ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត ៖ យើង​រួម​គ្នា​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យើង​រួម​គ្នា​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ដែល​នេះ គឺ​កើត​ចេញពី​ទឹកចិត្ត​ជួយ​គ្នា និង​ចូលរួម​កសាង​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​យើង ។ ជាក់ស្ដែង​យើង​បាន​កសាង​សហគមន៍​មួយ​នេះ​ដោយ​បាន​ផ្តល់​នៅ​ជម្រក​ស្នាក់​នៅ​សមរម្យ និង​ការ​រស់នៅ​ដោយ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ទៀត…

រាជធានី​ភ្នំពេញ ៖ យើង​រួម​គ្នា​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ដែល​នេះ គឺ​កើត​ចេញពី​ទឹកចិត្ត​ជួយ​គ្នា និង​ចូលរួម​កសាង​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​យើង ។ ជាក់ស្ដែង​យើង​បាន​កសាង​សហគមន៍​មួយ​នេះ​ដោយ​បាន​ផ្តល់​នៅ​ជម្រក​ស្នាក់​នៅ​សមរម្យ និង​ការ​រស់នៅ​ដោយ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ទៀត ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រោម​ការ​យកចិត្តទុកដាក់​សហការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​សប្បុរសជន និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ ។

លោក​ហ៊ុន ម៉ា​ណែ​ត ពិត​ណាស់​តម្រូវការ​របស់​ប្រជាពលរដ្ឋ​មាន​ច្រើន ប៉ុន្តែ​រាជរដ្ឋាភិបាល​បាន​ព្យាយាម​ដោះស្រាយ​ទោះបី​បាន​តិច ឬ​បាន​ច្រើន​យើង​ខិតខំ​ជួយ​គ្នា និង​រួម​គ្នា​កសាង​បន្ថែម​ទៀត​ដែល​នេះ គឺជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ។

លោក​ថា កាលពី​៨​ខែ មុន​មាន​ព្រឹត្តិការណ៍​អកុសល​ដែល​កើតឡើង គឺ​ភ្លើង​ឆេះ​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​នេះ ប៉ុន្តែ​សំណាងល្អ​ប្រជាពលរដ្ឋ​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត ។ ហើយ​ថ្ងៃនេះ​យើង​នៅ​មានជីវិត ដើម្បី​អបអរសាទរ​បាន​ផ្ទះ​ថ្មី​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ។

ជាមួយ​គ្នា​នេះ​ដែរ សូម​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន អាជ្ញាធរ និង​ផ្នែក​ពាក់ព័ន្ធ​ដែល​បាន​ជួយ​សម្រួលការ​លំបាក​របស់​ប្រជាពលរដ្ឋ​តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​សូម​អរគុណ​ថ្នាក់ដឹកនាំ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF)​ដែល​បាន​ជួយ​បណ្ដុះបណ្ដាល​ក្មួយ​ៗ​សិស្ស និស្សិត និង​បាន​យកចិត្តទុកដាក់​ចំពោះ​ការ​រស់នៅ​ប្រជាពលរដ្ឋ​នៅ​សហ​គម៍​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ