៣ ទម្លាប់​ក្នុង​ការ​គិត​ដែល​ធ្វើ​ឲ្យ​អ្នក​បរាជ័យ


ផ្លូវ​ដើរទៅ​រក​ភាព​ជោគជ័យ​តម្រូវ​ឲ្យ​មនុស្ស​បោះបង់​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​បរាជ័យ និង​ភាព​ខ្ជិលច្រអូស ជឿជាក់​លើ​ខ្លួនឯង រក្សា​ការ​យកចិត្តទុកដាក់ និង​មិន​រង់ចាំ​ឱកាស ។ តែ​មាន​ពេល​ខ្លះ​ការ​ធ្វើ​ដូច្នេះ​គឺ​មិន​ងាយ​ដូច​ការ​គិត​ទេ ។ ផ្ទុយ​មក​វិញ មនុស្ស​អាច​ធ្លាក់​ចូល​ក្នុង​អន្ទាក់​មួយ​ចំនួន​ដែល​រារាំង​មិន​ឲ្យ​ពួក​គេ​ទៅ​ដល់​គោលដៅ​ផង​ដែរ ។ ជាក់ស្តែង​អន្ទាក់​មួយ​ក្នុង​ចំណោម​អន្ទាក់​ជា​ច្រើន គឺ​ទស្សនៈ ។ ដូច្នេះ​បើ​អ្នក​ចង់​ជោគជ័យ​ទាំង​ក្នុង​ការ​រក​លុយ និង​ការងារ​នោះ អ្នក​ត្រូវ​តែ​ជៀសវាង​ការ​គិត​ដូច​ខាងក្រោម​នេះ​៖

១. ការ​មិន​អាច​មើលឃើញ​ភាព​ជោគជ័យ​របស់​ខ្លួនឯង​៖
សុភមង្គល​ស្មើនឹង​ការ​ពិត​ជាក់ស្តែង​ដក​នឹង​ការ​រំពឹង​ទុក​របស់​មនុស្ស ។ មនុស្ស​ម្នាក់​កាន់តែ​មាន​សុភមង្គល​ពេល​ដែល​ការ​ពិត​ជាក់ស្តែង​ល្អ​ប្រសើរ​ជាង​ការ​រំពឹង​ទុក​របស់​ពួក​គេ ។ តែ​វា​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​បន្ទាប​ស្តង់ដារ ឬ​ការ​រំពឹង​ទុក​របស់​ខ្លួន​ដើម្បី​មាន​សុភមង្គល​ទេ ។ ផ្ទុយ​មក​វិញ អ្នក​ត្រូវ​រក​វិធី​ដើម្បី​ធ្វើ​ឲ្យ​តថភាព​របស់​អ្នក​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន ។ អ្នក​ត្រូវ​ពិនិត្យ​មើល​ម្តងទៀត​ថា​ជីវិត​របស់​អ្នក​ពិតជា​មិនល្អ​ដូច​អ្នក​គិត​មែនឬ? ឬ​មួយ​វា​គ្រាន់តែ​ជា​សម្ពាធ​ពី​កត្តា​ផ្សេង​ៗ​? បើ​អ្នក​ពិតជា​មិន​ពេញចិត្ត​នឹង​ជីវិត​បច្ចុប្បន្ន​អ្នក​មែន​នោះ អ្នក​អាច​ធ្វើការ​ផ្លាស់​ប្តូរ​បាន តែ​អ្នក​ត្រូវ​ចង​ចាំ​ថា​វា​អាច​នឹង​ល្អ​ជាង​ការ​គិត​របស់​អ្នក ។

២. ការ​មិន​ចំណាយពេល​គ្រប់គ្រាន់​ដើម្បី​យល់​ឲ្យ​ច្បាស់​ពី​បញ្ហា​៖
មនុស្ស​ជា​ច្រើន​ដឹង​ថា​ជីវិត​របស់​ពួក​គេ​មាន​បញ្ហា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​ទើប​អាច​សម្រេច​គោលដៅ​របស់​ខ្លួន តែ​ពួក​គេ​តែងតែ​ព្យាយាម​គេចវេស ឬ​ពន្យា​ពេល​ក្នុង​ការ​ចេញ​សកម្មភាព​ដើម្បី​រក​ដំណោះស្រាយ ។ មូលហេតុ​មួយ​ដែល​តែងតែ​បង្ក​ឲ្យ​មាន​លទ្ធផល​នេះ គឺ​មនុស្ស​មិន​ចំណាយពេល​គ្រប់គ្រាន់​ក្នុង​ការ​គិត​ឲ្យ​យល់​ច្បាស់​ពី​បញ្ហា​ដែល​ខ្លួន​មាន ។

៣. ប្រើ​និយម​ន័យ​ភាព​ជោគជ័យ​របស់​អ្នក​ដទៃ​៖
វា​កើត​មាន​ឡើង​ពេល​ដែល​អ្នក​ស្តាប់​អ្នក​ដទៃ តែ​មិន​ស្តាប់​ខ្លួនឯង ។ មិនយូរ​ប៉ុន្មាន អ្នក​នឹង​ចាប់ផ្តើម​ចម្លង​និយម​ន័យ​នៃ​ភាព​ជោគជ័យ​ពី​អ្នក​ដទៃ​ដែរ និង​យក​វា​ជា​គោលដៅ​មួយ​របស់​ខ្លួន​ផ្ទាល់ ។ ប៉ុន្តែ​អ្នក​អាច​នឹង​មិន​មានចិត្ត​ប្តេជ្ញា​គ្រប់គ្រាន់​ឡើយ​ព្រោះ​អ្នក​មិន​ជឿជាក់​ទាំងស្រុង​ថា​វា​នឹង​ធ្វើ​ឲ្យ​អ្នកមាន​សុភមង្គល​នៅ​ថ្ងៃ​មុខ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១០ | ក្នុងស្រុក

តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​ដើម្បី​ស្តែង​ចេញ​​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​អ្នក? ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​បំផុត Tiger Street Football 2020 បាន​បើក​ឆាក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​!

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ