ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្សំ​លុយ​ឱ្យ​ក្លាយជា​អ្នកមាន​៖ ៦ វិធី​កសាង​ទ្រព្យ​ដោយ​មិន​ចាំបាច់​ត្បិតត្បៀត

8 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ការ​សន្សំ​លុយ​មិនមែន​មាន​ន័យ​ថា​ត្រូវ​រស់នៅ​ទាំង​លំបាក​វេទនា ឬ​មិន​ហ៊ាន​ចាយវាយ​សូ​ម្បី​តែ​របស់​ដែល​ខ្លួន​ស្រលាញ់​នោះ​ទេ​។ បុរស​សម័យ​ថ្មី​ដែល​ឆ្លាត​វៃ គេ​ផ្ដោត​លើ​ការ “​គ្រប់គ្រង​លំហូរ​វិជ្ជមាន​” ជា​ជាង​ការ “​កាត់​បន្ថយ​តម្រូវការ​”​។ តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ត្រឹមត្រូវ អ្នក​អាច​សន្សំ​ប្រាក់​បាន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ការ​សន្សំ​លុយ​មិនមែន​មាន​ន័យ​ថា​ត្រូវ​រស់នៅ​ទាំង​លំបាក​វេទនា ឬ​មិន​ហ៊ាន​ចាយវាយ​សូ​ម្បី​តែ​របស់​ដែល​ខ្លួន​ស្រលាញ់​នោះ​ទេ​។ បុរស​សម័យ​ថ្មី​ដែល​ឆ្លាត​វៃ គេ​ផ្ដោត​លើ​ការ “​គ្រប់គ្រង​លំហូរ​វិជ្ជមាន​” ជា​ជាង​ការ “​កាត់​បន្ថយ​តម្រូវការ​”​។ តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ត្រឹមត្រូវ អ្នក​អាច​សន្សំ​ប្រាក់​បាន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ខណៈ​ពេល​ដែល​នៅ​តែ​អាច​ប្រើប្រាស់​ជីវិត​បាន​យ៉ាង​ស៊ី​វិ​ល័យ​។

តិច​និក​ដំបូង​ដែល​សំខាន់​បំផុត​គឺ ការ​ប្រើប្រាស់​ច្បាប់ 50/30/20​។ នេះ​គឺជា​វិធី​បែងចែក​ប្រាក់​ចំណូល​ដែល​អ្នក​ត្រូវ​ដាក់ ៥០% សម្រាប់​តម្រូវការ​ចាំបាច់ ៣០% សម្រាប់​តម្រូវការ​ផ្ទាល់ខ្លួន និង ២០% សម្រាប់​តែ​ការ​សន្សំ និង​វិនិយោគ​។ វិធី​នេះ​ជួយ​ឱ្យ​អ្នកដឹង​ច្បាស់​ថា អ្នក​នៅ​តែ​មាន​លុយ ៣០% សម្រាប់​ដើរ​លេង ឬ​ទិញ​របស់​ដែល​អ្នក​ចង់បាន ដោយ​មិន​ប៉ះពាល់​ដល់​គម្រោង​អនាគត​។ តិច​និក​ទី​ពីរ​គឺ ការ​ដាក់​ឱ្យ​វា​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​។ លោក​អ្នក​គួរ​កំណត់​ឱ្យ​ធនាគារ​កាត់​ប្រាក់​សន្សំ​ភ្លាម​ៗ​នៅ​ថ្ងៃ​បើក​ប្រាក់ខែ ទៅ​កាន់​គណនី​សន្សំ ឬ​គណនី​វិនិយោគ ដែល​វិធី​នេះ​ជួយ​អ្នក​ឱ្យ​ជៀស​ផុត​ពី​អន្ទាក់ “​ចាយ​សល់​ចាំ​សន្សំ​”​។

ក្រៅពី​នេះ ការ​យល់​ដឹង​ពី កម្លាំង​នៃ​អត្រា​ការ​ប្រាក់​សមាស គឺជា​គន្លឹះ​មហាសាល​។ ការ​ចាប់ផ្ដើម​សន្សំ និង​វិនិយោគ​ពី​តិចតួច​តែ​ឱ្យ​បាន​ទៀងទាត់ នឹង​ធ្វើ​ឱ្យ​លុយ​របស់​អ្នក​កើន​ឡើងជា​លំដាប់​តាម​ពេលវេលា​។ បុរស​សម័យ​ថ្មី​ក៏​ត្រូវ​ចេះ បែងចែក​រវាង​ទ្រព្យសកម្ម និង​ទ្រព្យ​អសកម្ម ផង​ដែរ​។ មុន​នឹង​ទិញ​របស់​ដែល​មាន​តម្លៃ​ថ្លៃ អ្នក​គួរ​ស្រមៃ​ថា តើ​របស់​នោះ​នឹង​ជួយ​រក​ចំណូល​ឱ្យ​អ្នក​វិញ ឬ​ក៏​វា​គ្រាន់តែ​ទាញ​លុយ​ចេញពី​ហោប៉ៅ​របស់​អ្នកជា​រៀង​រាល់​ខែ?

ការ​ជ្រើសរើស​វិនិយោគ​លើ​ចំណេះដឹង និង​សុខភាព ក៏​ជា​ការ​សន្សំ​ដ៏​ធំ​បំផុត​មួយ ព្រោះ​វា​ការពារ​អ្នក​ពី​ការ​ចំណាយ​មហាសាល​លើ​ការ​ព្យាបាល​ជំងឺ ឬ​ការ​ខាតបង់​ដោយសារ​ការ​សម្រេចចិត្ត​ខុស​នា​ពេល​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ