ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​សម្ងាត់ ៣ ដែល​អ្នកលក់​អន​ឡាញ​គួរតែ​ដឹង !

4 ឆ្នាំ មុន

អ្នកលក់​អន​ឡាញ​មិន​អាច​រង​ចាំតែ​ការ Boost ឬ​ផ្សាយពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​សង្គម​ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល ឬ​សេវាកម្ម​ខ្លួន​ដល់​អតិថិជន​គ្រប់ពេលវេលា​ទេ ។ បើ​អ្នក​ចង់​រក្សា​ភាព​ស្មោះត្រង់​របស់​អតិថិជន អ្នក​ត្រូវ​តែ​យល់​ដឹង​ពី​វិធី​បង្កើត​ការ Post ដែល​ទាក់ទាញ និង​គួរ​ឲ្យ​ចាប់អារម្មណ៍…

អ្នកលក់​អន​ឡាញ​មិន​អាច​រង​ចាំតែ​ការ Boost ឬ​ផ្សាយពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​សង្គម​ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល ឬ​សេវាកម្ម​ខ្លួន​ដល់​អតិថិជន​គ្រប់ពេលវេលា​ទេ ។ បើ​អ្នក​ចង់​រក្សា​ភាព​ស្មោះត្រង់​របស់​អតិថិជន អ្នក​ត្រូវ​តែ​យល់​ដឹង​ពី​វិធី​បង្កើត​ការ Post ដែល​ទាក់ទាញ និង​គួរ​ឲ្យ​ចាប់អារម្មណ៍ ។ ខាងក្រោម​នេះ គឺជា​គន្លឹះ​ពី​អ្នកជំនាញ​មួយ​ចំនួន​ដែល​អ្នក​អាច​រៀនសូត្រ​បាន​៖

១. ចាត់​ទុក​អតិថិជន​ជាតា​រា​ល្បី​៖
អ្នក​ប្រហែលជា​ធ្លាប់​ឃើញ​អ្នកលក់​មួយ​ចំនួន​ដែល​មាន​តារា​ល្បី​តែងតែ​ចួ​ល​រួម Mention និង Share ដើម្បី​ជួយ​ទាក់ទាញ​អតិថិជន​ម្តង​ហើយ​ម្តងទៀត ។ អ្នក​អាច​នឹង​គិត​ថា​អ្នក​មិន​អាច​ធ្វើ​ដូច​ពួក​គេ​បាន​ទេ តែ​ការ​ពិត​ជាក់ស្តែង អ្នក​មិន​ចាំបាច់​ធ្វើ​ដូច​ពួក​គេ​ឡើយ ។

ផ្ទុយ​មក​វិញ អ្នក​អាច​រក​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ដទៃ​ដែល​មាន​អ្នកគាំទ្រ​ច្រើន​គួរសម​ឲ្យ​សហការ​ជាមួយ​អ្នក​វិញ ។ ពួក​គេ​អាច​ស្ថិត​ក្នុង​ចំណោម​អតិថិជន​របស់​អ្នកផង​ដែរ ហើយ​ពួក​គេ​ជា​មនុស្ស​ដែល​ស្គាល់​ច្បាស់​ពី​ផលិតផល​របស់​អ្នក ។ សព្វ​ថ្ងៃនេះ​អ្នក​អាច​សហការ​ជាមួយ​ពួក​គេ​បាន​ដោយ​ស្នើ​ឲ្យ​មានការ​ជួយ Share ឬ​ណែនាំ​អ្នក​ដទៃ​មក​កាន់ Page អ្នក ។ ដើម្បី​តបស្នង អ្នក​អាច​ផ្តល់​ជា​ការ​បញ្ចុះតម្លៃ ឬ​អំណោយ​តិចតួច​ជា​ការ​ស្រេច ។

២. ប្រើ​អ្វី​ដែល​បាន Post ហើយ​សា​ជា​ថ្មី​៖
ជា​ទូទៅ អ្នកលក់​អន​ឡាញ​ត្រូវ​តែ​រក្សា Page ឲ្យ​មាន​ភាព​សកម្ម​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​ពួក​គេ​ត្រូវ​តែ​គិត​ពី​គំនិត​ថ្មី​ៗ​ដើម្បី​ទាក់ទាញ​អតិថិជន​ជា​រៀងរាល់ថ្ងៃ​ដែរ ។ ប៉ុន្តែ​ពេល​ខ្លះ អ្នក​ក៏​អាច​យក​អ្វី​ដែល​បាន​ចែករំលែក​ហើយ​មក​ចែករំលែក​ម្តងទៀត​បាន ឬ​កែសម្រួល​វា​ឲ្យ​វា​កាន់តែ​ចាប់អារម្មណ៍​ជាង​មុន ។ ឧទាហរណ៍​ដូច​ជា បើ​អ្នកជា​អ្នកលក់​សម្លៀក​បំពាក់​អន​ឡាញ អ្នក​អាច​ចែករំលែក​ពី​សម្លៀក​បំពាក់​ទាំង​៤​ឈុត​ដែល​អតិថិជន​ទិញ​ច្រើន​ជាងគេ​ក្នុងឆ្នាំនេះ​ជាដើម ។

៣. ចែករំលែក​មតិ​អតិថិជន​៖
រាល់ពេល​ដែល​អតិថិជន​ទិញ​អ្វី​ពី​អ្នក អ្នក​គួរតែ​មាន​ទម្លាប់​សួរ​ពី​មតិយោបល់​របស់​ពួក​គេ​លើ​ផលិតផល​របស់​អ្នក​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ទំនិញ​ទៅ​ដល់​ដៃ​អតិថិជន ។ វា​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​អ្នក​ហើយ អនុញ្ញាត​ឲ្យ​អ្នកដឹង​ពី​ចំណុច​ខ្វះខាត​របស់​ផលិតផល​ផង​ដែរ ។
បើ​អ្នក​មើលឃើញ​មតិ​ល្អ​ៗ​វិញ អ្នក​អាច​សុំ​អនុញ្ញាត​ចែករំលែក​មតិ​នេះ​ជាមួយ​សាធារណជន​ដទៃ​ដូច​ជា​ធ្វើការ Post វា​លើ Page របស់​អ្នក​ជាដើម ។ អតិថិជន​ថ្មី​ៗ​ដែល​មើលឃើញ​មតិយោបល់​ទាំងនេះ​នឹង​កាន់តែ​ជឿ​ទុកចិត្ត​លើ​អ្នក​ពេល​ដែល​ពិចារណា​ទិញ​ផលិតផល​អ្នក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ