ដាំ​ដំណាំ​ប្រភេទ​ណាខ្លះ ពេល​ខ្វះ​ទឹក​ស្រោចស្រព?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្មី​ៗ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ទៅ​ដល់​ប្រជា​កសិករ​នៅ​ទូ​ទាំង​ប្រទេស​ឱ្យ​ផ្អាក​ធ្វើស្រែ​ប្រាំង​ជា​លើក​ទី ២ ព្រោះ​ឆ្នាំ​នេះ​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​គ្រប់គ្រាន់​ក្នុង​ការ​ស្រោចស្រព ដោយ​ឱ្យ​ប្រជា​កសិករ​ងាក​មក​រក​ការ​ដាំ​ដុះ​ដំណាំ​ទាំងឡាយ​ណា​ប្រើប្រាស់​ទឹក​តិច ។ ដូច្នេះ​តើ​ប្រជា​កសិករ​គួរ​ជ្រើសរើស​ដំណាំ​ប្រភេទ​ណាខ្លះ​ប្រើប្រាស់​ទឹក​ស្រោចស្រព​តិចតួច​តែ​ទទួល​បាន​ផល ឬ​ចំណូល​ដូច​ទៅ​នឹង​ការ​ធ្វើស្រែ​ប្រាំង​លើក​ទី ២ ដែរ?…

រាជធានី​ភ្នំពេញ​៖ ថ្មី​ៗ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ទៅ​ដល់​ប្រជា​កសិករ​នៅ​ទូ​ទាំង​ប្រទេស​ឱ្យ​ផ្អាក​ធ្វើស្រែ​ប្រាំង​ជា​លើក​ទី ២ ព្រោះ​ឆ្នាំ​នេះ​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​គ្រប់គ្រាន់​ក្នុង​ការ​ស្រោចស្រព ដោយ​ឱ្យ​ប្រជា​កសិករ​ងាក​មក​រក​ការ​ដាំ​ដុះ​ដំណាំ​ទាំងឡាយ​ណា​ប្រើប្រាស់​ទឹក​តិច ។ ដូច្នេះ​តើ​ប្រជា​កសិករ​គួរ​ជ្រើសរើស​ដំណាំ​ប្រភេទ​ណាខ្លះ​ប្រើប្រាស់​ទឹក​ស្រោចស្រព​តិចតួច​តែ​ទទួល​បាន​ផល ឬ​ចំណូល​ដូច​ទៅ​នឹង​ការ​ធ្វើស្រែ​ប្រាំង​លើក​ទី ២ ដែរ?

បើ​តាម​កសិករ​គំរូ និង​មានបទពិសោធន៍​លើ​ការ​ដាំ​ដុះ​ដំណាំ​ប្រើប្រាស់​ទឹក​តិចតួច ម្នាក់​នៅ​ខេត្តតាកែវ បានឱ្យ​ដឹង​ថា ការ​ដាំ​ដុះ​ដំណាំ​ជា​ទូទៅ​ប្រជា​កសិករ​ត្រូវ​ចេះ​មើល​តាម​កាលៈទេសៈ​ជាក់ស្តែង​គួរ​ជ្រើសរើស​ដំណាំ​ណា​ដែល​ឆាប់​ផ្តល់​ផល​ក្នុង​រយៈពេល​តែ​ជាង ១ ខែ តួយ៉ាង​ដូច​ជា​ត្រកួន កញ្ឆែត និង​ភ្លៅកង្កែប​ជាដើម ។

លោក រស់ ម៉ៅ កសិករ​គំរូ​នៅ​ខេត្តតាកែវ មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ១២ ខែធ្នូ​ម្សិលមិញ​ថា​ដំណាំ​បន្លែ​ដែល​អាច​ដាំ​នៅ​លើ​ដីស្រែ​ប្រាំង​បាន ហើយ​ប្រើប្រាស់​ទឹក​ស្រោចស្រព​តិចតួច មាន​ដូច​ជា​ត្រ​គួ​ន​, កញ្ឆែត​, ភ្លៅកង្កែប​, ត្រសក់ស្រូវ​, ល្ពៅ​, ត្រឡាច​,​ននោងជ្រុង​(​ស្រែ​ប្រាំ​) ។ ដំណាំ​ទាំងនេះ វា​ប្រើរ​រយៈពេល​តែ​ជាង​មួយ​ខែ​ប៉ុណ្ណោះ អ៊ីចឹង​យើង​បែរមក​ដាំ​ដំណាំ​ទាំង​អស់នេះ​វិញ ។ លោក​បញ្ជាក់​ថា «​បើ​កសិករ​ផ្អាក​ធ្វើស្រែ​ប្រាំង ងាក​មក​ដាំ​ដំណាំ​ខាងលើ​នេះ អាច​ប្រមូល​ផល​បាន​ពីរ​ដង ដោយ​មិន​បារម្ភ​ពី​ការ​ខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​នោះ​ទេ ។ ជាក់ស្តែង​ត្រឡាច គេ​មូ​ប​ទឹក​ដាក់​តែ​ពីរ​ដង​ប៉ុណ្ណោះ ដោយ​លើក​ទី​មួយ​នៅ​ពេល​គេ​ជ្រុំជើង​ដំណាំ​និង​ម្តងទៀត​នៅ​ពេល​ដំណាំ​ចេញ​ក្តិ​ប ឬ​ផ្កា​» ។

លោក​បន្ត​ថា សម្រាប់​រូប​ខ្ញុំ ខ្ញុំ​បាន​រៀបចំ ឬ​ត្រៀមខ្លួន​រួចរាល់ យោង​តាម​សម្តេច​លោក​មាន​ប្រសាសន៍​កាលពី​ថ្មី​ៗ​នេះ យើង​មានការ​ខ្វះ​ទឹក​ច្រើន​មិន​អាច​ដាំ​ដំណាំ​អ្វី​ដែល​ប្រើប្រាស់​ទឹក​ច្រើន អ៊ីចឹង​ត្រៀម​ដាំំ​ដំណាំ​ណា​ដែល​ប្រើ​ទឹក​តិច មិន​ដាំ​ដំណាំ​ណា​ប្រើ​ទឹក​ច្រើន​ទេ​» ។

បើ​តាម​កសិករ​គំរូ​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា «​បច្ចុប្បន្ន​នេះ​បាន​ដាំ ឬ​កំពុង​ត្រៀម​ដំណាំ​ប្រើ​ទឹក​ស្រោចស្រព​តិច​ដែល​មាន​ដូច​ជា​៖ សណ្តែក​គួរ​,​ត្រសក់​, ល្ពៅ​, ត្រ​គួ​ន​, ភ្លៅកង្កែប និង​តាំងឱ​ជាដើម ។ សម្រាប់​ខ្ញុំ​មិន​មានការ​ព្រួយបារម្ភ​នោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រជា​កសិករ​ផ្សេង​ទៀត គឺ​គាត់​ពិតជា​មានការ​ព្រួយបារម្ភ​ហើយ ព្រោះ​ខ្ញុំ​បាន​បញ្ជ្រៀប​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ នឹង​បាន​ត្រៀមខ្លួន​តាំងពី​យូរណាស់​មក​ហើយ​» ។

តាម​កសិករ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ការ​ប្រមូល​ផល ឬ​ការ​ទទួល​បាន​ចំណូល​ពី​ការ​លក់​ដំណាំ ឬ​បន្លែ​ពេញ​មួយ​ឆ្នាំ​ៗ​គ្មាន​ការ​អាក់ខាន​ទេ ។ នៅ​រដូវវស្សា​ដាំ​ដំណាំ​នៅ​ដី​ទួល រដូវ​វ​ប្រាំង​ដាំ​នៅ​តាម​ដី​ទាប​ៗ​ដូច​ជា​នៅ​ក្នុង​ប្រឡាយ​ទឹកជា​ដើម ។

ទន្ទឹម​នឹង​ប្រមុខ​រាជរដ្ឋាភិបាល​អំពាវនាវ​ដល់​ប្រជា​កសិករ​ងាក​មក​ដាំ​ដុះ​ដំណាំ​ប្រើប្រាស់​ទឹក​តិច បើ​តាម​ការ​កត់សម្គាល់​របស់​លោក រស់ ម៉ៅ គឺ​តាម​រយៈ​អង្គការ ដែល​បាន​ហៅ​ទៅ​តាម​តំបន់​ផ្សេង​ចែករំលែក​បទ​ពិសោធន៍​ការ​ដាំ​ដុះ គឺ​ប្រជាពលរដ្ឋ​ភាគច្រើន​ពួក​គាត់​ធ្វើ​អត់​កើត​ទេ គាត់​អត់​យល់​ទេ ។ តែបើ​គាត់​បានឃើញ ឬ​មាន​អ្នក​ណែនាំ​ប្រាប់​ពី​ការ​ដាំ​ដុះ ឬ​ការ​កែ​ច្នៃ​គឺ​ពួក​គាត់​អាច​ធ្វើ​បាន ។ ប៉ុន្តែ​បើ​ឱ្យ​ពួក​គាត់​រក​នឹក​ដោយ​ខ្លួនឯង​គឺ​ទៅ​មិន​រួច​ទេ ។

ពាក់ព័ន្ធ​នឹង​ការ​ដំ​ដុះ​ដំណាំ និង​ការ​ប្រើប្រាស់​ទឹក​នៅ​ពេល​ខាង​មុខ​នេះ យោង​តាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថ្មី​ៗ​នេះ​គឺ ទឹក​នៅ​តាម​បឹងបួរ ត្រពាំង​យើង​ត្រូវ​ចេះ​សន្សំ​សំចៃ អ៊ីចឹង​ទេ​បានជា​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ធ្វើស្រែ​ប្រាំង​តែ​មួយ​ដង​បាន​ហើយ ឯលើ​ក​ទី​ពីរ​គួរ​ដាំ​ដំណាំ​អ្វី​ផ្សេង​ដែល​ប្រើប្រាស់​ទឹក​តិច​ជាង ។ សម្តេច​តេ​ជោ​លើក​ឡើង​ថា «​ប្រជាពលរដ្ឋ​យើង​គាត់​ឧស្សាហ៍​ណាស់ ធ្វើស្រែ​ប្រាំង​ច្រូតកាត់​រួច​ហើយ គាត់​ធ្វើស្រែ​ម្តងទៀត តែ​ដល់​លើក​ទី​ពីរ​នេះ​ទើប​ជា​បញ្ហា ត្រូវ​អន្តរាគមន៍ ចង់បាន​ស្រូវ​មួយ​ហិ​កតា​ត្រូវការ​ទឹក​យ៉ាង​ហោច ១,២ ម៉ឺន​ម៉ែត្រគូប​ទើបបាន​ស្រូវ​មួយ​ហិ​កតា ។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ​ថា «​ដើម្បី​ធានា​ថា​ទឹក​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព​បម្រើ​ឱ្យ​ជីវភាព​របស់​ប្រជាជន និង​កុំឱ្យ​មានការ​លំបាក​ក្នុង​ការ​អន្តរាគមន៍​ដោយសារ​តែ​ការ​ធ្វើ​របស់​យើង ។ យើង​អាច​ផ្ទេរ​ពី​ការ​ធ្វើ​ស្រូវ​ទៅ​ដាំ​ជា​បន្លែបង្ការ ឬ​ដំណាំ​ដាំ​ដុះ​ដទៃ​ទៀត​ដែល​ប្រើប្រាស់​ទឹក​តិច​ជាង​ការ​ធ្វើស្រែ​សម្រាប់​ប្រជាពលរដ្ឋ​យើង​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ