ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន់ចង់ ! គ្រូ​ហង្ស​ក្រហម Liverpool ឈប់​ត្រេកអរ​ពេល​ស៊ុត​ចូល​ទី​ភ្លាម​ៗ​ហើយ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ក្រុម​ហង្ស​ក្រហម Liverpool រក្សា​ការ​ឈានមុខ​ក្នុង​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍ គ្រូបង្វឹក​ក្លិប លោក Jurgen…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ក្រុម​ហង្ស​ក្រហម Liverpool រក្សា​ការ​ឈានមុខ​ក្នុង​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍ គ្រូបង្វឹក​ក្លិប លោក Jurgen Klopp បាន​ពន្យល់​ពី​មូលហេតុ​ដែល​លោក​ឈប់​ត្រេកអរ ពេល​ដែល​ក្រុម​របស់​គាត់​ស៊ុត​ចូល​ទី​ភ្លាម​ៗ​។

ហង្ស​ក្រហម​បាន​ឈរ​នៅ​កំពូល​តារាង ដោយ​មាន​១០​ពិន្ទុ​ខ្ពស់​ដាច់​គេ​នៅ Premier League ជាមួយនឹង​ការ​យកឈ្នះ​លើ Watford ២-០ នៅ Anfield​។ Mohamed Salah បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​ថ្ងៃ​នោះ ប៉ុន្តែ​ការ​ស៊ុត​ទី​២​របស់​គាត់ ត្រូវ​បាន​អាជ្ញាកណ្តាល​វី​ឌី​អូ​កាមេរ៉ា (VAR) ចាត់​ទុក​ថា​វា​ជា​បាល់​អក​ហ្ស៊ឺ​។

ដោយសារ​តែ​ហេតុនេះ​ហើយ ទើប​បានជា​លោក Klopp គិត​ឃើញ​ថា ការ​ត្រេកអរ​ចំពោះ​ការ​ស៊ុត​បញ្ចូល​ទី គួរតែ​ធ្វើ​ឡើង​ក្រោយ​លទ្ធផល​ចេញ​ដោយ VAR​។

លោក​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​ទូរទស្សន៍ Sky Sports ថា​៖ «​ខ្ញុំ​គ្មាន​តម្រុយ​ត្រង់​ណា​ដែល​ថា​វា​គឺជា​បាល់​អក​ហ្ស៊ឺ​ឡើយ​។ នេះ​គឺជា​ការ​និយាយ​យ៉ាង​ស្មោះត្រង់​របស់ខ្ញុំ​។ ខ្ញុំ​មិន​អបអរ​ពេល​បាល់​ស៊ុត​ចូល​ទៀត​ទេ ពីព្រោះ​អ្នក​ត្រូវ​រង់ចាំ​រហូត​ដល់​មាន​នរណា​ម្នាក់​និយាយ​ថា​វា​ជា​ការ​ស៊ុត​បញ្ចូល​ទី​ជា​ផ្លូវការ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ