ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន​ស្ម័គ្រចិត្ត​ជនជាតិ​អា​មេ​រិ​ក​ប្រតិកម្ម​ខ្លាំង​លើ​ជនបរទេស​បង្ហោះ​វី​ដេ​អូ​បំភ័យ​ភ្ញៀវ​បរទេស​មិន​ឲ្យ​មក​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ចំពោះ​ជនបរទេស​ម្នាក់​ដែល​មក​ដល់​កម្ពុជា ហើយ​បង្ហោះ​វី​ដេ​អូ​រិះគន់​កម្ពុជា ដោយ​បំភ័យ​ភ្ញៀវ​ទេសចរ​កុំ​ឲ្យ​មក​លេង​កម្ពុជា​នោះ នៅ​ពេល​នេះ​លោក យូ​រ៉ា​យ (Uriah Lyford)…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ចំពោះ​ជនបរទេស​ម្នាក់​ដែល​មក​ដល់​កម្ពុជា ហើយ​បង្ហោះ​វី​ដេ​អូ​រិះគន់​កម្ពុជា ដោយ​បំភ័យ​ភ្ញៀវ​ទេសចរ​កុំ​ឲ្យ​មក​លេង​កម្ពុជា​នោះ នៅ​ពេល​នេះ​លោក យូ​រ៉ា​យ (Uriah Lyford) ដែល​ជា​គ្រូបង្រៀន​ស្ម័គ្រចិត្ត​ជនជាតិ​អា​មេ​រិ​ក​ស្រឡាញ់​កម្ពុ​ជាមួយ​រូប​បាន​ចេញ​វី​ដេ​អូ​ប្រតិកម្ម​ខ្លាំង​ៗ​ទៅ​លើ​បុរស​ជនបរទេស​នោះ និង​ស្នើ​ឲ្យ​សមត្ថកិច្ច​ប្រមូល​ភស្តុ​តាង ដើម្បី​ប្តឹង​បុរស​ជនបរទេស​ដែល​ល្មោភ​តណ្ហា​រូប​នោះ ។

តាម​វី​ដេ​អូ​របស់​លោក យូ​រ៉ា​យ ជនបរទេស​ដែល​មក​ដល់​រាជធានី​ភ្នំពេញ ហើយ​រិះគន់​កម្ពុជា ព្រោះ​រក​នារី​បម្រើ​តណ្ហា​មិន​បាន​នោះ​ជា​ជនជាតិ​អ៊ី​រ៉​ង់ (Iran) ហើយ​កំពុង​រស់នៅ​ប្រទេស​ហូ​ឡង់ ហើយ​មូលហេតុ​ដែល​ជនបរទេស​រូប​នោះ​បង្ហោះ​វី​ដេ​អូ​ថា «​កុំមក​កម្ពុជា​» គឺ​ដោយសារ​តែ​រូបគេ​រក​ស្ត្រី​ខ្មែរ​សម្រាប់​បោកប្រាស់​មិន​បាន ខណៈ​ដែល​រូបគេ​ធ្លាប់​បាន​បោក​នារី​ជនជាតិ​ហ្វី​លី​ពី​ន និង​ថៃ​ជា​ច្រើន​រូប​ដេក​ជាមួយ​គេ​រួច​ហើយ ។

តាម​រយៈ​វី​ដេ​អូ​នេះ​លោក យូ​រ៉ា​យ បាន​កោតសរសើរ​នារី​ខ្មែរ​ដែល​អត់​បាន​ចាញ់ល្បិច​របស់​ជនបរទេស​រូប​នោះ ព្រោះ​នៅ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​សេវា​ទេសចរណ៍​ផ្លូវភេទ​ដោយ​ប្រទេស​ដទៃ​នោះ​ទេ ។ ជាមួយ​គ្នា​នេះ​លោក យូ​រ៉ា​យ ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​ចាត់វិធានការ​ចំពោះ​បុគ្គល​ម្នាក់​នោះ និង​ស្វែងរក​ភស្តុ​តាង​បន្ថែម​ទៀត ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​កុំ​ឲ្យ​បុគ្គល​នោះ​ដើរ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​បែប​នេះ​ទៀត ។

លោក យូ​រ៉ា​យ និយាយ​ថា «​ប្រសិនបើ​បរទេស​មក​កម្ពុជា ដើម្បី​មក​លេង​មក​ទស្សនា​អង្គរ មក​ភ្លក្ស​ម្ហូប​ខ្មែរ​ឆ្ងាញ់​ប៉ុណ្ណា OK ! សូម​ស្វាគមន៍ ។ ប៉ុន្តែ​ប្រសិនបើ​បរទេស​ណា​ម្នាក់​មក ដើម្បី​រំលោភ​បំពាន​នារី​ៗ​ខ្មែរ ឬ​រក​ទេសចរណ៍​ផ្លូវភេទ យើង​មិន​ចង់បាន​ទេ​» ។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ចេញ​មក​ធ្វើការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ជនបរទេស​រូប​នោះ និង​ចាត់​ទុក​ថា ទ​ង្វើ​របស់​ជនបរទេស​រូប​នោះ ព្រោះតែ​ស្វែងរក​សេវា​បម្រើ​តណ្ហា​ផ្លូវភេទ​មិន​បាន​ទើប​ធ្វើ​បែប​នេះ ។

ជាមួយ​គ្នា​នេះ​លោកស្រី ស៊ី​វលី​ន បាន​ស្នើ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​តាម​រក​ជនបរទេស​រូប​នោះ មក​ឲ្យ​សូមទោស​ដល់​ប្រជាជន​ខ្មែរ​ទូ​ទាំង​ប្រទេស និង​ព្រមាន​ផ្ញើ​រូបថត​បុគ្គល​នោះ​ទៅ​បណ្តា​ប្រទេស​អាស៊ាន​កុំ​ឲ្យ​អនុញ្ញាត​ជនបរទេស​នោះ​ចូល​ប្រទេស​គេ​ឲ្យ​សោះ ។ ប្រធាន​សមាគម​រូប​នេះ​សង្កត់ធ្ងន់​ថា ខ្ញុំ​សូម​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​តាម​រក​អត្តសញ្ញាណ​បុគ្គល​ម្នាក់​នេះ​ឲ្យ​ធ្វើការ​សុំ​ទោស​ពលរដ្ឋ​កម្ពុជា​ទូ​ទាំង​ប្រទេស ។ ខ្ញុំ​នឹង​បញ្ជូន​រូបភាព​បុគ្គល​នេះ​ទៅ​ដល់​ប្រទេស​នៅ​ក្នុង​អាស៊ាន ដើម្បី​ឲ្យ​គេ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​អនុញ្ញាតិ​ឲ្យ​ចូល​ក្នុង​ប្រទេស​ដ៏​មាន​កិត្តិយស​របស់​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ